ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​កុំ​ប្រហែស​! មូលហេតុ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​ទៅ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មក​ពី​សម្ពាធ​ឈាម​ខ្ពស់​គ្រប់​គ្រង​មិន​បាន​ល្អ លោក​វេជ្ជបណ្ឌិត ឈុ​ន វី​រៈ​បញ្ញា ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា ៖ ជំងឺ​ប្រភេទ​នេះ គឺ​សំដៅ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ឯកឯង…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​ទៅ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មក​ពី​សម្ពាធ​ឈាម​ខ្ពស់​គ្រប់​គ្រង​មិន​បាន​ល្អ លោក​វេជ្ជបណ្ឌិត ឈុ​ន វី​រៈ​បញ្ញា ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា ៖ ជំងឺ​ប្រភេទ​នេះ គឺ​សំដៅ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ឯកឯង ដែល​បណ្តាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ​គ្រប់គ្រង​មិន​បាន​ល្អ ហើយ​ដែល​នាំ​អោយ​មាន​ឈាមកក​នៅ​ក្នុង​ខួរក្បាល​។

លោក​វេជ្ជបណ្ឌិត ឈុ​ន វី​រៈ​បញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា ៖
ទី​១) ផលវិបាក​នៃ​ការ​ដាច់​សរសៃឈាម​នេះ​ធ្វើ​អោយ ៖

  • អ្នកជំងឺ​មាន​ពិការ​ភាព​ដោយសារ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​នៅ​ជុំវិញ​តំបន់​នោះ និង​ដោយ​ការ​សង្កត់​នៃ​ដុំ​ឈាម
  • អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាម​ៗ ឬ​ពេលវេលា​ណាមួយ បើ​ដុំ​ឈាមមាន​ទំហំ​ធំ​វា​អាច​ធ្វើ​អោយ​មានការ​កើនឡើង​នៃ​សម្ពាធ​ក្នុង​ក្បាល​។

ទី​២) រោគ​សញ្ញា ៖

  • ឈឺក្បាល​ខ្លាំង ភ្លាម​ៗ
  • មាន​សភាព​ខ្សោយ​នៃ​ការ​កំរើក​សាច់ដុំ (​ទន់​មួយ​ចំហៀង​ខ្លួន​, ដៃ​, ជើង ឬ​មុខ​)
  • វង្វេងស្មារតី ឬ​សន្លប់ ។

ទី​៣) មូលហេតុ ៖
យើង​ជួប​ប្រទះ​ភាគច្រើន គឺ​បណ្តាល​មក​ពី​ជំងឺលើសឈាម (៦០-៧០%) គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន​ទៀត​ដូច​ជា ៖

  • ជំងឺ​ទឹកនោមផ្អែម
  • ការ​ពិសារ​ស្រា និង​បារី​ច្រើន ។

ទី​៤) ការ​ធ្វើ​រោគវិនិច្ឆ័យ ៖
ដើម្បី​បញ្ជាក់​អោយ​ដឹង​ថា លោក​អ្នកមាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ក៏​អត់ លោក​អ្នក​តម្រូវ​អោយធ្វើ CT Scan ខួរក្បាល ហើយ​វា​អាច​បញ្ជាក់​ពី​ទីតាំង និង​ទំហំ​នៃ​ដុំ​ឈាមកក ដើម្បី​ងាយស្រួល​អោយ​គ្រូពេទ្យ​ជ្រើសរើស​វិធីសាស្ត្រ​ព្យាបាល​។

ទី​៥) ការ​ព្យាបាល​៖
ក​) ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ (​មិន​វះកាត់​) ៖

  • គ្រប់គ្រង​សម្ពាធ​ឈាម​អោយ​បាន​ត្រឹមត្រូវ និង​តាមដាន​ជាប់លាប់​ជា​ប្រចាំ
  • ការ​ប្រើប្រាស់​ថ្នាំ​បន្ថយ​ការ​ឈឺចាប់
  • ការ​សម្រាក និង​ដាក់​ក្បាល​ខ្ពស់ ៣០​ដឺ​ក្រេ​។

ខ​) ការ​ព្យាបាល​ដោយ​ការ​វះកាត់ ៖
គោលបំណង​នៃ​ការ​វះកាត់​យក​ឈាម​ចេញ គឺជា​ការ​បន្ថយ​សម្ពាធ​តឹង​ណែន​នៅ​ក្នុង​ក្បាល ដើម្បី​ជួយ​ជីវិត​អ្នកជំងឺ​។ យើង​ធ្វើការ​វះកាត់​នៅ​ពេល​ដែល ៖

  • ទំហំ​នៃ​ដុំ​ឈាមកក (​លើស​ពី ៣៥ សង់ទីម៉ែត្រ​គីប​)
  • អ្នកជំងឺ​ថិ​ត​ក្នុង​សភាព​សន្លប់ (GCS ៨-១២)
  • ដុំ​ឈាម​នៅ​រាក់​ប្រហែល ១​សង់ទីម៉ែត្រ ពី​ឆ្អឹង ។

លោក​វេជ្ជបណ្ឌិត ឈុ​ន វី​រៈ​បញ្ញា ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​រំលឹក​ផង​ដែរ​ថា ៖ បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជាមួយនឹង​ក្រុមការងារ​ចំរុះ​គ្រូពេទ្យ​ឯកទេស ផ្នែក​វេជ្ជសាស្ត្រ​ប្រសាទ​សាស្ត្រ និង​ឯកទេស​វះកាត់​ខួរក្បាល​ច្បាស់លាស់ ដែល​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​ការ​បណ្តុះបណ្តាល​ជំនាញ​នៅ​ប្រទេស​បារាំង​ជា​ច្រើន​ឆ្នាំ គួប​ផ្សំ​នឹង​លទ្ធភាព​នៃ​សំភារៈ​បរិក្ខារ​វះកាត់​បច្ចេកវិទ្យា​ទំនើប​ៗ បាន និង​កំពុង​ទទួល​ពិគ្រោះ និង​ព្យ​បាល​វះកាត់​គ្រប់​ករណី និង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដាច់​សរសៃឈាម ដើម្បី​ព្យាយាម​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​យើង​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ