ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហោ​ ណំាហុង ​៖ អ្នកនយោបាយ​ធ្វើនយោបាយត្រូវ​មានសុចរិតភាព​និងសីលធ៌ម

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិបានមាន​ប្រសាសន៍នៅប៉ុន្មាននាទីមុននេះថា អ្នកនយោបាយ​​ធ្វើ​នយោបាយត្រូវមានសុចរិតភាព​ និង​ត្រូវមានសីលធ៌ម ។

លោកប្រធាន​គណៈកម្មការចំពោះកិច្ច​សម្របសម្រួលការទទួល​ ប្រគល់និងផ្ទៀងផ្ទាត់ផែនទីលើក​ឡើងខាងលើនេះ ​បានធ្វើឡើងនៅ​ក្រោយការបិទបញ្ចប់ពិធី​ទទួល​និង​ផ្ទៀងផ្ទាត់ផែនទី​ដែលខ្ចីពីបារំាង​និងផែនទីរាជរដ្ឋាភិបាល​នៅម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី០៣ ​កញ្ញា ២០១៥ ។

ការលើកឡើងមិន​ចំឈ្មោះអ្នកនយោបាយ​ពីសំណាក់លោកប្រមុខការ​ទូតបែបនេះ ​មិនដឹងសំដៅទៅលើអ្នក​នយោបាយណានោះទេ ​ប៉ុន្តែមជ្ឈដ្ឋានជា​ច្រើនបាន​វិភាគឃើញ​ថា​ទំនងជាលោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ សំដៅដល់អ្នកតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ ​ដែលកន្លងមកចោទ​ប្រកាន់មកលើរាជរដ្ឋាភិបាល​ថា​ប្រើបា្រស់​ផែនទីក្លែងក្លាយ​ ខណៈការផ្ទៀងផ្ទាត់​ទំាងផែនទីដែល​ខ្ចីពីអង្គការសហប្រជាជាតិ និងផែនទីខ្ចីពីបារំាង​ ជាមួយនឹងផែនទី​រាជរដ្ឋាភិបាលបង្ហាញ​ថាដូចគ្នានោះ ៕