ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! បង់សំណាញ់ ជាប់គ្រាប់បែកចង្កោម ៦គ្រាប់ នៅស្រុកស្វាយចេក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទ M 79 ចំនួន…

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទ M 79 ចំនួន ០៦ គ្រាប់ កាលពីព្រឹកថ្ងៃទី៦ ខែមីនា នៅចំណុចសំណង់១០ អាងអន្លង់រុត ស្ថិតនៅខាងលិច ឈៀងខាងត្បូងភូមិពន្សាយត្បូង ឃុំស្វាយចេក។ គ្រាប់បែកចង្កោមនោះ ស្ថិតនៅ​ចម្ងាយប្រមាណជា ២.០០០ម៉ែត្រពីភូមិ​។  ប្រជាពលរដ្ឋ បានប្រគល់គ្រាប់បែកទាំងនោះ ជូនសមត្ថកិច្ច យករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេក។

នគរបាល បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទ M.79 ជាគ្រាប់ ដែលកប់ចោល បន្សល់​ពីសម័យសង្រ្គាម ត្រូវបានប្រជាពលរដ្ឋ ឈ្មោះ ទ្បយ ចាន់ណាក់ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទៅបង់ត្រី នៅចំណុចសំណង់១០ អាងអន្លង់រុតប្រទះឃើញ។​ គ្រាប់ទាំងនោះ នៅក្នុងដុប មានស្រោបថង់ប្លាស្ទិក។

អ្នកបង់សំណាញ់នោះ ក៏រើសយកគ្រាប់បែកទាំងនោះ មកប្រគល់ឲ្យនគរបាល​ប៉ុស្តិ៍រដ្ឋបាលស្វាយចេក ដើម្បីរក្សាទុក ចំពោះគុណភាពគ្រាប់នេះ នៅអាចប្រើបាន​ប្រមាណជា ៨០%៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ