ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មនានា​ត្រូវ​បំ​បែកភ្លាមៗ​​នៅ​មីយ៉ាន់ម៉ា​

3 ឆ្នាំ មុន

​មី​យ៉ា​ន់​ម៉ា ៖ កងកម្លាំង​សន្តិសុខ​បាន​បំបែក​ភ្លាម​ៗ​បាតុកម្ម​នានា​នៅ​មី​យ៉ា​ន់​ម៉ា ក្រោយ​ការ​ឡោម​ព័ទ្ធ​ពួក​បាតុករ​ច្រើន​រយ​នាក់នា​ភាគ​កណ្ដាល​ក្រុង​រ៉​ង់​ហ្គូ​ន​ កាលពី​យប់​មុន ដោយ​អាជ្ញាធរ​បាន​បង្កើន​ការ​ឆ្មក់ ​និង​ការ​ចាប់ខ្លួន​មនុស្ស​។ ផ្ទុយ​ពី​មុន​ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ត្រូវ​បាន​បំបែក​ភ្លាម​ៗ​ក្នុង​ប្រទេស ដោយ​ប្រើ​ជា​ពិសេស​នូវ​ឧស្ម័ន​បង្ហូរទឹកភ្នែក…

​មី​យ៉ា​ន់​ម៉ា ៖ កងកម្លាំង​សន្តិសុខ​បាន​បំបែក​ភ្លាម​ៗ​បាតុកម្ម​នានា​នៅ​មី​យ៉ា​ន់​ម៉ា ក្រោយ​ការ​ឡោម​ព័ទ្ធ​ពួក​បាតុករ​ច្រើន​រយ​នាក់នា​ភាគ​កណ្ដាល​ក្រុង​រ៉​ង់​ហ្គូ​ន​ កាលពី​យប់​មុន ដោយ​អាជ្ញាធរ​បាន​បង្កើន​ការ​ឆ្មក់ ​និង​ការ​ចាប់ខ្លួន​មនុស្ស​។

ផ្ទុយ​ពី​មុន​ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ត្រូវ​បាន​បំបែក​ភ្លាម​ៗ​ក្នុង​ប្រទេស ដោយ​ប្រើ​ជា​ពិសេស​នូវ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​។ ពុំ​មាន​អំពើ​ហិង្សា​ណាមួយ​ត្រូវ​បាន​រាយការណ៍​ឡើយ​ផ្ទុយ​ពី​ពេល​មុន​ៗ​។

នា​យប់​ថ្ងៃ​ទី​៨​មក​ទី​៩​មីនា​អ្នក​តវ៉ា​ច្រើន​រយ​នាក់ ក្នុង​នោះ​មាន​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ច្រើន​នាក់ បាន​នាំ​គ្នា​ចេញ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ់ ហើយ​ត្រូវ​បាន​ឡោម​ព័ទ្ធ​អស់​ច្រើន​ម៉ោង ក្នុង​សង្កាត់​SANCHAUNG​ក្រុង​រ៉​ង់​ហ្គូ​ន ​។ កងកម្លាំង​សន្តិសុខ​បាន​លុក​ចូល​ឆែកឆេរ នៅ​តាម​ផ្ទះ​ទាំងឡាយ​តាម​រក​ពួក​បាតុករ ហើយ​ស្នូរ​ផ្ទុះ​ត្រូវ​បាន​ស្ដាប់​ឮ​។

សារព័ត៌មាន​រដ្ឋ​ព្រមាន​ថា នរណា​ដែល​លាក់​បាតុករ​នឹង​ត្រូវ​មានទោស​។ ប៉ូលិស​បាន​តាមដាន​ត្រួតពិនិត្យ​គ្រប់​ផ្ទះ​។ ពួក​បាតុករ​ដែល​ប៉ូលិស​ឡោម​ព័ទ្ធ​អាច​ចាក​ចេញពី​សង្កាត់​នោះ​នា​ពេល​ព្រលឹម​។

ក្រោយ​បាតុកម្ម​រាល់ថ្ងៃ​ចាប់តាំងពី​៥​ស​ប្ដា​ហ៍​មក​ហើយ បណ្ដា​សារព័ត៌មាន​រដ្ឋ​ព្រមាន​ទៀត​ថា ភាព​អត់ធ្មត់​របស់​រដ្ឋាភិបាល​បាន​អស់ហើយ​។ កាលពី​ថ្ងៃ​ទី​៨​មីនា​បាតុករ​៣​នាក់​បាន​ត្រូវ​ស្លាប់​និង​ច្រើន​នាក់​រង​របួស​ ។

នៅ​ទីក្រុង​MYITKYINA ភាគ​ខាងជើង​ប្រទេស បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​បាតុករ​មួយ​ចំនួន​មាន​ឈាម​ហូរ​ដាប និង​ឃើញ​បាតុករ​ដែល​បែកក្បាល​ហូរ​ឈាម​។ ដូនជី​មួយ​រូប​ស្លៀកពាក់​សបាន​លុតជង្គង់​នៅ​តាម​ដង​វិ​ថី អង្វរ​ប៉ូលិស សូមកុំ​បាញ់​។ នៅ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​រថយន្ត​២​គ្រឿង​របស់​ទាហាន បាន​បើក​បុក​បាតុករ​បណ្ដាល​ឲ្យ​រង​របួស​៦​នាក់ ក្នុង​នោះ​២​នាក់​របួសធ្ងន់​។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​មនុស្ស​ជាង​១.៨០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។​របប​យោធា​បាន​ព្រមាន ចំពោះ​បណ្ដា​មន្ត្រី​រដ្ឋការ​ថា ពួក​អ្នក​ដែល​មិន​វិល​ចូល​ធ្វើការ នឹង​ត្រូវ​ដេញ​ចេញ​។ ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​បាន​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​តវ៉ា និង​ការ​ថ្កោល ទោស​របស់​សហគមន៍​អន្តរជាតិ ដែល​មានការ​មិន​ចុះសម្រុង​គ្នា​លើ​ការ​ឆ្លើយ​តប​៕

អត្ថបទសរសេរ ដោយ