ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ​ចិន្តា ថា ឱ​ក សុគន្ធ​កញ្ញា ជា​តារាចម្រៀង​ដើរ​ទាន់​បច្ចេកវិទ្យា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឱ​ក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប ថែម​ទាំង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជាតា​រា​មួយ​រូប​ដែល​ដើរ​ទាន់​បច្ចេកវិទ្យា​ថ្មី​ៗ ។ តារា​ក្នុង​ចិត្ត​យុវវ័យ​រូប​នេះ​បាន​បង្ហើប​ប្រាប់​ទៅ​កាន់​

រាជធានី​ភ្នំពេញ ៖ ឱ​ក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប ថែម​ទាំង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជាតា​រា​មួយ​រូប​ដែល​ដើរ​ទាន់​បច្ចេកវិទ្យា​ថ្មី​ៗ ។ តារា​ក្នុង​ចិត្ត​យុវវ័យ​រូប​នេះ​បាន​បង្ហើប​ប្រាប់​ទៅ​កាន់​ទស្សនិកជន​ពី​គន្លឹះ​ពិសេស​នៃ​ជោគជ័យ​នៅ​ក្នុង​អាជីព​របស់​នាង​នៅ​ក្នុង​កម្មវិធី​ស៊ី​ធី​អ៊ិ​ន​ប៉ុស្តិ៍​លេខ​21 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​27 សីហា កន្លង​ទៅ​។

ក្នុង​សម្លៀក​បំពាក់​រ៉ូ​ប​ពណ៌​ស​ដ៏​ថ្លៃថ្នូ កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត ដោយ​ដាក់​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ទូរស័ព្ទ​ដៃ​ថ្មី Galaxy Note 5 របស់​នាង​នៅ​ក្នុង​បទ​ចម្រៀង «​អស់ចិត្ត​អស់​ថ្ម​» ។

តាម​រយៈ​បទ​សម្ភាសន៍​នេះ ជាមួយ​ពិធី​ការិនី​មិន​ចេះ​ចាស់ អ្នក​នាង យុគ ចិន្តា គេ​សង្កេត​ឃើញ​ថា ឱ​ក សុគន្ធ​កញ្ញា គឺជា​តារាចម្រៀង​មួយ​រូប​ដែល​និយម​ប្រើប្រាស់​ផលិត​ផល​បច្ចេកវិទ្យា​ទំនើប​ៗ​របស់​សាម​សុង​ធ្វើ​ជា​ជំនួយការ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ដើម្បី​ភាព​ជោគជ័យ​របស់​នាង​។ អ្នក​នាង យុគ ចិន្តា បាន​សរសើរ​ថា ៖ «​ក្នុង​ចំណោម​តារា​នៅ​កម្ពុជា​យើង បង​ឃើញ​ថា ប្អូន​ជាតា​រា​ម្នាក់​ដែល​លេចធ្លោ​ជាងគេ​ផ្នែក​បច្ចេកវិទ្យា​ទំនើប​។ មិន​សរសើរ​មិន​បាន​!»

សុគន្ធ​កញ្ញា បាន​និយាយ​ថា «​ពេល​ខ្លះ​ខ្ញុំ​ចូល​ចិត្ត​ឆែក​មើល​ការ​ផាត់មុខ ក៏​ដូច​ជា​ម៉ូត​សក់ តាម​អ៊ី​ន​ធើ​រ​ណេ​ត ដើម្បី​បាន​គំនិត​មក​កែ​ច្នៃ​ខ្លួនឯង​បន្ថែម ជាមួយនឹង​ពណ៌​រូបភាព​ច្បាស់ ត្រជាក់​ភ្នែក ដូច​ធម្មជាតិ​ពិត​ៗ វា​ងាយស្រួល​ឲ្យ​ខ្ញុំ​បង្ហាញ​ទៅ​អ្នក​ផាត់មុខ​របស់ខ្ញុំ​។ ពេល​ខ្លះ​ខ្ញុំ​ប្រើ​ប៊ិក S Pen ដើម្បី​គូរ​ព្រាង​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​នៅ​លើ​ទូរស័ព្ទ​ដៃ Note 5 រួច​ផ្ញើ​ទៅ​ឲ្យ​ជាង ដើម្បី​បាន​ម៉ូ​ដ​សម្លៀក​បំពាក់​ស្អាត​ៗ ប្លែក​ៗ សម្រាប់​ចូលរួម​កម្មវិធី និង​សម្រាប់​មុខ​ជំនួញ​សំអាងការ​របស់ខ្ញុំ​»​។

ក្រៅពី​មុខងារ​ទាំងនេះ សុគន្ធ​កញ្ញា បាន​ប្រាប់​ថា នាង​បាន​ទាញ​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​របស់​នាង ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយនឹង​អ្នកគាំទ្រ​របស់​នាង​។ នាង​ថា  «​ថ្វី​ត្បិត​តែ​ខ្ញុំ​ជាតា​រា​ក៏​ពិតមែន តែ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​មិន​ខុស​ពី​បងប្អូន​ទស្សនិកជន​ប៉ុន្មាន​ដែរ ដោយ​គ្រាន់តែ​ពេល​ខ្លះ​ការងារ​មាន​ភាព​មមាញឹក មិនសូវ​ជា​មាន​ពេល​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ ប៉ុន្តែ​ទោះបីជា​រវល់​យ៉ាងណា​ក៏​ដោយ ខ្ញុំ​ក៏​តែងតែ​ឆ្លៀតពេល​ខ​តាម Skype ឬ LINE ចំណែក​អ្នកគាំទ្រ​របស់​របស់ខ្ញុំ ពួក​គាត់​តែងតែ​តាមដាន​សកម្មភាព​របស់ខ្ញុំ​តាម​រយៈ Facebook និង Instagram»​។

មិន​ត្រឹមតែ​ប៉ុណ្ណេះ នៅ​ក្នុង​កម្មវិធី ស៊ី​ធី​អ៊ិ​ន ប៉ុស្តិ៍​លេខ​21  កញ្ញា ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ជាមួយនឹង Galaxy Note 5 ដោយ​បាន​សុំ​អ្នក​នាង យុគ ចិន្តា ថតរូប Selfie  ព្រមទាំង​ចុះហត្ថលេខា​លើ​រូបថត​ភ្លាម​ៗ​តែ​ម្តង ធ្វើ​ឲ្យ​អ្នក​នាង យុគ ចិន្តា ទប់​សរសើរ​មិន​បាន​។ តារា​រូប​នេះ​បាន​បន្ថែម​ថា «​ជាមួយនឹង​ការ​ថតរូប ពេល​នេះ​គ្មាន​អ្វី​ស្រួល​ជាង​ទូរស័ព្ទ​ដៃ​ទេ ថត​ភ្លាម សរសេរ​ភ្លាម បង្ហោះ​ភ្លាម ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត នៅ​លើ Note 5 អាច​ឲ្យ​យើង​សរសេរ​អក្សរ​ដៃ ឬ​ចុះហត្ថលេខា​បាន​ភ្លាម​ៗ គួរ​ឲ្យ​ពេញ​ចិត្តជា​ទីបំផុត​»៕