ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ឡើងថ្លៃ​100​បាត​ឬ​ស្មើនឹង​19.250​បាត​ក្នុង​ទម្ងន់​3,3​ជី

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មាស​បាន​ឡើងថ្លៃ​១០០​បាត​ក្នុង​ទម្ងន់​៣,៣​ជី ស្មើនឹង​លក់​ចេញ​១៩.២៥០​បាត​=៥៣៧​ដុល្លារ ឬ​១៦២​ដុល្លារ​ក្នុង​១​ជី​មាស នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍ កន្លង​មកនេះ ។

ប្រទេស​ថៃ ៖ មាស​បាន​ឡើងថ្លៃ​១០០​បាត​ក្នុង​ទម្ងន់​៣,៣​ជី ស្មើនឹង​លក់​ចេញ​១៩.២៥០​បាត​=៥៣៧​ដុល្លារ ឬ​១៦២​ដុល្លារ​ក្នុង​១​ជី​មាស នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍ កន្លង​មកនេះ ។

សមាគម​ពាណិជ្ជករ​មាស​បាន​ប្រកាស​តម្លៃ​ទិញ​ចូល​ក្នុង​ហាងឆេង​គឺ​ស្មើ​ង​នឹង​១៩.១៥០​បាត​និង​លក់​ចេញ​១៩.២៥០​បាត ក្នុង​ទម្ងន់​៣,៣​ជី​មាស ។ ចំពោះ​គ្រឿងអលង្ការ​តម្លៃ​ទិញ​ចូល​គឺ ១៨.៨៧៤​បាត​និង​លក់​ចេញ​១៩.៦៥០​បាត​ក្នុង​ទម្ងន់​៣,៣​ជី ។

កាលពី​ថ្ងៃ​សុក្រ តម្លៃ​ត្រូវ​បាន​កែសម្រួល​៦​ដង​ដែល​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធភាព​ខ្ពស់​ដែល​ងាយ​ប្រែប្រួល ពោល​គឺ​ឡើងថ្លៃ​១០០​បាត​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក ។
ចំណែក​តាម​របាយការណ៍​សារព័ត៌មាន Bloomberg ពី​ក្រុង​ឡុ​ង​កាលពី​ថ្ងៃ​សុក្រ បង្ហាញ​ថា មាស​បាន​ទោ​ទន់​ទៅ​រក​ការ​ធ្លាក់​ថ្លៃ​ប្រចាំ​សបា្ត​ហ៍ ខ្ពស់​បំផុត​ច្រើន​ជាង​មួយ​ខែ​ស្រប​ពេល​បណ្តា​វិនិយោគិន​នានា​ទន្ទឹម​រង់ចាំ​លើ​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​សបា្ត​ហ៍​ក្រោយ សម្រាប់​ជា​សេចក្តីណែនាំ​នៅ​ពេល​ណា​ដែល​ធនាគារ​បម្រុង​សហព័ន្ធ នឹង​បង្កើន​អត្រា​ការ​ប្រាក់ ។

មាស​បាន​កើនឡើង​០,២%​ក្នុង​ទីក្រុង​ឡុ​ង​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​កាលពី​បួន​ថ្ងៃមុន ។ ហាងឆេង​នេះ​បាន​ដើរ​ថយក្រោយ​ពី​កម្រិត​ខ្ពស់​បំផុត​ក្នុងអំឡុងពេល​ជិត​៧​ស​ប្តា​ហ៍ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​មុន ហើយ​ក៏​ចំ​ពេល​ដែល​ភាព​ទ្រុឌទ្រោម​នៃ​ទីផ្សារ​សាកល​បាន​ជំរុញ​តម្រូវការ ក៏​ដូច​ជា​ការ​ទាត់​ចោល​នូវ​មន្ទិល​សង្ស័យ​ថា​តើ​អ្នក​នយោបាយ​សហរដ្ឋអាមេរិក​នឹង​បង្កើន​ការ​ចំណាយ​លើ​ការ​ខ្ចី​ក្នុង​ខែកញ្ញា​ឬ​យ៉ាងណា ។

ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​កើនឡើង​ច្រើន​ជាង​ការ​ព្យាករ​ទុក​កាលពីមុន​ទៅ​ទៀត​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​២​នេះ ។ រីឯ​បណ្តា​ពាណិជ្ជករ​ទាំងឡាយ​កំពុង​តែ​ដាក់​តម្លៃ​ធម្មតា​៣០%​នៅ​ក្នុង​ធនាគារ​បម្រុង​នៃ​សហព័ន្ធ​ដែល​នឹង​បង្កើន​អត្រា​ការ​ប្រាក់​នៅ​ខែ​ក្រោយ​ចាប់ពី​២៤%​ពីរ​ថ្ងៃ​មកនេះ ។ ភាព​ចលាចល​នៃ​ទីផ្សារ​បាន​ជំរុញ​ឲ្យ​ផែនការ​របស់​ធនាគារ​បម្រុង​សហព័ន្ធ​ចំពោះ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ខែធ្នូ ។

ដោយឡែក​អ្នកវិភាគ​របស់ UBS Group AG ក្នុង​ក្រុង​ឡុ​ង​លោក Joni Teves បាន​បង្ហើប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា « ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​របស់​មាស​នៅ​ក្នុង​ទិន្នន័យ អាច​ប្រែក្លាយ​កាន់តែ​ខ្ពស់​ឡើង ខណៈ​កិច្ចប្រជុំ​នៅ​ខែកញ្ញា កាន់តែ​ខិត​ជិត​មក​ដល់ ។ ម្យ៉ាងទៀត ប្រសិនជា​រូបភាព​នេះ​កំពុង​គ្រប់គ្រាន់​នឹង​ឲ្យ​មនុស្ស​ម្នា​ទាំងឡាយ​ជឿជាក់​លើ​ការ​ផ្លាស់​ប្តូរ​ក្តី​រំពឹង​ទុក​របស់​ពួក​គេ​លើ​ធនាគារ​បម្រុង​ទុក​នៃ​សហព័ន្ធ នោះ​វា​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​មាស » ។

តាម​ទិន្នន័យ​ពី​សារព័ត៌មាន Bloomberg បណ្តា​វិនិយោគិន​បាន​ទិញ​មាស​១,៨​តោន​តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​មាស និង​លក់​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ ភាគហ៊ុន​គឺ​១.៥២៩,៤​តោន​ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​បំផុត គិត​ចាប់តាំងពី​ថ្ងៃ​ទី ៣០ កក្កដា មក ៕