ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់ រួម​ទាំង​ថ្នាំ​ញៀន​១​កញ្ចប់​ធំ នៅ​ភូមិ​ដំណាក់​ហ្លួង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ត្រី​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ កញ្ញា ២០១៥ ស្ថិត​នៅ​ចំណុច​ភោជនីយដ្ឋាន​៧៩ ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ។

ខេត្តបាត់ដំបង ៖ ស្ត្រី​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ កញ្ញា ២០១៥ ស្ថិត​នៅ​ចំណុច​ភោជនីយដ្ឋាន​៧៩ ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​ពៅ នី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កេង​កេង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ សីហា កម្លាំង​ភ្នាក់ងារ​បាន​ផ្តល់​ព័ត៌មាន​ថា មាន​ជនសង្ស័យ​ភេទ​ស្រី​ម្នាក់ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​មក​ទំនាក់ទំនង​លក់​ថ្នាំ​ញៀន​ឱ្យ​ដោយ​ណាត់​ដោះ​ដូរ​នៅ​ក្នុង​ក្រុង​បាត់ដំបង ។ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ កម្លាំង​ក៏​ដាក់​ការ​អង្កេត​រហូត​ដល់​ថ្ងៃ​ទី​០១ កញ្ញា ក៏​មានការ​ដោះ​ដូរ​ថ្នាំ​ញៀន​មែន ដោយ​ណាត់ជួប​នៅ​ចំណុច​ភោជនីយ​ដ្ឋាន​​៧៩​នោះ ហើយ​ឃើញ​ស្ត្រី​ឈ្មោះ​ពៅ នី នេះ​តែ​ម្តង​។

ក្រោយ​ពី​ស្ត្រី​សង្ស័យ​បង្ហាញ​ថ្នាំ​ញៀន​ឱ្យ​មើល​ហើយ ទើប​កម្លាំង​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​.​ស​ថ្លា​១​កញ្ចប់​ធំ ទម្ងន់​៧០៧២​ក្រាម យក​មក​អង្គភាព និង​ចាត់ការ​តាម​នីតិវិធី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព