ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរ​ដ្ឋ​​១៥​គ្រួសារ​​​នៅ​សង្កាត់​ក្រាំងធ្នង់​​​ទទួលអំណោយ​ពី​អនុ​សាខា​កាក​បាទក្រហម​​កម្ពុជា​​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ថេ​ង សុ​ថុ​ល អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ និង​ជា​អភិបាលរង​ខណ្ឌ​, លោកស្រី​មន្ត្រី​សាលា​ខណ្ឌ និង​ក្រុម​យុវជន​ខណ្ឌ​ជា​ច្រើន​រូប​ទៀត បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​-​បរិភោគ និង​សម្ភារ​មួយ​ចំនួន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជា​ពលរ​ដ្ន​ក្រីក្រ​១៥​គ្រួសារ កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ លោក​ថេ​ង សុ​ថុ​ល អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ និង​ជា​អភិបាលរង​ខណ្ឌ​, លោកស្រី​មន្ត្រី​សាលា​ខណ្ឌ និង​ក្រុម​យុវជន​ខណ្ឌ​ជា​ច្រើន​រូប​ទៀត បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​-​បរិភោគ និង​សម្ភារ​មួយ​ចំនួន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជា​ពលរ​ដ្ន​ក្រីក្រ​១៥​គ្រួសារ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០១៥ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ។

ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​សម្ភារ​មួយ​ចំនួន​ដូច​ជា​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ឃី​ត​១ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ក្នុង​នោះ ថវិកា​របស់​លោក​ថេ​ង សុ​ថុ​ល ចំនួន​២​ម៉ឺន​រៀល​, លោក​សឿ​ន សួរ ១​ម៉ឺន​រៀល ចៅសង្កាត់​ក្រាំងធ្នង់ និង​លោក​ពៅ ណា​រិ​ទ្ធិ ប្រធាន​សុ​យោ​ដី​ខណ្ឌ​សែន​សុខ​ចំនួន​២​ម៉ឺន​ផង​ដែរ ។

លោក​ថេ​ង សុ​ថ​ល បាន​ពាំនាំ​នូវ​ការ​សាកសួរ​សុខទុក្ខ​គ្រួសារ​រង​គ្រោះ​ទាំង​១៥​គ្រួសារ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្វី​ដ្បិត​លោក​មិន​បាន​អញ្ជើញ​មក​ផ្ទាល់​ក៏​ពិតមែន តែ​លោក​តែងតែបាន​គិតគូរ​ដល់​សុខ និង​ទុក្ខ​របស់​ពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់ ។