ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ជាង​ពាក់កណ្ដាល ​​អុី​ស្រា​អែ​ល​ស្ទើរតែ​វិល​មក​រក​ប្រក្រតី​ភាព​វិញ

3 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​កាលពី​ថ្ងៃ​ទី​៧ មីនា​ថា ពិតជា​រឿង​អស្ចារ្យ​យើង​បាន​បើក​បណ្ដា​ភោជនីយដ្ឋាន​ឡើង​វិញ ជាមួយ​អ្នក​កាន់​ប៉ា​ស្ព័​របៃ​តង​នោះ​គឺ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ពីរ​លើក​រួច​ហើយ ។ យើង​វិល​ត្រឡប់​មក​រក​ជីវភាព​ធម្មតា​វិញ…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​កាលពី​ថ្ងៃ​ទី​៧ មីនា​ថា ពិតជា​រឿង​អស្ចារ្យ​យើង​បាន​បើក​បណ្ដា​ភោជនីយដ្ឋាន​ឡើង​វិញ ជាមួយ​អ្នក​កាន់​ប៉ា​ស្ព័​របៃ​តង​នោះ​គឺ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ពីរ​លើក​រួច​ហើយ ។ យើង​វិល​ត្រឡប់​មក​រក​ជីវភាព​ធម្មតា​វិញ ។

នៅ​​អ៊ី​ស្រា​អែ​ល​មនុស្ស​ម្នា​បាន​មក​កាន់​ហាង​កាហ្វេ​មក​ហូប​អាហារ​តាម​បណ្ដា​ភោជនីយដ្ឋាន និង​វិល​ត្រឡប់​ចូល​សាលារៀន​វិញ ។ ប្រទេស​​អ៊ី​ស្រា​អែ​ល​នា​ថ្ងៃ​ទី​៧ មីនា វិល​មក​រក​ជីវភាព​ស្ទើរតែ​ធម្មតា​វិញ ដោយសារ​វិធានការ​ថ្មី​ៗ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត ខណៈ​សល់​ពេល​តែ​១៥​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោតជាតិ ។

វិធានការ​ប​ន្ថូ​រ​បន្ថយ​ការ​រិ​ត​ត្បិត​នោះ​ត្រូវ​បាន​អនុម័ត​កាលពី​យប់​ថ្ងៃ​ទី​៦ មីនា ដោយ​រដ្ឋាភិបាល ដែល​បែប​នោះ​ជាការ​ទន្ទឹងរង់ចាំ​បំផុត​របស់​ពលរដ្ឋ​​អ៊ី​ស្រា​អែ​ល ចាប់តាំងពី​ប្រទេស​ចាកចេញ​បន្តិច​ម្ដង​ៗ​ពី​ការ​បង្ខាំង​លើក​ទី​៣​ពី​ពាក់កណ្ដាល​ខែកុម្ភៈ​មក ។ បែបនោះ​អាច​ទៅ​រួច​ដោយសារ​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ