ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល​ដង្ហែ​បុណ្យផ្កា​សាមគ្គី​ចូល​វត្ត​ឈូក​វ៉ា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​របស់​ម​ជ្ឍ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (ACE) រួម​នឹង​អាណាព្យាបាល​សិស្ស​ផ្សេង​ទៀត រៀបចំ​ដង្ហែ​បុណ្យផ្កា​សាមគ្គី​ទៅ​វត្ត​ឈូក​វ៉ា

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​របស់​ម​ជ្ឍ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (ACE) រួម​នឹង​អាណាព្យាបាល​សិស្ស​ផ្សេង​ទៀត រៀបចំ​ដង្ហែ​បុណ្យផ្កា​សាមគ្គី​ទៅ​វត្ត​ឈូក​វ៉ា ស្ថិត​នៅ​ភូមិ​គោក​រកា សង្កាត់​ព្រែក​ព្នៅ  ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ថវិកា​ចូលរួម​ការ​សាងសង់​សាលា​ធម្មសភា (​សាលាឆាន់​) មួយ​ខ្នង​ដែល​មាន​ទទឹង​២៧​ម៉ែត្រ និង​បណ្តោយ​៣៧​ម៉ែត្រ​។ ពិធី​នេះ ធើ្វ​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ដោយ​មាន​អ្នកចូលរួម​ជាង​២០០​នាក់​។ គូសបញ្ជាក់​ថា សាលា ACE ត្រូវ​បាន​បង្កើត​ឡើង​ដោយ IDP Education(International Development Program) ដែល​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ប​ញ្ចូ​ន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស និង​ជា​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​បណ្តាញ​នៅ​៣២​ប្រទេស​ជុំវិញ​ពិភពលោក​។

លោក​ម៉ៅ ស្រេង នាយក​របស់ IDP Education ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្កា​សាមគ្គី​នេះ​ឡើង មានការ​ចូលរួម​មក​ពី​បណ្តា​អាណា​ព្យា​ល​សិស្សានុ​សិស្ស លោកគ្រូ​អ្នកគ្រូ នៅ​សាលា ACE រួម​នឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ឈូក​វ៉ា​ទាំងមូល ដែល​នាំ​មក​នូវ​បច្ច័យ​ចូលរួម​កសាង​សរុប​ជាង​៣៤​លាន​រៀល ក្នុង​នោះ​ថវិកា​របស់​សាលា ACE មាន​ចំនួន​១៧​លាន​រៀល​។ លោក​ថា បុណ្យផ្កា​សាមគ្គី​នេះ ដែល​ផ្តើម​ឡើង​ដោយ​សាលា ACE នេះ​ជា​លើក​ទី​១  ហើយ​យើង​សង្ឃឹមថា ពិធីបុណ្យ​នេះ យើង​នឹង​ធ្វើ​ឡើង​នៅ​រៀង​រាល់​ឆ្នាំំ ដើម្បី​បំផុសទឹកចិត្ត​សិស្សានុសិស្ស លោកគ្រូ​អ្ន​គ្រូ​ទាំងអស់​ឲ្យ​មានការ​ចូលរួម​ជ្រោមជ្រែង​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ក៏​ដូច​នៅ​ក្នុង​សកម្មភាព​សង្គម​នានា​។

លោក​ម៉ៅ ស្រេង បញ្ជាក់​ថា មូលហេតុ​ដែល​យើង​ជ្រើសរើស​យក​វត្ត​ឈូក​វ៉ា​ដោយ​ដង្ហែ​នៅ​បុណ្យផ្កា​សាមគ្គី​ពេល​នេះ ដោយសារ​វត្ត​ឈូក​វ៉ា​ជូ​ប​ការ​លំបាក​ខ្លាំង​ទៅ​លើ​សម្ភារ​សំណង់​ក្នុង​ការ​សាងសង់​សាលាឆាន់​ថ្មី​មួយ​ខ្នង​នេះ ព្រោះ​នៅ​ពេល​កន្លង​មក ការ​ចូល​បច្ច័យ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នៅ​មាន​ចំនួន​តិច បើ​ប្រៀបធៀប​ទៅ​នឹង​តម្រូវការ​សាងសង់​ពេល​នេះ​។ ការ​រៀបចំ​ពិធីបុណ្យ​ផ្ការ​សាមគ្គី​ដែល​ដឹកនាំ​ដោយ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​របស់​បស់​សាលា ACE ពេល​នេះ​យើង​ប្រើ​រយៈពេល​ត្រឹម​៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ តែ​យើង​សង្ឃឹមថា នៅ​ពេល​លើក​ក្រោយ​ៗ​ទៀត យើង​នឹង​មាន​ពេល​ច្រើន​ជាង​នេះ​ក្នុង​ការ​គៀរគរ​ប្រមូល​នូវ​ថវិកា ដើម្បី​កសាង​វត្ត សាលារៀន ឬ​សកម្មភាព​មនុស្សធម៌​ផ្សេង​ទៀត​នៅ​ពេល​អនាគត​៕