ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ពិការ​ក្រីក្រ​និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​៦​គ្រួ​សារ​ ​ទទួល​អំណោយ​ពី​​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជន​ពិការ​ជា​គ្រួសារ​ក្រីក្រ​ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​នាក់ ​នៅភូមិចន្លោះ​រ៉េ​ន ឃុំ​ស្វាយ​ជ្រុំ និង​១​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ​

ខេត្តកំពង់ឆ្នាំង ៖ ជន​ពិការ​ជា​គ្រួសារ​ក្រីក្រ​ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​នាក់ ​នៅភូមិចន្លោះ​រ៉េ​ន ឃុំ​ស្វាយ​ជ្រុំ និង​១​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ​កញ្ញា ​២០១៥ ​ត្រូវ​បាន​លោក​​ស្រី​ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជាមណ្ឌល​​កំពង់ឆ្នាំង លោក​​ស្រី​ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ​សេង វិចិត្រ ប្រធាន(ស​.​ស​.​យ​.​ក) ស្រុក​រលាប្អៀរ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន អំណោយ​​របស់​សប្បុរសជន​​ទៅ​ចែក​ជូន​ដល់​លំនៅ​​ឋាន​​ដោយ​ផ្ទាល់​ដៃ​ ។

​លោក​ស្រី​ តុង ណា​រី ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ បានឱ្យ​​ដឹង​ថា​ ​គ្រួសារ​ក្រីក្រជា​ជនពិការ ​និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ​មី​១​កេស​, អង្ក​រ២០​គីឡូក្រាម, ​ត្រីខ​១​យួរ​, អំបិល​៥​គីឡូក្រាម​, ស្ករស២​គីឡូក្រាម​ និង​​ប្រាក់​៥​ម៉ឺន​រៀល ​​ព្រម​ទាំង​​បាន​ចែក​ នំ ខោអាវ​ ដល់​ក្មេង​ៗ និង​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​​ប្រាក់​សរុប១០​ម៉ឺន​រៀល​ផង​ដែរ ​។

​លោក​​ស្រី​ កែ ច័ន្ទ​មុនី បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី​សំណា​ក់​​សម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា  ដែល​កន្លង​មក ​សម្តេច​តែងតែ​នឹករលឹក​និង​គិតគូរ​ពី​សុខ​ទុក្ខ និង​ផល​លំបាក​ក្នុង​ការ​រស់នៅ​របស់​បងប្អូននៅ​គ្រប់ទីកន្លែង ​គ្រប់​មូលដ្ឋាន នៅ​ពេល​ដែល​ពួក​គាត់​មានទុក្ខ​លំបាក គឺ​សម្តេច​តែង​​តែផ្តល់​ជូន​នូវ​អំណោយ​សង្គ្រោះ​ជូន​ដល់​បងប្អូន​គ្រប់​ៗ​គ្នា​ទាំងអស់ ដោយ​មិន​បាន​ប្រកាន់ពូជសាសន៍ ឬនិន្នាការ​នយោបាយ​ឡើយ​ ។

​លោក​ស្រី​ បាន​បន្ត​​ថា​​ ទោះបី​​ជា​អំណោយ​ទាំង​​នេះ​មាន​តិចតួច​ក៏​​ពិតមែន តែ​​​អាច​ជួយ​ដោះស្រាយការ​លំបាក​របស់​បងប្អូន លោកយាយ​លោកតា បាន​មួយ​គ្រា​ផង​ដែរ​ ។​លោក​​ស្រី ​ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រួសារក្រីក្រ​ពិការ​ និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​៦​គ្រួសារ ឱ្យ​​ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ ហូប​ស្អាត ​ផឹក​ស្អាត ​​និង​សម្រាក​ក្នុង​មុង ដើម្បី​ការពារ​សុខភាព​កុំឱ្យ​ឈឺ​ស្កាត់ខាតបង់​​ប្រាក់​កាក់ ​។​   

គ្រួសារ​ក្រក្រី​ជា​ពិការ និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​៦​គ្រួសារ សូម​គោរព​ជួន​ពរ​ដល់​សម្តេច លោក​​ស្រី​ និង​សប្បុរសជន​ទាំងអស់ សូម​ទទួល​បាន​ជ័យ​​ជម្នះ​គ្រប់​តួនាទី​ភារកិច្ច រួម​គ្នា​ដឹកនាំ​ប្រទេសជាតិ ប្រកបដោយ​ភាព​​សុខ​​សាន្ត មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍនភាព​លើ​គ្រប់​វិស័យ ដើម្បី​ប្រជាពលរដ្ឋ ភាព​សម្បូរ​សប្បាយ​រុងរឿង​រហូត​តទៅ​អនាគត​ ៕