ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ជិត៨០​លាន​ដុល្លារ ក្រោយ​រាជរដ្ឋាភិបាល​បាន​អន្តរាគមន៍​ពូជស្រូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ចែក​ជូន​ពូជស្រូវ​ក្រោយ​ទឹក​ជំនាន់​កាលពី​អំឡុង​ខែតុលា រួច​មក​តាម​ការ​គណនា​កសិករ​កម្ពុជា​អាច​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៧៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ចែក​ជូន​ពូជស្រូវ​ក្រោយ​ទឹក​ជំនាន់​កាលពី​អំឡុង​ខែតុលា រួច​មក​តាម​ការ​គណនា​កសិករ​កម្ពុជា​អាច​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៧៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។

ឯកឧត្តម​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ចុះ​ពិនិត្យ និង​វាយតម្លៃ​កន្លង​មក​បានឱ្យ​ដឹង​ថា កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​បាន​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ចំនួន​ពីរ​ដង គឺ​គ្រោះ​រាំង​ស្ងួត​ដើមរដូវ​វស្សា និង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ចុងរដូវ​វស្សា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​ប្រមាណ​ជា ៥៦០,០០០​ហិ​កតា ជា​ពិសេស​ដំណាំ​ស្រូវ​បាន​ប៉ះពាល់​សរុប​ចំនួន ៤៤៩៧៩៧​ហិ​កតា ដែល​ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ចំនួន ១៥៤.៣២៨​ហិ​កតា ស្ថិត​នៅ​ក្នុង ១៩ ខេត្ត ។

ឯកឧត្តម​បន្ថែម​ថា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​លំបាក​របស់​ប្រជា​កសិករ និង​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ស្បៀង បន្ទាប់​ពី​ទទួល​រង​គ្រោះ​ទឹកជំនន់ សម្តេច​តេ​ជោ បាន​ដាក់​ចេញ​បទបញ្ជារ​ឲ្យ​បញ្ចេញ​គ្រាប់ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ជា​បន្ទាន់ បន្តបន្ទាប់​អស់​គ្រាប់​ពូជស្រូវ​ចំនួន ៦៥៧៦​តោន ដើម្បី​អន្តរាគមន៍​ចែក​ជូន​ដល់​គ្រួសារ​កសិករ​ចំនួន ៦៩ ៨១៦​គ្រួសារ សម្រាប់​ធ្វើការ​ស្តារ​ដំណាំ​ស្រូវ​ឡើង​វិញ​លើ​ផ្ទៃដី​ប្រមាណ ៦៥ ៧៦០​ហិ​កតា ។

ដោយ​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និត ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ដី​គ្រប់​លំដាប់ថ្នាក់​បាន​ធ្វើ​អន្តរាគមន៍​ផ្តល់​គ្រាប់​ពូជស្រូវ​ជូន​កសិករ ធ្វើការ​ស្តា​រលើ​ការ​ដាំ​ដុះ​ឡើង​វិញ​បាន​ទាន់​ពេលវេលា ហើយ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ តាម​ការ​គណនា​ការ​ចំណាយ​សម្រាប់​ទិញ​គ្រាប់​ពូជស្រូវ និង​ការ​ដឹក​ជញ្ជូន​គ្រាប់ពូជ​សម្រាប់​ចែក​កសិករ​អស់​ថវិកា​ប្រមាណ ៤,៥៣ លាន​ដុល្លារ ។

ឯកឧត្តម​បន្ថែម​ថា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ការ​ស្តា​រការ​ខូចខាត​ដំណាំ​ស្រូវ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​បាន​ចាប់ផ្តើម​ពី​ដើមខែ​វិច្ឆិកា រហូត​ដល់​ដើមខែ​ធ្នូ ឆ្នាំ ២០២០ ។ លទ្ធផល​នៃ​ការ​ស្តារ​ឡើង​វិញ​មក​ដល់​ពេល​នេះ គឺ​បាន​ប្រមូល​ផល​បណ្តើរ​ៗ និង​អាច​បញ្ចប់​នៅ​ដើម​ខែមេសា ឆ្នាំ ២០២១ ខាង​មុខ​នេះ ។

តាម​រយៈ​ការ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​កន្លង​មក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ស្ថានភាព​លូតលាស់​របស់​ដំណាំ​ស្រូវ​ដែល​បាន​ស្តារ​ឡើង​វិញ ស្ទើ​តែ​ទាំងអស់​មានការ​លូតលាស់​បាន​ល្អ​ប្រសើរ ហើយ​នៅ​តំបន់​មួយ​ចំនួន ក៏​បានការ​ប្រមូល​ផល​ស្រូវ​ជា​បណ្តើរ​ៗ​ហើយ​ដែរ រីឯ​ទិន្នផល​ស្រូវ​សើម ដែល​ទទួល​បាន​ពី ៣ ទៅ ៦,៥​តោន​ក្នុង​មួយ​ហិ​កតា (​មធ្យម ៤,៥​តោន​ក្នុង​មួយ​ហិ​កតា​) អាស្រ័យ​លើ​ស្ថានភាព​ដី និង​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ ភូតគាម​អនាម័យ បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ស្រូវ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ២​ខែ ៤​ថ្ងៃ ដើមឆ្នាំ ២០២១ នេះ​សម្រេច​បាន​ចំនួន ៧០៧ ៥៩៥​តោន ក្នុង​នេះ​ការ​នាំ​ចេញ​ស្រូវ​ផ្លូវការ​មាន​ចំនួន ៣៤៥ ៦០០​តោន ។ ដោយឡែក​ចំពោះ​ទីផ្សារ​ស្រូវ​វិញ​ឆ្នាំ​នេះ​វិញ គឺ​កសិករ​ភាគច្រើន​សប្បាយចិត្ត ព្រោះ​តម្លៃ​ស្រូវ​ថ្លៃ​ជាង​រាល់​ឆ្នាំ គឺ​ពី ៩៥០ ដល់ ១១៧០ រៀល​ក្នុង​មួយ​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ