ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ចិន​អ្នក​ផលិត​វ៉ាក់សាំង​ប្រឆាំង​​​កូ​វី​ដ​​ច្រើន ​តែ​មិន​សម្រុក​ចាក់​ឲ្យ​ពលរដ្ឋ​ខ្លួន?

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​ហាក់​មិន​ប្រញាប់ប្រញាល់ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ដល់​ប្រជាជន​ខ្លួន ខណៈ​ប្រទេស​នោះ​ជា​អ្នក​ផលិត​វ៉ាក់សាំង​បានច្រើន​មុខ ។ ពិត​ណាស់​ចិន​មិន​មាន​ភាព​ចាំបាច់​បន្ទាន់​ណាមួយ​ក្នុង​ការ​សម្រុក​ចាក់​វ៉ាក់សាំង​ ព្រោះ​ប្រទេស​នេះ​អាច​ត្រួតត្រា​បានការ​ឆ្លង​ដោយ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មក​ដល់​ពេល​នេះ​មាន​មិន​លើស​ពី​ខ្ទង់​១០ឡើយ ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនោះ​ភាគច្រើន​ជា​អ្នក​នាំ​ចូល ។…

ប្រទេស​ចិន ៖ ចិន​ហាក់​មិន​ប្រញាប់ប្រញាល់ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ដល់​ប្រជាជន​ខ្លួន ខណៈ​ប្រទេស​នោះ​ជា​អ្នក​ផលិត​វ៉ាក់សាំង​បានច្រើន​មុខ ។

ពិត​ណាស់​ចិន​មិន​មាន​ភាព​ចាំបាច់​បន្ទាន់​ណាមួយ​ក្នុង​ការ​សម្រុក​ចាក់​វ៉ាក់សាំង​ ព្រោះ​ប្រទេស​នេះ​អាច​ត្រួតត្រា​បានការ​ឆ្លង​ដោយ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មក​ដល់​ពេល​នេះ​មាន​មិន​លើស​ពី​ខ្ទង់​១០
ឡើយ ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនោះ​ភាគច្រើន​ជា​អ្នក​នាំ​ចូល ។ មូលហេតុ​មួយទៀត​មក​ពីចិន​យល់​ថា បរិមាណ​នៃ​ការ​ផលិត​វ៉ាក់សាំង​នោះលើ​ពិភពលោក​នៅ​មាន​កម្រិត​មធ្យម ហើយ​ចិន​ប្រកាន់​យក​ផ្នែក​ការទូត​វ៉ាក់សាំង ដោយ​បញ្ជូន​វ៉ាក់សាំង​ច្រើន​ដូ​ស​ទៅ​កាន់​បរទេស ។ ចំណែក​ការចាក់​វ៉ាក់សាំង​នៅ​ចិន​ធ្វើ​ដោយ​យឺត​ៗ ។

ប្រទេស​មហាអំណាច​អា​ស៊ី​នេះ​ជា​អ្នក​នាំមុខគេ​ក្នុង​ការ​ផលិត​វ៉ាក់សាំង ចង់​ឃើញ​បណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​បានការ​ចាក់​វ៉ា​ក់សាំង​ការពារ មាន​ភាពស៊ាំ ​ឬ​ប្រព័ន្ធ​ការពារ​ជាសមូហភាព​អាច​បើក​ឡើង​វិញ​ព្រំដែន​របស់​ពួក​គេ​ជាមួយ​ចិន ។ យោង​តាម​ការ​សិក្សា​មួយ​របស់​វិទ្យាស្ថាន IPSOS ថា ​ប្រជាជន​ចិន ដែល​មានបំណង​ចាក់​វ៉ាក់សាំង​មាន​ដល់​៨៥% ពោល​ច្រើន​ជាង​ពលរដ្ឋ​អា​មេ​រិ​ក​ទៅ​ទៀត​ដែល​មាន​ត្រឹម​៧១% ។ ពលរដ្ឋ​បារាំង​ចង់​ចាក់​វ៉ាក់សាំង​មាន​តែ​៥៧% ។

លោក MATHIEU DUCHATEL នាយក​កម្មវិធី​អា​ស៊ីនៃ​ក្រុមប្រឹក្សា​យោបល់​របស់​វិទ្យាស្ថាន MONTAIGNE ក្រុង​បារី​សបាន​ធ្វើការ​កត់​សម្គាល់ថា ជាមួយ​មនុស្ស​ស្លាប់​តែ​២​នាក់​ចាប់​តាំងពី​ខែឧសភា​មក ដោយសារ​វីរុស​ជីវភាព​ហាក់​មាន​ប្រក្រតី​ភាព​ឡើង​វិញ​ស្ទើរ​ទាំងស្រុង ។ យុទ្ធ​សាស្ត្រ​របស់​ចិន​មាន​ប្រសិទ្ធភាព​បំផុត​និង​ផ្ដល់​អារម្មណ៍​កក់ក្ដៅ​ដល់​ប្រជាជន​ខ្លួន ។

ចិន​បាន​ចាក់​រួច​ហើយ​នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ដល់​ប្រជាជន​ជាង​៥២​លាន​នាក់​គឺ​ស្ថិត​ក្នុង​លំដាប់​ទី​២​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ