ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ឆ្នាំ​ហើយ​នៃ​សង្គ្រាម​នៅ​​ស៊ី​រី​ សន្តិភាព​ហាក់​នៅ​តែ​ឆ្ងាយ

3 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ក្រោយ​១​ទស​វត្ស​នៃ​សង្គ្រាមសន្តិភាព​សម្រាប់​ប្រទេស​ស៊ី​រី​ហាក់​នៅ​តែ​ឆ្ងាយ ។ម្យ៉ាងទៀត​ទោះបី​ការ ប្រយុទ្ធ​គា្ន​មានការ​ចុះ​ថយ​ច្រើន​តែ​ដំបៅ​នៃ​សង្គ្រាម​នៅ​តែ​ធំធេង​ហើយ​សន្តិភាព​នៅ​តែ​ឆ្ងាយ​មិនដឹង​ពេល​ណា​ទៅ​ដល់ ។ ក្នុង​ឆ្នាំ​២០១១​របប​លោក​បា​ចា អាល់​អាសា​ដ​ហាក់​ឈាន​ទៅ​រកកល​ដួល​រលំ​ទៅ​ហើយ​ដោយ​សារ​រលក​នៃ​នី​ទា​ឃ​រដូវ​អា​រ៉ាប់​ដែល​មាន​ការ​ជួយ​ទ្រទ្រង់​ដោយ​ពួក​លោក​ខាងលិច ។ ១០​ឆ្នាំក្រោយមក​របប​លោក​អាសា​ដ​អាយុ​៥៥​ឆ្នាំ…

ប្រទេស​ស៊ី​រី ៖ ក្រោយ​១​ទស​វត្ស​នៃ​សង្គ្រាមសន្តិភាព​សម្រាប់​ប្រទេស​ស៊ី​រី​ហាក់​នៅ​តែ​ឆ្ងាយ ។
ម្យ៉ាងទៀត​ទោះបី​ការ ប្រយុទ្ធ​គា្ន​មានការ​ចុះ​ថយ​ច្រើន​តែ​ដំបៅ​នៃ​សង្គ្រាម​នៅ​តែ​ធំធេង​ហើយ​សន្តិភាព​នៅ​តែ​ឆ្ងាយ​មិនដឹង​ពេល​ណា​ទៅ​ដល់ ។

ក្នុង​ឆ្នាំ​២០១១​របប​លោក​បា​ចា អាល់​អាសា​ដ​ហាក់​ឈាន​ទៅ​រកកល​ដួល​រលំ​ទៅ​ហើយ​ដោយ​សារ​រលក​នៃ​នី​ទា​ឃ​រដូវ​អា​រ៉ាប់​ដែល​មាន​ការ​ជួយ​ទ្រទ្រង់​ដោយ​ពួក​លោក​ខាងលិច ។ ១០​ឆ្នាំ
ក្រោយមក​របប​លោក​អាសា​ដ​អាយុ​៥៥​ឆ្នាំ នៅ​តែ​រស់រាន​ជា​និច្ច​ពិសេស​ដោយសារ​ការ​ជួ​​យ​ខាង​ផ្នែក​យោធា​ពី​សំណាក់​រុ​ស្ស៊ី និង​អ៊ី​រ៉​ង់ ។

ប៉ុន្តែ​ជា​ប្រមុខ​នៃ​ប្រទេស​មួយ​ដែល​រង​ការ​បំផ្លិចបំផ្លាញ របប​នោះ​គ្រប់គ្រង​អធិបតេយ្យភាព​មាន​កម្រិត​លើ​ដែនដី​មួយ ដែល​មានការ​លូកដៃ​របស់​បណ្ដា​មហាអំណាច​បរទេស ហើយ​នៅ​មិន​ទាន់​មាន​ទស្សនវិស័យ​នៃ​ការ​កសាង​ប្រទេស​ឡើង​វិញ ឬ​ការ​បង្រួបបង្រួម​នៅឡើយ ។

ផ្ទុះ​ឡើង​ពី​ខែធ្នូ​ឆ្នាំ​២០១០ ដំបូង​នៅ​ទុ​យ​នី​ស៊ីនិទាឃ​រដូវ​អា​រ៉ាប់​បាន​រាលដាល​ដល់​អេ​ហ្ស៊ី​ប និង
លី​ប៊ី​មុន​ពេល​ឆ្លង​ចូល​នា​ខែមីនា​ឆ្នាំ​២០២១​ដល់ស៊ី​រី ។ ការ​បះបោរ​ឈាន​ទៅ​ដល់​សង្គ្រាម​យ៉ាង
បំផ្លិចបំផ្លាញ និង​នាំ​ទៅ​មានការ​កកើត​នៃ​ក្រុម​រដ្ឋអ៊ិ​ស្លា​ម ដែល​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ខ្លាំងក្លា​នៅ​ស៊ី​រី ​និង​នៅ​អ៊ី​រ៉ា​ក់ ព្រមទាំង​ក្រុម​ប្រដាប់​អាវុធ​ច្រើន​ទៀត​នាំ​ទៅ​ដល់​ការ​ធ្វើ​អន្តរាគមន៍​យោធា​របស់​រុ​ស្ស៊ៅ និង​ក្រុមចម្រុះ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​នាំមុខ​ដោយ​សហរដ្ឋអាមេរិក និង​មានការ​លូកដៃ​ទាំង​របស់​អ៊ី​រ៉​ង់រ​ហូត​ដល់​តួ​ក​គី ។

រយៈពេល​១​ទស​វត្ស​នៃ​សង្គ្រាម​មនុស្ស​ប្រមាណ​ជិត​៤០០.០០០​នាក់​ត្រូវ​​បាត់​បង់​ជីវិត​ ហើយ
ពល​រដ្ឋ​ស៊ី​រី​ច្រើន​លាន​នាក់​រត់​ភៀស​ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​ជិតខាង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ