ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងឆ្ងល់ តើគេដើរទិញស្រកា​ត្រី​​យក​​ទៅ​ធ្វើ​​អ្វី?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​មហាជន​នៅ​តែ​មាន​ច​ម្ង​ល់ ​ខណៈ​ស្រកាត្រី​ឃើញ​មាន​គេ​ហាល​តាម​ដងផ្លូវ​និង​ដី​ទំនេរ​យ៉ាងច្រើន​ ប៉ុន្តែ​ពេល​សាកសួរ​អ្នក​ប្រមូល​ទិញ​ប្រាប់​ថា ដឹង​ត្រឹម​លក់​ចេញ​ទៅ​ឲ្យ​ឧកញ៉ា​ម្នាក់​ យក​ទៅ​លក់​បន្ត​នៅ​ក្រៅប្រទេស​។​ ស្ត្រី​អ្នក​ប្រមូល​ទិញ​ស្រកាត្រី​នៅ​ភូមិ​ចាន់គិរី​ សង្កាត់​ប៉ោយ​ប៉ែ​ត ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា​ គាត់​ប្រកប​របរ​ទិញ​ស្រកាត្រី​ពី​តាម​ស្តង់​ត្រី​នានា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​មហាជន​នៅ​តែ​មាន​ច​ម្ង​ល់ ​ខណៈ​ស្រកាត្រី​ឃើញ​មាន​គេ​ហាល​តាម​ដងផ្លូវ​និង​ដី​ទំនេរ​យ៉ាងច្រើន​ ប៉ុន្តែ​ពេល​សាកសួរ​អ្នក​ប្រមូល​ទិញ​ប្រាប់​ថា ដឹង​ត្រឹម​លក់​ចេញ​ទៅ​ឲ្យ​ឧកញ៉ា​ម្នាក់​ យក​ទៅ​លក់​បន្ត​នៅ​ក្រៅប្រទេស​។​

ស្ត្រី​អ្នក​ប្រមូល​ទិញ​ស្រកាត្រី​នៅ​ភូមិ​ចាន់គិរី​ សង្កាត់​ប៉ោយ​ប៉ែ​ត ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា​ គាត់​ប្រកប​របរ​ទិញ​ស្រកាត្រី​ពី​តាម​ស្តង់​ត្រី​នានា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ ត​រយៈពេល​ជិត​២​ខែ​មក​ហើយ​តម្លៃ​២០០​រៀល​ក្នុង​១​គីឡូក្រាម​។​ ខណៈ​សាកសួរ​ពី​តម្លៃ​លក់​ចេញ​និង​ចង់​ដឹង​ពី​មូលហេតុ​ថា​តើ​ស្រកាត្រី​ទាំងនេះ​ គេ​យក​ទៅ​ធ្វើ​អ្វី​ស្ត្រី​ខាងលើ​តប​វិញ​ថា ​បាន​ជាង​១០០០​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុន្តែ​មិនដឹង​ថា​​ គេ​យក​ទៅ​ធ្វើ​អ្វី​ទេ​ពោល ​គឺ​លក់​ទៅ​ឲ្យ​ឧក​ញ៉ាម្នាក់​នៅ​ភ្នំពេញ​ ហើយ​គេ​ប្រាប់​គាត់​ថា​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

តាម​ប្រភព​ពី​អ្នក​ជ្រេ​ទំនិញ​តាម​រថយន្ត​ចេញចូល​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​ មុន​សម័យ​កូ​វី​ដ​នៅ​ផ្សារ​រុង​ក្លឿ ​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ក៏មាន​ឈ្មួញ​ថៃ​ទទួល​ទិញ​ស្រកាត្រី​ដែរ។ ​ពេល​ចង់​ដឹង​ពី​អត្ថប្រយោជន៍​ថា​ តើ​ឈ្មួញ​ថៃ​គេ​ទិញ​ស្រកាត្រី​យក​ទៅ​ធ្វើ​អ្វី​ហើយ​មុន​សម័យ​កូ​វី​ដ​ទិញ​លក់​តម្លៃ​ប៉ុន្មាន​អ្នក​ជ្រេ​ទំនិញ​និង​ឥ​វ៉ា​ន់​ខាងលើ​បញ្ជាក់​ថា​មិនដឹង​ដូច​គ្នា​ព្រោះ​គេ​ហាក់​លាក់លៀម​ដែរ​។

ដ្បិត​ស្រកាត្រី​មាន​ទីផ្សារ​ សម្រាប់​កា​លក់​ចេញ​ប្រសើរ​ជាង​បោះចោល​ជះក្លិន​ស្អុយ​លើ​គេឯង​ពិសេស​អាច​ប៉ះពាល់​ដល់​បរិស្ថាន​ ប៉ុន្តែ​បើ​ពិនិត្យ​ដល់ទី​តាំង​ហាល​ស​ម្ងួ​ត​ពិតជា​លំបាក​ព្រោះ​ត្រូវ​ចំណាយពេល​និង​ទឹក​លាង​ជា​ច្រើន​ដង​ហើយ​ហាល​តែ​ទាល់​ស្ងួត​ទើប​លក់​ចេញ​បាន​៕

អត្ថបទសរសេរ ដោយ