ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​តា​ជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​ដោយ​មិនបាច់​ប្រើ​ដី

8 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​កសិកម្ម និង​ម្ហូបអាហារ​«Hassad Food» របស់​កា​តា បាន​ប្រកាស​ពី​ផល​សម្រេច​របស់​ខ្លួន​ក្នុង​ការ​ពិសោធ​ដាំ​បន្លែ​មិន​ប្រើ​ដី ឬ «Hydroponic» ដោយ​ប្រើ​បច្ចេកវិទ្យា​ទាន់សម័យ ។

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​កសិកម្ម និង​ម្ហូបអាហារ​«Hassad Food» របស់​កា​តា បាន​ប្រកាស​ពី​ផល​សម្រេច​របស់​ខ្លួន​ក្នុង​ការ​ពិសោធ​ដាំ​បន្លែ​មិន​ប្រើ​ដី ឬ «Hydroponic» ដោយ​ប្រើ​បច្ចេកវិទ្យា​ទាន់សម័យ ។ ដោយសារ​បែប​នោះ​ធ្វើ​ឱ្យ​កា​តា​ក្លាយជា​ប្រទេស​ដែល​មាន​ផ្ទៃដី​ភាគច្រើន​ជា​វាល​ខ្សាច់​អាច​ដាំ​បន្លែ​បាន​ដោយ​ខ្លួនឯង​ប្រហែល​៧០% នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុង​ប្រទេស​នៅ​ឆ្នាំ​២០២៣ ឬ​កើន​លើស​៤​ដង​ពី​ពេល​បច្ចុប្បន្ន ។

ការ​ប្រកាស​លទ្ធផល​ពិសោធន៍​ដែល​ចំណាយពេល​២​ឆ្នាំ​នៅ​ក្នុង​គម្រោង «Zulal Oasis Hydroponic» លើ​ផ្ទៃដី​កសិកម្ម​ភាគ​ខាងលិច​ក្រុង​ដូ​ហា ប្រទេស​កា​តា គឺ​មាន​ដាំ​បន្លែ​នានា​ដូច​ជា ប៉េង​បោះ ដាំ​ដោយ​មិន​ប្រើ​ដី​នៅ​ក្នុងផ្ទះ​កញ្ចក់ និង​ប្រើ​ទឹក ។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Hassad Food និយាយ​ថា ក្រុមហ៊ុន​នឹង​បង្ហាញ​គម្រោង​ក្នុង​ពេល ឆាប់​ៗ​នេះ និង​តម្រូវ​ឱ្យ​ប្រទេស​កា​តា​បង្កើន​ទិន្នផល​បន្លែ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន ក្នុង​រយៈពេល​៨​ឆ្នាំ​ខាង​មុខ ។ បច្ចុប្បន្ន កា​តា​ដាំ​បន្លែ​បាន​ប្រហែល​១១%​ទៅ​១៦% និង​បន្លែ​សរុប​តាម​រដូវ​កាល ។ ការ​ពិសោធ​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​ដាំ​ប៉េងប៉ោះ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​អាច​ប្រើ​បាន​ទៅ​លើ​បន្លែ​ផ្សេង​ទៀត ដែល​អាច​ទទួល​ការ​ពេញ​និយម​នៅ​កា​តា រួម​មាន​ត្រសក់ ត្រប់ និង​ឃ្លោក​ជាដើម ។

ចំណែក​លោក​ណាស់​ស៊័រ ម៉ូ​ហា​ម៉េ​ដ អាល់​ហា​ចរី ជា​ប្រធាន និង​គណៈកម្មការ​ចាត់ការ​របស់​ក្រុមហ៊ុន Hassad  Food ថ្លែង​ថា គម្រោង​ពិសោធន៍​ដ៏​លេចធ្លោ​នៃ​បច្ចេកវិទ្យា Zulal នេះ​បាន​បង្ហាញ​ឃើញ​ថា មានការ​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ស្ថានភាព​អាកាសធាតុ​របស់​កា​តា ។ ក្រៅពី​នេះ​ថែម​ទាំង​ផ្តល់​ទិន្នផល និង​គុណភាព​លើស​ការ​គ្រោងទុក ។
បច្ចេកវិទ្យា​នោះ​ចាត់​ទុក​ថា​ជា​រូបភាព​នៃ​ការ​ផលិត​ដ៏​យូរអង្វែង និង​មាន​លទ្ធភាព​អាច​ផលិត​បន្លែ​មានគុណ​ភាព​ខ្ពស់​បាន​១២​ខែ ក្នុង​មួយ​ឆ្នាំ​ដោយ​មិន​អាស្រ័យ​លើ​រដូវ​កាល ។ ការ​មាន​ស្ថិរភាព​ផ្នែក​ម្ហូបអាហារ គឺជា​កត្តា​ចម្បង​សម្រាប់​កា​តា​ដែល​បាន​នាំ​ចូល​បន្លែ​ស្ទើរ​គ្រប់មុខ​ក្នុង​ការ​បរិភោគ ៕