ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងជះទឹក! អ្នកលក់​គ្រឿង​សមុទ្រ​ផ្សារទួលពង្រផ្ទុះ​សង្គ្រាម​រហូត​ដល់​សមត្ថកិច្ច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​​ជា​អ្នក​លក់​គ្រឿង​សមុទ្រ​ទល់មុខ​គ្នា​​បាន​ឈ្លោះ​​​ប្រកែក​គ្នា សង្ស័យមកពី​ខឹង​រឿង​ជះ​ទឹក​នៅ​មុខ​កន្លែង​លក់ដូរ​​ បង្កការ​ភ្ញាក់​​ផ្អើល​ដល់​​សមត្ថកិច្ច​ហៅ​យក​ទៅធ្វើ​ការ​​ណែនាំ កាលពី​វេលា​ម៉ោង​៦​​យប់​ថ្ងៃ​ទី​៧ ​ខែ​មិ​នា​ ឆ្នាំ​២០២១​ នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ…

រាជធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​​ជា​អ្នក​លក់​គ្រឿង​សមុទ្រ​ទល់មុខ​គ្នា​​បាន​ឈ្លោះ​​​ប្រកែក​គ្នា សង្ស័យមកពី​ខឹង​រឿង​ជះ​ទឹក​នៅ​មុខ​កន្លែង​លក់ដូរ​​ បង្កការ​ភ្ញាក់​​ផ្អើល​ដល់​​សមត្ថកិច្ច​ហៅ​យក​ទៅធ្វើ​ការ​​ណែនាំ កាលពី​វេលា​ម៉ោង​៦​​យប់​ថ្ងៃ​ទី​៧ ​ខែ​មិ​នា​ ឆ្នាំ​២០២១​ នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ភាគី​ទាំង​សង្ខាង​មិន​បាន​ស្គាល់​​ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​អ្នក​លក់​គ្រឿង​សមុទ្រ​ទាំង​២​នាក់​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ហើយ​លក់​នៅ​ទល់មុខ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​២​នាក់​ជា​​អ្នក​លក់​គ្រឿង​សមុទ្រ​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ លក់​ទល់មុខ​គ្នា ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជះ​ទឹក​នៅ​មុខ​កន្លែង​លក់​ ទើប​បង្ក​ឲ្យ​ទាស់​ពាក្យ​សម្ដី​ឌឺដង​ដាក់​គ្នា ទៅ​វិញ​ទៅ​មក ។ លុះ​បន្ទាប់​មក​មាន​បុរស​ម្នាក់​បាន​ទៅ​ប្តឹង​ប្រធាន​ផ្សារ ដើម្បី​ជួយ​ណែនាំ លុះ​ប្រធាន​ផ្សារ​ចុះ​មក​ដល់​ និង​ណែនាំ​ ក៏​អត់​ស្តាប់​ទៀត ទើប​បាន​ទៅ​ប្តឹង​ដល់​សមត្ថកិច្ច ​ឱ្យចុះ​មក​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ខាងលើបានបន្ត​ថា លុះ​កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ក៏​​បាន​ហៅ​ភាគី​ទាំង​សង​ខាង​​​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល តែ​ភាគី​ម្ខាង​ទៀត​មិន​ព្រមទៅ ដោយ​យក​ឡេះ​ថា​អត់​មានអី​ជិះ រង់ចាំ​ជិះ​ជាមួយ​បងប្អូន លុះ​កំលាំង​សមត្ថកិច្ច​ចាំ​មួយសន្ទុះ​មិនឃើញ​បងប្អូន​មក​ឌុ​ប ដោយ​ចាំ​យូរ​ពេក​ សមត្ថកិច្ច​ប្រាប់​អោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​កំលាំង​សមត្ថកិច្ចដែរ​ ​ប៉ុន្តែ​ខាង​​ភាគី​រូប​នោះ​មិន​ព្រម​ជិះឡើយ​ ធ្វើ​អោយ​សមត្ថកិច្ច​​ខឹងក៏​​ប្រើ​ពាក្យ​សម្ដី​ខ្លាំង​ៗ ធ្វើ​ឲ្យ​ភាគី​រូបនោះ​ខឹងសម្បារ​នឹង​សមត្ថកិច្ច​ ​ដោយ​និយាយ​ថា​ គ្រាន់តែ​​ឈ្លោះ​​ពាក្យ​សម្ដីសោះ​ ម្តេច​ក៏​ចាប់​ដូច​បទល្មើស​ឧក្រិដ្ឋ​ម្ល៉េះ? ព្រមទាំង​មាន​នារី​ម្នាក់​ទៀត​ជេរ​ប្រមាថមើលងាយ​សមត្ថកិច្ច​ផង​ដែរ រហូត​មាន​ប្រជាពលរដ្ឋ​បាន​ប្រទូស្ត​រ៉ាយ​ជាមួយ​ស​សមត្ថកិច្ច ទើបភាគី​ទាំង​សងខាង​​បាន​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​នគរបាល​ជា​បន្តបន្ទាប់ ។

ក្រោយ​ពេល​កើតហេតុ ភាគី​អ្នកលក់​គ្រឿង​សមុទ្រ​ទាំង​​សង​ខាង​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ណែនាំ​រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ