ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.ក! ១០​នាក់​នាំ​គ្នា​​ច្រៀង​ខារ៉ាអូខេ​ក្លែម​គ្រឿងញៀ.ន ​ពេល​នេះ​​ទៅ​​​តុលា​ការ​បាត់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នឹង​បញ្ជូន​ក្រុម​អ្នក​ច្រៀង​ខារ៉ាអូខេ​ក្លែម​គ្រឿង​ញៀន​ចំនួន​១០​នាក់ ក្នុង​ចំណោម​១៤​នាក់ រាប់​ទាំង​លោកយាយ​វ័យ​៧៨​ឆ្នាំ មេការ​ខារ៉ាអូ​ខេ​ម្នាក់​ផង ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មីនា…

ខេត្តបាត់ដំបង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នឹង​បញ្ជូន​ក្រុម​អ្នក​ច្រៀង​ខារ៉ាអូខេ​ក្លែម​គ្រឿង​ញៀន​ចំនួន​១០​នាក់ ក្នុង​ចំណោម​១៤​នាក់ រាប់​ទាំង​លោកយាយ​វ័យ​៧៨​ឆ្នាំ មេការ​ខារ៉ាអូ​ខេ​ម្នាក់​ផង ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មីនា ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី នៃ​ការិយាល័យ​ជំនាញ ។

លោក សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ពាក់​ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ដែល​កម្លាំង​ការិយាល័យ​របស់​លោក​និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​ក្រុង​បង្ក្រាប​បាន​នោះ សរុប​មាន​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៥​នាក់ ។ លោក​បាន​ប្រាប់​ថា ក្រុម​ត្រូវ​បាន​បង្ក្រាប​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ មីនា ខណ​:​ដែល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន ជូ​ញ​ដូរ​ថ្មាំ​ញៀន​ផង ប្រើប្រាស់​ផង និង​ច្រៀង​ខារ៉ាអូខេ​ផង នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​យីហោ​The Voice ស្ថិត​នៅ​ក្នុងភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​មាន​គ្រប់គ្រង ឬ​មេការ​ឈ្មោះ ស្រ៊ុ​ន ឡាយ ស្រី​អាយុ​៧៨​ឆ្នាំ ជា​អ្នក​សម្រប​ស​ម្រូ​ល​ឱ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅ​ទីនោះ ។

ប៉ុន្តែ​លោក សុខ និមល បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រមូល​និង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ និង​បន្ទាប់​ពី​សួរនាំ​ដោយ​យោង​តាម​គោលការណ៍​លោកស្នងការ​ខេត្ត​និង​លោក​ព្រះរាជអាជ្ញា យើង​បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ចំនូ​ន​១០​នាក់​ទៅ​កាន់​តុលាការ​រាប់​ទាំង​ស្ត្រី​មេការ​វ័យ​៧៨​ឆ្នាំ​ផង ។ ដោយឡែក​ក្មេង​ស្រី​ៗ​វ​ង្វែ​ង​ផ្ទះ​​ចំនួន​៤​នាក់​ទៀត ត្រូវ​បាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បើ​យោង​តាម​របាយ​ការ​ណ៏ ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រួម​មាន ១-​ឈ្មោះ​ស្រ៊ុ​ន ឡាយ ហៅ យាយ​ឡាយ អាយុ​៧៨​ឆ្នាំ មេការ​ខារ៉ាអូខេ ឬ អ្នកសម្របសម្រួល​ឱ្យ​មាន​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ទីតាំង​ខ្លួន ។ ២-​ឈ្មោះ ស្រេ​ត ភា​រ៉​ង់ ប្រុស​អាយុ​២១​ឆ្នាំ ។ ៣-​ឈ្មោះ ឈុ​ន ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។ ៤-​ឈ្មោះ​ថន ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ៥-​ឈ្មោះ ឡ​ន លាប​សុខ​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ៦-​ឈ្មោះ​មាន សុ​ភានុ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ៧-​ឈ្មោះ​សេង ឆេ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ៨-​ឈ្មោះ ឆេ​ង ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ៩-​ឈ្មោះ តាំង ជី​ង​ជា អាយុ​១៧​ឆ្នាំ និង​១០-​ឈ្មោះ​ខៀវ ដេ​វីត ប្រុស​អាយុ​១៧​ឆ្នាំ ។

ដោយឡែក​ជន​ដែល​ត្រូវ​អប់រំ​មាន ១-​ឈ្មោះ ដាង ស្រី​មុំ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ។ ២-​ឈ្មោះ ភ័​ណ្ឌ បញ្ញា​ពេជ្រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ។ ៣-​ឈ្មោះ លី​ន លី​តា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ​ហាក់ ស្រី​ម៉ី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ។

បើ​តាម​ប្រភព​នានា បាន​ទម្លាយ​ពី​ប្រវត្តិ ខារ៉ាអូខេ The Vioce របស់​យាយ​ឡាយ មេការ​ដ៏​ចំណាស់​ផុត​លេខ​ខាងលើ​នេះ​ថា កន្លង​មក​ខារ៉ាអូខេ​នេះ​សំបូរ​តែ​ក្រុម​យុវជន​ក្មេង​ៗ ចូល​ច្រៀង​និង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​យ៉ាង​ពពាក់ពពូន បើ​ទោះជា​អាជ្ញាធរ​បាន​ចេញ​បម្រាម​ឱ្យ​បិទ​ហាង​ខារ៉ាអូខេ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​ក្ដី ។ ប៉ុន្តែ​ទីតាំង​ខារ៉ាអូខេ​របស់​យាយ​ឡាយ​នៅ​តែ​បើកទ្វារ​ស្វាគមន៍​អតិថិជន​ដដែល ។

លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​និយាយ​ថា បើ​តាម​ការ​សាកសួរ ឈ្មោះ ស្រ៊ុ​ន ឡាយ (​មេការ​) គឺជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខារ៉ាអូខេ​ផង និង​ជា​អ្នក​សម្រប​ស​ម្រូ​ល​លឱ្យ​មានការ​លក់ដូរ​ថ្នាំ​ញៀន​ផង និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​របស់​គាត់​ផង​។

លោក សុខ និមល បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​ពួក​អ្នក​ចូល​ខារ៉ាអូខេ នៅ​កន្លែង​យាយ​ឡាយ​គ្មាន​ថ្នាំ​ញៀន​លក់​ទេ ។ ប៉ុន្តែ​បើ​អតិថិជន​ត្រូវការ​អាច​ប្រាប់​យាយ​ឡាយ យាយ​ឡាយ នឹង​ទាក់​ទង​ហៅ​អ្នកលក់​ថ្នាំ​ញៀន​ដឹក​ជញ្ជូន​យក​មក​ដល់​បន្ទប់​តែ​ម្ដង ចង់​ត្រូវការ​ថ្នាំ​ប្រភេទ​ណា​ក៏​មាន​ដែរ។

ជុំវិញ​ការ​បង្ក្រាប​ក្រុម​អ្នក​ច្រៀង​ខារ៉ាអូខេ​ក្លែម​គ្រឿងញៀន​ខាងលើ​នេះ បើ​តាម​លោក សុខ និមល បាន​ប្រាប់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៤​នាក់​ខាងលើ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្មាំ​ញៀន​ប្រភេទ Ketamin ចំនួន​៣​ថង់​, ថ្នាំ​ញៀន​ប្រភេទ​Mdma​ចំនួន​២​គ្រាប់​, បន្ទះ​ថ្នាំ​ពណ៌​ក្រហម​មាន​អក្សរ​FER VIT ចំនួន​៦​គ្រាប់​, សម្ភារ​:​សម្រាប់​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្មាំ​ញៀន​មួយ​ចំនួន រួម​ទាំង​ឧបករណ៍​ខារ៉ាអូខេ​មួយ​ចំនួន​ផង​ដែរ ។

ប៉ុន្តែ​យ៉ាងណា​ក្ដី ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឱ្យ​បញ្ជូន​ជន​ពាក់ព័ន្ធ​ចំនួន​១០​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ។ ដោយឡែក​ស្រី​ៗ​វ​ង្វែ​ង​ផ្ទះ​ចំនួន​៤​នាក់ ត្រូវ​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​អនុញាត​ឱ្យ​ត្រឡប់​ទៅ​ស្គាល់​ផ្ទះសម្បែង​និង​ស្គាល់​មុខ​ឪពុក​ម្ដាយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ