ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អក​ពស់ព្រៃជា​អ្នកប្រមាញ់​ដ៏​អស្ចារ្យ និង​អាច​ជួយ​មនុស្ស​ដែល​​គ្រោះថ្នាក់ដោយ​សត្វ​ពស់​ពិស​ទៀត​ផង​

3 ឆ្នាំ មុន

អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គ នៅ​ថ្ងៃ​ទី០៩ ខែ មីនា ឆ្នាំ២០២១ បាន​ណែនាំ​សត្វ​អក​មួយ​ក្បាល ដែល​មាន​ភាព​អស្ចារ្យ និង​ជា​សត្វ​ដែល​អាច​ជួយ​មនុស្ស​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ទៀត​ផង​។ នោះគឺ សត្វ​អក​ពស់ព្រៃ…

អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គ នៅ​ថ្ងៃ​ទី០៩ ខែ មីនា ឆ្នាំ២០២១ បាន​ណែនាំ​សត្វ​អក​មួយ​ក្បាល ដែល​មាន​ភាព​អស្ចារ្យ និង​ជា​សត្វ​ដែល​អាច​ជួយ​មនុស្ស​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ទៀត​ផង​។ នោះគឺ សត្វ​អក​ពស់ព្រៃ គឺជា​បក្សី​ប្រមាញ់​មួយ​ប្រភេទ​ដែលរស់នៅ​យ៉ាង​សាក​សម​នឹង​ឈ្មោះ​របស់​វា ព្រោះថា ​សត្វ​ចំបង​ដែល​វា​ប្រមាញ់​ជា​អាហារ គឺ​សត្វ​ពស់​ ។

អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គ បាន​បន្ត​ថា ៖ «​របប​អាហារ​សាច់​ស្រស់​របស់​ពួក​វា ​រួម​មាន​ពពួកសត្វ​ព្រៃ​ច្រើន​ប្រភេទ រួម​មាន​បក្សី​ និង​ថនិកសត្វ​តូច​ៗដូច​ជា ​សត្វ​ស្វា​ជាដើម​ ។ អ្នកប្រមាញ់​ដែល​ស្ថិត​ក្នុង​លេខ​រៀង​កំពូល​ទាំងនេះ ​អាច​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​មេគង្គ​ក៏​ដូច​ជា នៅ​ទូ​ទាំង​អាស៊ី​ដីគោក និង​ផ្នែក​មួយ​ចំនួន នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​ ។

អក​ពស់ព្រៃ​ គឺជា​អ្នកប្រមាញ់​ដ៏​អស្ចារ្យ ហើយ​វា​ចូល​ចិត្ត​រស់នៅ​ចុង​ព្រៃ និង​វាលស្មៅ សម្រាប់​ស្វែងរក​ចំណីអាហារ ទោះបីជា​វា​មាន​លទ្ធភាព​សម្រប​ខ្លួន និង​អាច​រស់​ក្នុង​ជម្រក​ច្រើន​សណ្ឋាន​ក៏​ដោយ ​។ ខណៈ​ពេល​ដែល​ពួក​វា​អាច​មានជីវិត​រស់នៅ​រហូត​ដល់​ទៅ៥០​ឆ្នាំ ក្នុង​ការ​ចិ​ញ្ជឹ​ម​ក្នុង​ទ្រុង រីឯ​អាយុកាល​មធ្យម​របស់​ពួក​វា​នៅ​ក្នុង​ព្រៃមិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​»​។

តួរ​នាទី​សំខាន់​មួយ​របស់​សត្វ​អក​ទាំងនេះ គឺ​ជួយ​គ្រប់គ្រង​ចំនួន​សត្វ​ពស់ ​និង​សត្វល្អិត​។ អក​ពស់ព្រៃ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សត្វ​ស៊ី​ពស់​ពិស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ហើយ​វា​ថែម​ទាំង​ជួយ​គ្រប់គ្រង​ចំនួន​ពស់​ទាំងនោះ​ផង​ដែរ ។

ខណៈ​ពេល​ដែល​អង្គការ IUCN ចុះបញ្ជី​ស្ថានភាព​អភិរក្ស នៃ​អក​ពស់ព្រៃ​ឲ្យ​ស្ថិត​ក្នុង​ប្រភេទ​សត្វ « ​មានការ​ព្រួយបារម្ភ​តិចតួច» បក្សី​ទាំងនេះ​នៅ​តែ​ជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​សម្រាប់​គយគន់ ហើយ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​សុខភាព​របស់​ប្រព័ន្ធ​អេកូឡូស៊ី ព្រោះ​ពួក​វា​ស្ថិត​នៅ​លេខ​រៀង​កំពូល​ក្នុង ខ្សែ​សង្វា​ក់​ចំណីអាហារ ដោយសារ​ពួក​វា​ពឹងផ្អែក​លើ​ចំនួន​សត្វ​ដែល​ជា​ចំណី​របស់​វា​ដែរ​ ។

ប្រសិនបើ​អ្នកមាន​សំណាង​បានឃើញ សត្វ​ស្លាប​ដ៏​អស្ចារ្យ​ទាំងនេះ សូម​គោរព​ និងរក្សា​គម្លាត​របស់​អ្នកព្រោះថា ឪ​កាស​ដែល​អ្នក​បានឃើញ​វា​មិនមែនជា​រឿង​ចម្លែក​ទេ ​។ ពួក​វា​ប្រហែល​កំពុង​តាម​ចាប់​ចំណីដែល​ជា​សត្វ​មាន​គ្រោះថ្នាក់ ឬ​សត្វ​ចង្រៃ​ណាមួយ ​៕

អត្ថបទសរសេរ ដោយ