ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Goldgenie នឹង​ផលិត iPhone 6S ស្រោបមាស​និង​ប្លា​ទី​ន

8 ឆ្នាំ មុន

នៅ​សល់​តែ​៧​ថ្ងៃ​ទៀ​ប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹង​បញ្ចេញ iPhone 6S ខណៈ​ពេល​ដែល​អតិថិជន​របស់​ខ្លួន​កំពុង​ទន្ទឹងរង់ចាំ​ទិញ ។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​អង់គ្លេស Goldgenie សន្យា​ថា​នឹង​ផលិត iPhone 6S

នៅ​សល់​តែ​៧​ថ្ងៃ​ទៀ​ប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹង​បញ្ចេញ iPhone 6S ខណៈ​ពេល​ដែល​អតិថិជន​របស់​ខ្លួន​កំពុង​ទន្ទឹងរង់ចាំ​ទិញ ។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​អង់គ្លេស Goldgenie សន្យា​ថា​នឹង​ផលិត iPhone 6S ដោយ​ស្រោបមាស និង​ប្លា​ទី​ន​ដែល​មាន​តម្លៃ​ជាង​៣​ពាន់​ដុល្លារ​។ នេះ​គឺជា​ការ​ផលិត​ក្នុង​ទំហំ​មាន​កំណត់ ពោល​គឺ​គ្មាន​ដាក់​លក់​លើ​ទីផ្សារ​ទេ តែ​អតិថិជន​អាច​បញ្ជា​ទិញ​បាន ។ មិន​ត្រឹមតែ​មាន iPhone 6S ស្រោបមាស និង​ប្លា​ទី​ន​ទេ គឺ​ថែម​ទាំង​មាន​ស្រោប​ស្បែក​ក្រពើ​នៅ​ពីក្រោយ​ទូរស័ព្ទ​ទៀត​ផង ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ​សម្រាប់​ក្រុមហ៊ុន Goldgenie ពោល​កាលពី iPhone 6 ចេញ​ដំបូង​ក៏​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ផលិត​ស្រោម​មាស និង​ពេជ្រ​ដែរ​ក្រោយ​ពី​សុំ​សិ​ទិ្ធ​អនុញ្ញាតិ​ពី​ក្រុមហ៊ុន Apple ក្នុង​ការ​ផលិត​ដែល​មាន​ចំនួន​កំណត់​ច្បាស់លាស់ ។

អតិថិជន​របស់​ក្រុមហ៊ុន Apple ជឿជាក់​ថា ផលិតផល​ជំនាន់​ថ្មី​នឹង​មានការ​រចនា និង​បំពាក់​ដោយ​បច្ចេកវិទ្យា​យ៉ាង​ទំនើប​ផង​ដែរ ។ ចំពោះ​អេ​ក្រង់​របស់​វា​មិន​ទាន់​មានការ​អះអាង​បញ្ជាក់​ពិតប្រាកដ​នៅឡើយ​ទេ តែ​ចំពោះ​កាមេរ៉ា​ក្រោយ​ល្បី​ថា មាន​ទំហំ​ដល់​ទៅ​១២​មេ​ហ្គា​ភិ​ច​ស៊ែ​ល​ឯណោះ ។ អ្វី​ៗ​គ្រប់យ៉ាង​នឹង​ត្រូវ​លាតត្រដាង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ២០១៥ ៕