ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឥណ្ឌា​ជម្រុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​-​ឥណ្ឌា​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​ជម្រុញ​ឱ្យ​មានការហោះហើរ​ដោយ​ផ្ទាល់​ពី​ឥណ្ឌា​មក​កម្ពុជា ​និង​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ឥណ្ឌា

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​-​ឥណ្ឌា​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​ជម្រុញ​ឱ្យ​មានការហោះហើរ​ដោយ​ផ្ទាល់​ពី​ឥណ្ឌា​មក​កម្ពុជា ​និង​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ឥណ្ឌា ខណៈ​បច្ចុប្បន្ន​គេ​មើលឃើញ​ថា​ចំនួន​អ្នក​ទេសចរ​​នៃ​ប្រទេស​ទាំង​ពីរ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ 

លោក​ទិ​ត្យ ច​ន្ថា ​រដ្ឋ​លេខា​ធិ​ការ​ក្រសួងទេសចរណ៍​បាន​បញ្ជា​ក់​ក្រោយ​ជំនួ​ប​សវនាការ ​និង​សម្តែង​ការ​គួរសម​របស់ លោក ណា​វី​ន ស្រ៊ី​វ៉ា​ស្តា​វ៉ា (Mr Naveen Srivastava ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា ជាមួយ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃ​ទី​២​ កញ្ញា​ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

លោក​បញ្ជាក់ថា ក្នុង​ដំណើរ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​បាន​កត់សម្គាល់​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​មានការ​រីក​ចំរើន មាន​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័​យ ។

លោក​ក៏​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពី​កម្ពុជា​-​ឥណ្ឌា​ ដែល​មាន​តាំងពី​យូរយារ​មក​ហើយ មាន​វប្បធម៌  សាសនា ប្រពៃណី​ និង​ការ​រស់នៅ​របស់​ប្រជាជន​ទាំង​ពីរ​ប្រហាក់ប្រហែល​គ្នា ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​សក្ដា​នុ​ពលដែល​អាច​ទាក់ទាញ​អ្នក​ទេសចរ​​ឥណ្ឌា​ឱ្យមក​ទស្សនា​កម្ពុជា​បាន​យ៉ាងច្រើន​នៅ​ពេល​ខាង​មុខ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព