ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ ! ចំណាយ​ត្រឹមតែ​២១​ដុល្លារ លោក​អ្នក​នឹង​រីករាយ​នឹង​រដូវ​កាល​មុខម្ហូប​ត្រី Salmon Lover

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​នា​ពេល​កន្លង​មក សណ្ឋាគារ​ភ្នំពេញ​បាន​ផ្តល់​ជូន​រដូវ​កាល​ទទួលទាន​មុខម្ហូប​ត្រីសូ​ម៉ុង (Salmon) ជា​ច្រើន​មុខ រួម​នឹង​អាហារ​ប៊ូ​ហ្វេ​ផ្សេង​ៗ​ទៀត

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​នា​ពេល​កន្លង​មក  សណ្ឋាគារ​ភ្នំពេញ​បាន​ផ្តល់​ជូន​រដូវ​កាល​ទទួលទាន​មុខម្ហូប​ត្រីសូ​ម៉ុង (Salmon) ជា​ច្រើន​មុខ រួម​នឹង​អាហារ​ប៊ូ​ហ្វេ​ផ្សេង​ៗ​ទៀត ដោយ​គ្រាន់តែ​លោក​អ្នក​ចំណាយ​ប្រាក់​២១​ដុល្លារ ។ ការ​ផ្តល់​ជូន​នេះ មាន​រយៈពេល​កំណត់​ត្រឹម​ខែកញ្ញា​ប៉ុណ្ណោះ។

លោក Wirat Jaiaue ប្រធាន​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ភ្នំពេញ មាន​ប្រសាសន៍​ថា នៅ​សណ្ឋាគារ​ភ្នំពេញ​រៀង​រាល់​ខែ​តែងតែមាន​កម្មវិធី​ប្រ​មូ​សិន​ពិសេស​ៗ​ទៅ​លើ​មុខម្ហូប តួយ៉ាង​ដូច​ជា​នៅ​ខែសីហា កន្លង​មកនេះ យើង​ធ្វើការ​ប្រូ​មូ​សិន​នូវ​មុខម្ហូប​គ្រឿង​សមុទ្រ (​អ៊​យ​ស្ទើ​) ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ តែ​នៅ​ខែកញ្ញា​នេះ យើង​ធ្វើ​ប្រូ​មូ​សិន​ពិសេស​នៅ​មុខម្ហូប​ត្រីសូ​ម៉ុង (Salmon) ច្រើន​មុខ​បន្ថែម​ទៅ​លើ​មុខម្ហូប​ដែល​ធ្លាប់​ផ្តល់​ជូន​កន្លង​មក​។

លោក​បញ្ជាក់​ថា នៅ​ខែកញ្ញា​នេះ អាច​ជា​រដូវ​កាល​មួយ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​រីករាយ​ក្នុង​ការ​ទទួលទាន​នូវ​មុខម្ហូប​ត្រីសូ​ម៉ុង ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ត្រឹម​២១​ដុល្លារ ពួក​គាត់​នឹង​រីករាយ​ជាមួយ​និង​ផ្តល់​ជូន​នេះ ដែល​សណ្ឋាគារ​ផ្សេង​ទៀត​ពុំ​ធ្លាប់​មាន​។ លោក​ថា ការ​ផ្តល់​ជូន​នេះ សម្រាប់​ក្រុម​គ្រួសារ​ដែល​មានកូន​ៗ​មាន​អាយុ​ក្រោម​៦​ឆ្នាំ ខាងយើង​ផ្តល់​ជូន​ពួក​គាត់​នូវ​ការ​បរិភោគ​ដោយ​ឥត​គិតថ្លៃ លើស​ពី​នេះ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម​១២​ឆ្នាំ យើង​នូវ​មានការ​ផ្តល់​ការ​បញ្ចុះតម្លៃ​៥០%​បន្ថែម​ទៀត គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​ទទួល​បាន​នូវ​ការ​ផ្តល់​ជូន​ថ្មី​នេះ និង​ម្យ៉ាងទៀត​ដើម្បី​ជា​ការ​ថ្លែង​អំណ​អរគុណ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​តែងតែ​គាំទ្រ និង​ជឿជាក់​មក​ខាង​សណ្ឋាគារ​នា​ពេល​កន្លង​មក​។

លោក​បញ្ជាក់​ថា ការ​ផ្តល់​ជូន​ថ្មី​នេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣០ កញ្ញា នៅ​រៀង​រាល់ពេល​ល្ងាច​ម៉ោង​៦​ទៅ​ដល់​១០​កន្លះ​យប់ នៅ​សណ្ឋាគារ​ភ្នំពេញ​។ ដោយឡែក​សម្រាប់​អាហារ​ប៊ូ​ហ្វេ​យើង​មាន​បម្រើ​ជូន​ភ្ញៀវ​មាន​រាល់ពេល​ដូច​ពេល​មុន​ៗ​កន្លង​មក​ដែរ​។

លោក​លើក​ឡើង​ថា យើង​ន្ថែ​ម​នូវ​មុខម្ហូប​ត្រី Salmon លើ​មុខម្ហូប​ដែល​យើង​កំពុង​មាននៅ​ពេល​សព្វ​ថ្ងៃនេះ​ព្រោះ​យល់​ឃើញ​ថា មុខម្ហូប​ត្រី Salmon បាន​និង​កំពុង​មានការ​ពេញ​ទទួលទាន​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រោះ​ត្រី Salmon នេះ យើង​អាច​ច្នៃ​ធ្វើ​ជា​មុខម្ហូប​បាន​ច្រើន​ប្រភេទ​។ ក្រៅពី​ច្នៃ​ធ្វើ​មុខម្ហូប​បាន​ច្រើន​ប្រភេទ​ត្រី​Salmon ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៅ​ដល់​សុខ​រាង​កាយ​មនុស្ស​នា​ពេល​បច្ចុប្បន្ន ដោយ​ត្រី Salmon នេះ​អាច​ការពារ​ជំងឺមហារីក ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួនប្រាណ ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​សរសៃឈាម ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​៤០​ឡើង​ទៅ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ទៅ​សុខភាព​៕