ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្មី​ៗ​បន្ត​នៅ​មី​យ៉ា​ន់​ម៉ា​ ទោះ​កង​កម្លាំង​​សន្តិសុខ​បន្ត​បង្ក្រាប

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុកម្ម​នានា​ប្រឆាំងរដ្ឋប្រហារ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថៃ្ង​ទី​៧ មីនា​នៅមី​យ៉ា​ន់​ម៉ា​ជា​ថ្មី​ម្ដងទៀត​រង​ការ​បង្ក្រាប​ពី​សំណាក់​កងកម្លាំង​សន្តិសុខ ។ ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នាបន្ត​ទៀត​នា​ពេល​ល្ងាច ។ ជា​ការ​គាំទ្រ​ចំពោះ​ចលនាស្និទ្ធ​ប្រជាធិបតេយ្យ សហជីព​សំខាន់​ៗ​របស់​មី​យ៉ា​ន់​ម៉ា​បាន​អំពាវនាវ​ឲ្យ​រាំង​ខ្ទប់​សេដ្ឋកិច្ចជាតិ​នា​ថ្ងៃ​ទី​៨​មីនា​។ នា​ថ្ងៃ​នោះ​បណ្ដា​ហាង​ទំនិញ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុកម្ម​នានា​ប្រឆាំងរដ្ឋប្រហារ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថៃ្ង​ទី​៧ មីនា​នៅ
មី​យ៉ា​ន់​ម៉ា​ជា​ថ្មី​ម្ដងទៀត​រង​ការ​បង្ក្រាប​ពី​សំណាក់​កងកម្លាំង​សន្តិសុខ ។ ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នាបន្ត​ទៀត​នា​ពេល​ល្ងាច ។ ជា​ការ​គាំទ្រ​ចំពោះ​ចលនាស្និទ្ធ​ប្រជាធិបតេយ្យ សហជីព​សំខាន់​ៗ​របស់​មី​យ៉ា​ន់​ម៉ា​បាន​អំពាវនាវ​ឲ្យ​រាំង​ខ្ទប់​សេដ្ឋកិច្ចជាតិ​នា​ថ្ងៃ​ទី​៨​មីនា​។ នា​ថ្ងៃ​នោះ​បណ្ដា​ហាង​ទំនិញ រោងចក្រ​និង​ធនាគារ​នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​ត្រូវ​បិទទ្វារ​។

កងកម្លាំង​សន្តិសុខ​នា​ថ្ងៃ​ទី​៧​មីនា បាន​ដាក់​ពង្រាយ​ពេល​រាត្រីកាល​មក​ដល់​នៅ​តាម​សង្កាត់​ជា​ច្រើន​​នៃ​ទីក្រុង​រ៉​ង់​ហ្គូ​ន បន្ទាប់​ពី​មនុស្ស​ច្រើន​ពាន់​នាក់ លើកគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​យោធា​នា​ពេល​​ថ្ងៃ ។ ប៉ូលិស​បាន​បង្ក្រាប​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ហើយ​បាតុករ​ច្រើន​នាក់​រង​របួស ។

កាលពី​ថ្ងៃ​ទី​៦ មីនា ប្រតិបត្តិការ​នានា​របស់​ប៉ូលិស​នា​ពេល​យប់​បាន​ធ្វើ​រួច​ហើយដោយ​សំដៅ
លើ​​បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND របស់​លោក​ស្រី​អ៊ូង​សាន់ ស៊ូ​ជី ដែល​ត្រូវ​ផ្ដួលរំលំ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ដោយ​ពួក​យោធា ។ តំណាង​មូលដ្ឋាន​ម្នាក់​របស់​គណបក្ស​នោះ​អាយុ​៥៨​ឆ្នាំ​បាន​ត្រូវ​សម្លាប់ ។ រូបគេ​រង​ការ​វាយដំ​ហើយ​នាំ​ចេញ​ក្រៅ​ផ្ទះ​ដោយ​រូបគេ​ប្រហែល​ត្រូវ​ស្លាប់​ពេល​នាំ​មក​សួរ​ចម្លើយ ។

បណ្ដា​សារព័ត៌មាន​រដ្ឋ​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៧ មីនា​ថា បណ្ដា​សមាជិក​សភា​ដែល​មិន​ទទួល
ស្គាល់​​ភាព​ត្រឹមត្រូវ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ ហើយ​ចូលរួម​បង្កើត​គណៈកម្មាធិការ​មួយ​តំណាង​រដ្ឋា​ភិបាល​ស៊ី​វិល​នឹង​ត្រូវ​មានទោស​ពី​បទ​ក្បត់​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត​អាច​មានទោស​ប្រហារជីវិត​ឬ​ជាប់គុក​២២​ឆ្នាំ ។

មុន​នេះ​នា​ពេល​ថ្ងៃ​កងទ័ព​និង​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​តែ​ក៏​មាន
គ្រាប់​ពិត​ដើម្បី​បំបែកពួក​បាតុករ ។ បាតុករ​មួយចំនួន​រង​របួស​ពិសេស​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន​ដែល
នៅ​​​ទីនោះ​បុរស​ម្នាក់​អាយុ​២០​ឆ្នាំ​ត្រូវ​ដាច់​ស្លឹកត្រចៀក​ម្ខាង ។

នេះ​បើ​តាម​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម ។ នៅ​ទីក្រុង​ដទៃ​ៗ​ទៀត​របស់ប្រទេស​បាតុកម្ម​ក៏​រង​ការ​បង្ក្រាប​ដូច​ជា​នៅ​ក្រុង​ម៉ាន់​ដា​ឡៃ អ្នក​ជួយ​សង្គ្រោះ​២​នាក់​រង​គ្រាប់​ហើយនារី​ម្នាក់​ក៏​រង​របួស​ដែរ ។

នៅ​ក្រុង​ប៊ី​ហ្គា​ន​ក្មេង​ជំទង់​ម្នាក់​ត្រូវ​គ្រាប់​កៅ​ស៊ូត្រង់​ថ្គាម ហើយ​នារី​ម្នាក់​ត្រូវ​គ្រាប់​កៅស៊ូ​ត្រង់​ជើង ។ ក៏​ទោះបី​មានការគំរាមកំហែង​នានា ក៏​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​តែ​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​៧ មីនា​នៅ​មី​យ៉ា​ន់​ម៉ា ហើយ​ព្រះ​សង្ឃ​ច្រើន​អង្គ​ក៏​ចូលរួម​ធ្វើ​បាតុកម្ម​ដោយ​អ​ង្កុ​យ​នៅ​ក្រុង​ម៉ា​ន់​ដា​ឡៃ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ