ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស៣នាក់​ត្រូវចាប់ខ្លួន ក្រោយ​ពលរដ្ឋរាយការណ៍​ថា ​បើករាល់ថ្ងៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​ ៖ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​មាន សំណាង អធិការ​នគរបាល​ស្រុក បាន​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​បុរស​ចំនួន​៣​នាក់ ​ក្នុង​នោះ​​មាន​​ម្នាក់​អាយុ​ជិ​ត​៨០​ឆ្នាំទៅ​ហើយ​។ ​ក្រៅពី​នេះ…

ខេត្តកណ្ដាល​ ៖ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​មាន សំណាង អធិការ​នគរបាល​ស្រុក បាន​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​បុរស​ចំនួន​៣​នាក់ ​ក្នុង​នោះ​​មាន​​ម្នាក់​អាយុ​ជិ​ត​៨០​ឆ្នាំទៅ​ហើយ​។

​ក្រៅពី​នេះ ​៣​នាក់​ទៀត​រត់គេច​ខ្លួន​រួច ហើយ​នគរបាល​បាន​ធ្វើការ​ដកហូត​មាន់គក​រួម​ជាមួយ​ម៉ូតូ​ច្រើន​គ្រឿង និង​វត្ថុ​តាង​ច្រើន​មុខ​ទៀត​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។

ប្រតិបត្តិការ​​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រ​សៀល​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បុរស​ដែល​ញៀន​ល្បែង​ជល់​មាន់​​ហើយ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ខាងលើ​​នោះ​រួម​មាន ​១-ឈ្មោះ ភោគ ឡេ​ន អាយុ​៧៤​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ​២-ឈ្មោះ ហេង គា អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល និង​៣-​ឈ្មោះ សៀង តា​រ៉ា ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល​ ។

ចំណែក​៣​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​រួម​មាន​១-​ឈ្មោះ ប៊ុ​ន រតនា ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល​ ​២-ឈ្មោះ ថុ​ល សុខា ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូ​ ​និង​​៣-ឈ្មោះ អាន សុវណ្ណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ជា​អ្នក​យក​តុង​ពី​ល្បែងភ្នាល់​ខាងលើ​។

នគរបាល​ដកហូត​បាន​មាន់គក​ចំនួន​៥​ក្បាល​, ​កន្ត្រក​យួរ​សម្រាប់​ដាក់​មាន់​ជល់​ចំនួន​២,​ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​១​គ្រឿង​, ​ស្កុ​ត​សម្រាប់​រុំ​ខ្នាយ​មាន់​ចំនួន​៥​ដុំ ,​ប្រាក់​ចំនួន​១០០.០០០​រៀល ,​

នគរបាលបានដកហូត​ម៉ូតូ​ចំនួន​៧​គ្រឿង​រួម​មាន​ ១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​កណ្ដាល 1AF-7514​ ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ កណ្ដាល 1AE-4947 ​៣-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​កណ្ដាល 1L-9695 ​៤-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1FY-6620 ​៥-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ​​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​សៀមរាប 1G-0810 ៦-​ម៉ូតូ​ម៉ាក​​ស៊ី​​ទី ធុន​​សេ​១០០​កូរ៉េ ពណ៌​លឿងទុំ​ គ្មាន​ស្លាក​លេខ​ និង​​៧-​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-0689 ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចុះ​បង្ក្រាប​ក​ម្លាំ​ប៉ុស្ដិ៍​នគរបាល​ពើក បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍​ប្រាប់​មក​ថា នៅ​ទីតាំង​កើតហេតុ​ខាង លើ មាន​បើក​លេងល្បែង​ជល់​មាន់​រាល់ថ្ងៃ​។​ បន្ទាប់​មក​កម្លាំង​នគរបាល​ខាងលើ​បាន​រាយការណ៍​ទៅ​កាន់​លោក​វរសេនីយ៍ឯក​មាន សំណាង អធិការ​នគរបាល​ស្រុក​បានដឹង ទើប​លោក​អធិការ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ទាំង​៣​នាក់​ព្រមទាំង​ដកហូត​វត្ថុ​តាង​ខាងលើ ដោយឡែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​ចោល​ម៉ូតូ និង​មាន់​បាត់​អស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ