ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ខែមិថុនា ឆ្នាំ​២០១៥ ធនាគារ BIDC មានទ្រព្យ​សរុប​កើនឡើង​ប្រមាណ​៦២០​លាន​ដុល្លារ

8 ឆ្នាំ មុន

យោង​តាម​របាយការណ៍​របស់​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា (BIDC) បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៥ ធនាគារ BIDC មានទ្រព្យ​សរុប​ប្រមាណ​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ចំនួន​នេះ​មានការ​កើនឡើង​៣,២​ដង

យោង​តាម​របាយការណ៍​របស់​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា (BIDC) បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៥ ធនាគារ BIDC មានទ្រព្យ​សរុប​ប្រមាណ​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ចំនួន​នេះ​មានការ​កើនឡើង​៣,២​ដង​ធៀប​នឹង​ឆ្នាំ​២០០៩ ខណៈ​ពេល​ឥណទាន​សរុប​ដែល​បាន​ផ្តល់​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៣,៥ ដង​ធៀប​នឹង​ឆ្នាំ ២០០៩ ប្រាក់​បញ្ញើ​របស់​អតិថិជន​ក្នុងស្រុក​មាន​ចំនួន​២២០​លាន​ដុល្លារ​អា​មេ​រិ​ក កើន​២,៣ ដង​ធៀប​នឹង​ឆ្នាំ​២០០៩​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អគ្គនាយក​ធនាគារ BIDC ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​រំលឹក​ខួប​គំរប់​២០​ឆ្នាំ​នៃ​ធនាគារ BIDV ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៥ បាន​ឲ្យ​ដឹង​ថា ធនាគារ BIDV ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៥៧ នៅ​ពេល​ចាប់ផ្តើម​ដំបូង​ជា​ធនាគារ​ដែល មាន​មុខងារ​បែងចែក​ធនធាន​ទុន​ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល​។ រហូត​មក​ដល់​ឆ្នាំ​១៩៩៥ ធនាគារ BIDV បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ប្រតិបត្តិការ​មក​ជា​ធនាគារពាណិជ្ជ​វិញ និង​មានការ​រីក​ចំរើន​គួរ​ជាទី​កត់សម្គាល់​។ បច្ចុប្បន្ន​ទ្រព្យ​សរុប​របស់ BIDV កើនឡើង​ដល់​៣៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្ថិត​ក្នុង​ចំណោម​៤​ធនាគារ​ធំ​បំផុត នៅ​ក្នុង​ប្រទេស​វៀតណាម​។ លោក​បញ្ជាក់​ថា  ដើម្បី​សម្រេច​បាន​លទ្ធផល​ដូច​ក្នុង​ពេល​នេះ តាំងពី​ពេល​ចាប់ផ្តើម​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ប្រតិបត្តិការ​ទៅ​ជា​ធនាគារពាណិជ្ជ​ធនាគារ BIDV បាន​ព្យាយាម​ធ្វើការ​ប​មែ​ប្រមូល​ចលនា​ទុន​ទាំង​ក្នុង​ប្រទេស និង​ធ្វើការ​ស្វែងរក​ប្រភព​ទុន​ពី​បរទេស ព្រមទាំង​សហការ​ជាមួយ​ដៃគូរ​អន្តរជាតិ​ពង្រីក​សកម្មភាព អាជីវកម្ម​ផ្គត់ផ្គង់​ដើមទុន​ដល់​គំរោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម របស់​ប្រទេស​ជាតិ ។ ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​បាន​ធ្វើ​សមាហរណកម្ម​ទៅ ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​សកលលោក ក៏​ដូច​ជា​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ធនាគារ BIDV បាន​យកចិត្តទុកដាក់​យ៉ាង​ពិសេស​ក្នុង​កិច្ចការ​បង្កើត​ឡើង​នូវ​បណ្តា​វត្តមាន​ពាណិជ្ជកម្ម​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។

លោក​បន្ថែម​ថា BIDC តែងតែ​ជា​ធនាគារ​ផ្តល់​ទុន និង​សេវាកម្ម ដ៏​ទំនើប​សំបូរ​បែប​សម​ស្រប​តាម​តម្រូវការ​របស់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ទាំង​អតិថិជន​ក្នុងស្រុក និង​វិនិយោគិន​បរទេស ។ លោក​បញ្ជាក់​ថា ជាមួយ​លទ្ធផល​នេះ បាន​បង្ហាញ​ចេញ​ជា​លទ្ធផល​ជាវ​ជ្ជ​មាន​ក្នុង​សកម្មភាព​អាជីវកម្ម និង​ផល​ចំណេញ​មាន​កំណើន​កាន់តែ​ប្រសើរ​ឡើងជា​និច្ច ៕