ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ស៊ី​ន​វៃ​(​ខេ​ម​បូ​ឌា​)​ធេ​លី​ខម​(​ស៊ី​ន​វៃ​) នាំ​យក​ប្រាក់​ឧបត្ថម្ភ​​ជូន​ដល់​ក្រុម​គ្រួសារ​បុគ្គលិក​របស់​ខ្លួន​ដែល​​ទទួលមរណភាព

8 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន ស៊ី​ន​វៃ (​ខេ​ម​បូ​ឌា​) ធេ​លេខ​ម (​ស៊ី​ន​វៃ​) Xinwei (Cambodia) Telecom Co., Ltd. បាន​ចាត់​តំណាង​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក

កាលពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន ស៊ី​ន​វៃ (​ខេ​ម​បូ​ឌា​) ធេ​លេខ​ម (​ស៊ី​ន​វៃ​) Xinwei (Cambodia) Telecom Co., Ltd. បាន​ចាត់​តំណាង​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ជូន​ដល់​ក្រុម​គ្រួសារ​បុគ្គលិក​របស់​ខ្លួន​ដែល​បាន​ទទួលមរណ​ភាព​ក្នុង​អំឡុង​ខែ​មេ​សា ឆ្នាំ​២០១៥ កន្លង​ទៅ​ដោយ​រោគាពាធ​។

លោកស្រី យ៉ាំ សុខ​ចំរើន ប្រធាន​ផ្នែក​ធនធានមនុស្ស​របស់​ក្រុមហ៊ុន ស៊ី​ន​វៃ (​ខេ​ម​បូ​ឌា​) ធេ​លី​ខម (​ស៊ី​ន​វៃ​) បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោកស្រី​ជា​តំណាង​ឱ្យ​ក្រុម​ហ៊ុន លោកស្រី​មាន​អារម្មណ៍​សោកស្តាយ​ និង​សែន​រន្ធត់​ជា​ក្រៃ​លែង​នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​មរណភាព​របស់​លោក​ប៊ី សា​វុន​។ លោក​ប៊ី សា​វុន ជា​បុគ្គលិក​ផ្នែក​បច្ចេកទេស​ប្រចាំ​ខេត្តសៀមរាប លោក​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១០ មេសា ២០១៥ ការ​បាត់បង់​នូវ​រូប​លោក គឺជា​ការ​ខាតបង់​នូវ​ធនធានមនុស្ស​ដ៏​កម្រ​មួយ​រូប​ចំពោះ​ក្រុមហ៊ុន​។ លោកស្រី​បន្ត​ថា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​លំបាក​របស់​ក្រុម​គ្រួសារ​សព​លោក​ប៊ី សា​វុ​ធ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ស៊ី​ន​វៃ (​ខេ​ម​បូ​ឌា​) ធេ​លី​ខម (​ស៊ី​ន​វៃ​) បាន​សម្រេច​ជួយ​ជា​ថវិការ​សរុប​ចំនួន​៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ប្រគល់​ជូន​ភរិយា និង​ក្រុម​គ្រួសារ​សព លោក​ប៊ី សា​វុ​ធ ដោយ​ផ្ទាល់​។ លោកស្រី​បាន​បន្ត​ទៀត​ថា ទោះ​ជា​ទឹកប្រាក់​នេះ​មាន​ចំនួន​តិចតួច​ក៏​ដោយ ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចំពោះ​ទុក្ខ​លំបាក ​និង​បញ្ហា​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​សព​លោក​ប៊ី សា​វុ​ធ បាន​មួយ​ចំណែក​ផង​ដែរ​។ លោកស្រី ផ​ន សា​វេ​ត ដែល​ត្រូវជា​ភរិយា​របស់​លោក ប៊ី សា​វុ​ធ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ស៊ី​ន​វៃ ខេ​ម​បូ​ឌា ធេ​លី​ខម (​ស៊ី​ន​វៃ​) ដែល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​លោកស្រី​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យសព​ប្តី​របស់​លោក​ស្រី ​ខណៈ​ដែល​ក្រុម​គ្រួសារ​លោកស្រី​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ​ជា​ខ្លាំង​។

​ជា​ចុង​ក្រោយ​លោកស្រី ផ​ន សា​វេ​ត បាន​ថ្លែង​អំណរ​អគុណ និង​ជូនពរ​ដល់​ក្រុមហ៊ុន និង​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រុមហ៊ុន សូម​ឱ្យ​មាន​ភាព​ជោគជ័យ​ជា​និច្ច​និ​រ​ន្ត៍​រ​នៅ​ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​របស់​ខ្លួន និង​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ ៕