ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! នាំគ្នា​ដេញតាមព័ទ្ធ​ចាប់​ជនសង្ស័យ២នាក់​ផ្អើលស្ពាន​អាកាសស្ទឹងមានជ័យ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង២និង​​៤៩នាទីរសៀលថ្ងៃទី​៨ មីនា ឆ្នាំ​២០២១ ​មានករណីភ្ញាក់ផ្អើល​មួយបានកើតឡើង បន្ទាប់​ពី​សមត្ថ​កិច្ចបាននាំគ្នា​ដេញតាម​​ព័ទ្ធ​ចាប់​ជនសង្ស័យ២នាក់ដែល​ធ្វើសកម្មភាព​​ឆក់ ធ្វើ​ឱ្យជនសង្ស័យបង្ខំចិត្ត​​ផ្តួលម៉ូតូ​មួយគ្រឿងចោលនៅ​ចំណុចស្ពាន​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់ស្ទឹងមានជ័យ…

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង២និង​​៤៩នាទីរសៀលថ្ងៃទី​៨ មីនា ឆ្នាំ​២០២១ ​មានករណីភ្ញាក់ផ្អើល​មួយបានកើតឡើង បន្ទាប់​ពី​សមត្ថ​កិច្ចបាននាំគ្នា​ដេញតាម​​ព័ទ្ធ​ចាប់​ជនសង្ស័យ២នាក់ដែល​ធ្វើសកម្មភាព​​ឆក់ ធ្វើ​ឱ្យជនសង្ស័យបង្ខំចិត្ត​​ផ្តួលម៉ូតូ​មួយគ្រឿងចោលនៅ​ចំណុចស្ពាន​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។​

ម៉ូតូ​មួយគ្រឿង​ដែល​ក្រុមជនសង្ស័យ​បន្សល់ទុក​​​​ខាងលើ​នោះ​ម៉ាក​ស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IP-៣៧៥៧ ។ ដោយឡែកជនសង្ស័យទាំង​​​២នាក់​ខាងលើនោះ​មិនស្គាល់អត្តសញ្ញាណនោះទេ នាំគ្នា​រត់គេចខ្លួន ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ មានជនសង្ស័យ​​២នាក់បានធ្វើសកម្មភាពឆក់ស្ត្រី​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​ តែគេមិនដឹង​ថា​ ​ក្រុម​ជនសង្ស័យឆក់កាបូប ឬ​ឆក់ទូរស័ព្ទនោះទេ នៅ​ចំណុចផ្លូវ​រថភ្លើង ត្រង់​ព្រំប្រទល់ខណ្ឌសែនសុខ និង​ខណ្ឌ​ពោធិ​សែនជ័យ ។

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា ខណៈនោះស្ត្រីរងគ្រោះបានជិះម៉ូតូដេញតាម រួមជាមួយអ្នកដំណើរ​ម្នាក់ដែល​ជា​សមត្ថកិច្ច​​ផង​នោះ ក៏​បានប្រកាស​តាមវិទ្យុ​ទាក់​ទង ហើយ​ជនសង្ស័យ​ក៏​ជិះម៉ូតូគេចខ្លួន​ចុះឡើងៗនៅម្តុំពេទ្យ​លោកសង្ឃ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ទួលគោក សហការជាមួយសមត្ថកិច្ចដែលកំពុង​ដេញតាម​នោះ ហើយ​ក៏ឈាន​ដល់​ការ​ដេញតាម​ព័ទ្ធ​ចាប់​ជនសង្ស័យ ធ្វើ​ឱ្យ​ជនសង្ស័យ​បង្ខំចិត្តផ្តួលម៉ូតូ​ចោល​នៅ​ចំណុចស្ពានអាកាសស្ទឹងមានជ័យ រួចនាំគ្នា​រត់គេចខ្លួន​បាត់​អស់​តែម្តង ។​

ក្រោយពេលកើតហេតុ ម៉ូតូ​មួយគ្រឿងដែល​ក្រុមជនសង្ស័យ​បានបន្សល់ទុក​​​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍យកមកទុក​នៅ​ក្រោមស្ពានអាកាសស្ទឺងមានជ័យ ដើម្បី​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​យកទៅរក្សាទុក ដើម្បីស្រាវជ្រាវ​រកមុខ​សញ្ញាជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាមច្បាប់​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​ជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ