ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចុះ​បង្ក្រាប​ក្មេង​ស្ទាវ​ជក់​ថ្នាំ​ញៀន​ក្នុងផ្ទះ​សំណាក់​ប្លុក​បឹង​កក់

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​មាន ស្រី មាន​ប្រុស​ចំនួន​១៥​នាក់ ដែល​បាន​លួច លាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុងផ្ទះ​សំណាក់​ស៊ឹ​ម ឆែ​គី​ម ផ្ទះ​លេខ​២ ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះ ចក ខណ្ឌដូនពេញ ត្រូវ​បាន​កំលាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ។មន្ដ្រី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង ញៀន​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា បន្ទាប់​ពី ទទួល​ព័ត៌មាន​ពី

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​មាន ស្រី មាន​ប្រុស​ចំនួន​១៥​នាក់ ដែល​បាន​លួច លាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុងផ្ទះ​សំណាក់​ស៊ឹ​ម ឆែ​គី​ម ផ្ទះ​លេខ​២ ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះ ចក ខណ្ឌដូនពេញ ត្រូវ​បាន​កំលាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ។មន្ដ្រី​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង ញៀន​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា បន្ទាប់​ពី ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ដែល​បាន​រាយ ការណ៍​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា មាន​ក្រុម​ក្មេង​ស្ទាវ​ស្រី ប្រុស​នាំ​គ្នា​ពួន​សម្ងំ​ក្នុង ផ្ទះសំណាក់​ស៊ឹ​ម​ឆែ​គី​ម (​ប្លុក​បឹង​កក់​) ស្ថិត នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នាំ​គ្នា ជក់​គ្រឿងញៀន ទើប​កំលាំង​នគរបាល ជំនាញ​បាន​ចុះ​ទៅ​បង្ក្រាប​ជាក់ស្ដែង ដោយ ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ប្រុស​ចំនួន​៦​នាក់ និង ស្រី​ចំនួន​៩​នាក់ ព្រមទាំង​ស្ដ្រី​ជា​ម្ចាស់ផ្ទះ សំណាក់​ផង​ដែរ ។

ចំណែក​ចំនួន​ថ្នាំ​ញៀន ដែល​នគរបាល​បាន​ដកហូត​នោះ មិន​ត្រូវ​បាន ទម្លាយ​ឱ្យ​ដឹង​នោះ​ទេ គឺ​គេ​គ្រាន់តែ​ឃើញ មាន​កាបូបយួរ​ធំ​មួយ​ដែល​សមត្ថកិច្ច​បាន​ដកហូត​យក​ទៅ ។ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះសំណាក់ ខាងលើ​បាន​រិះគន់​ថា កន្លង​មក​ផ្ទះសំណាក់ ស៊ឹ​ម ឆែ​គី​ម នេះ ប្រមូល​ម្ដុំ​ទៅ​ដោយ​ក្មេង ស្ទាវ​ប្រុស​-​ស្រី​ជា​ច្រើន​ក្រុម​មក​ជួល​បន្ទប់ ស្នាក់​នៅ​ពពាក់ពពូន​យ៉ាង​អនាធិបតេយ្យ ហើយ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ចុះ​មក បង្ក្រាប​ម្ដងណា​ឡើយ ។ បើ​ទោះបីជា​លោក អភិបាល​ខណ្ឌដូនពេញ​តែងតែ​លើក​ឡើង​ក្នុង​សម័យប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ឱ្យ​តាម បណ្ដា​សង្កាត់​ទាំង​១១ ត្រូវ​តែ​ឃ្លាំមើល​ក្រុម ក្មេង​ស្ទាវ​ចូល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ ត្រូវ រាយការណ៍​ទៅ​សាលា​ខណ្ឌ​ជា​បន្ទាន់ ដើម្បី​ចុះ ធ្វើ​រដ្ឋបាល ។ ជាក់ស្ដែង​ផ្ទះសំណាក់​ខាងលើ បាន​ប្រមូលផ្ដុំ​ក្មេង​ស្ទាវ​ស្រី​-​ប្រុស​ជិត​២០​នាក់ នាំ​គ្នា​លួច​សេព​គ្រឿងញៀន បែរជា​សាលា សង្កាត់​ស្រះ​ចក​មិនដឹង រីឯ​នគរបាល​ប៉ុស្ដិ៍​ក៏​រឹត តែ​លែង​ដឹង​ទៅ​ទៀត ។

លុះដល់​នគរបាល រាជធានី​ចុះ​ចាប់​ទើប​ធ្វើការ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​យករួចខ្លួន​យ៉ាង​រំភើយ ។គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ មក​រា វេលា ម៉ោង​៩​និង​១០​នាទី​យប់ កន្លង​មកនេះ ម្ចាស់ ផ្ទះសំណាក់​ស៊ឹ​ម​ឆែ​គី​ម បាន​នាំ​បក្សពួក​ជា ក្រុម​ក្មេង​ស្ទាវ​មក​កាង​ផ្ទះសំណាក់ ហើយ​បាន ចោមរោម​វាយដំ​ទៅ​លើ​មន្ដ្រី​យោធា​ម្នាក់ បណ្ដាល​ឱ្យ​របួស​បែកក្បាល​ហូរ​ឈាម ប្រឡាក់​ពេញ​អាវ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​យ៉ាង​ខ្លាំង គ្រាន់តែ​រឿង​ប្រាក់​៥​ពាន់ រៀល​ប៉ុណ្ណោះ ។លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌ​ដូន ពេញ បានឱ្យ​កោះសន្ដិភាព​ដឹង​តាម​ទូរស័ព្ទ​ថា សាលា​ខណ្ឌ​នឹង​ធ្វើការ​បិទ​ជា​បណ្ដោះអាសន្ន ដល់​ផ្ទះសំណាក់​យីហោ​ស៊ឹ​ម​ឆែ​គី​ម ដែល​មាន ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២ ផ្លូវ​លេខ​៨៦ សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ។