ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​បុរស​ជា​សន្ដិសុខ​ដែល​អនុ​ញ្ញាត​ឲ្យ​ស្ដ្រី​ចិន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ជា​សន្ដិ​សុខ​ដែល​បាន​អនុញ្ញាត​ឲ្យ​ស្ដ្រីជន​ជាតិចិន​លួច​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា ដោយ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​គ្រោះ​មហន្តរាយ​» តាម​បញ្ញា​តិ​មាត្រា​៤២ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ច្បាប់​នេះ តម្រូវ​ឲ្យ​ដាក់​ពន្ធនាគារ​លើ​ជនជាប់ចោទ​ពី​១​ខែ​ទៅ​១​ឆ្នាំ ។

ជនជាប់ចោទ​ខាងលើ​ឈ្មោះ រ៉ែ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​កែវ​ចិន្ដា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​ចាក់​អង្រែ​ក្រោម តាម​បទបញ្ជា​របស់​ថ្នាក់លើ និង​បាន​បញ្ជូន​ទៅ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រោយ​លទ្ធផល​ធ្វើតេស្ដ​លើក​ចុង​ក្រោយ​របស់​គាត់ អវិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​ក្នុង​ការ​អនុញ្ញាតិ​ឲ្យ​ស្ត្រីជន​ជាតិចិន​មួយ​ក្រុម​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋា​គារ​សុខា ។

គួរ​បញ្ជាក់​ទៀត​ថា បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២១ នគរបាល​ជាតិ​បាន​បញ្ជូន​សន្តិសុខ​រូប​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លើ​លោក សិ​ដ្ឋ វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​របើក​ការ​សាកសួរ និង​ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ហើយ តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម ដើម្បី​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គួរ​បញ្ជាក់​ទៀត​ថា ៖ ក្តៅ​ៗ! សន្តិសុខ​ដែល​ជម្លៀស​ចិន​ចេញពី​សណ្ឋាគារ​សុខា​ត្រូវ​ប​ញ្ចូ​ន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ