ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អំណោយ​របស់​​សម្តេចកត្តិ​ព្រឹទ្ធិ​បណ្ឌិតចែក​ជូន​កុមារ​កំព្រា​នៅ​សហគមន៍ «រស្មី​កុមារ​កម្ពុជា»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០១៥ នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​​ចែកចាយ​ជូន​កុមារ​កំព្រា​ក្រីក្រ​ដែល​រស់នៅ​ក្នុង​សមាគម​ «​រស្មី​កុមារ​កម្ពុជា​» ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​​មានជ័យ ក្រោម​វត្តមាន​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១​នៃ​កាកបាទក្រហមកម្ពុជា​, លោក​ឌី រ័​ត្ន​ខេ​ម​រុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០១៥ នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​​ចែកចាយ​ជូន​កុមារ​កំព្រា​ក្រីក្រ​ដែល​រស់នៅ​ក្នុង​សមាគម​ «​រស្មី​កុមារ​កម្ពុជា​» ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​​មានជ័យ ក្រោម​វត្តមាន​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១​នៃ​កាកបាទក្រហមកម្ពុជា​, លោក​ឌី រ័​ត្ន​ខេ​ម​រុន អភិ​បាល​រង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​កាកបាទក្រហម​ប្រចាំ​ខណ្ឌ​, មន្ត្រី​កាកបាទក្រហម​សាខា សង្កាត់​-​ខណ្ឌ​- រាជធានី​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​មាន​អង្ករ​ចំនួន​២​តោន​, ទឹកបរិសុទ្ធ​ចំនួន​៣០​កេស​, ទឹកត្រី​១០​កេស​ធំ​, មី​យើង​១០​កេស​, ត្រីខកំប៉ុង​២​កេស​ធំ​, ទឹកក្រូច​៣០​កេស​, ប្រេងកូឡា​៣​កេស​, អាវ​ក្មេង​ៗ៥​កេស​, សៀវភៅ​៧​កេស​, សម្ភារ​សិក្សា​មួយ​ចំនួន​ធំ និង​ថវិកា​ចំនួន​៥​លាន​រៀល ។

ក្នុង​នោះ​ដែរ ក្មេង​ៗ​ដែល​រស់នៅ​ប្រាស្រ័យ​នៅ​ទីនោះ ក៏​ទទួល​បាន​ថវិកា​ក្រៅ​ក្នុង​ម្នាក់​២​ម៉ឺន​រៀល និង​ក្រុម​យុវជន​ដែល​ជា​បុគ្គលិក និង​ជា​និស្សិត​ដែល​ស្នាក់​នៅ​ទីនោះ​ទទួល​បាន​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល រួម​ទាំង​ឃី​ត​១​ឈុត និង​សម្ភារ​សិក្សា​មួយ​ធំ​ដូច​គ្នា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព