ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​បុណ្យ​ដែល​កើត​អំពី​ការ​បូជា​បណ្តាញ​មាស

3 ឆ្នាំ មុន

ព្រះ​ត្រៃ​បិដក​ភាគ​៥៥ សម័យមួយ​ព្រះ​នារ​ទ​ត្ថេ​របា​ន​និមន្ត​ទៅ​ទស្សនា​នៅ​ឋាន​ទេវលោក​ដោយ​ឈរ​នៅ​ក្បែរ​វិមាន​ទេពធីតា​ឈ្មោះ​មល្លិកា ហើយ​បាន​សួរ​ទេពធីតា​នោះ​យ៉ាង​ដូច្នេះ ម្នាលនាង​មាន​សំពត់​លឿង មាន​ទង់​លឿង ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​លឿង នាង​បើទុកជា​មិន​ប្រដាប់​ដោយ​សំពត់​ស្លៀក​មាន​ពណ៌​លឿង​ទាំងឡាយ​ក៏​ដោយ ក៏​នៅ​តែ​ល្អ ម្នាលនាង អ្នក​ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​ដោយ​វិកា​រៈ​នៃ​មាស…

ព្រះ​ត្រៃ​បិដក​ភាគ​៥៥ សម័យមួយ​ព្រះ​នារ​ទ​ត្ថេ​របា​ន​និមន្ត​ទៅ​ទស្សនា​នៅ​ឋាន​ទេវលោក​ដោយ​ឈរ​នៅ​ក្បែរ​វិមាន​ទេពធីតា​ឈ្មោះ​មល្លិកា ហើយ​បាន​សួរ​ទេពធីតា​នោះ​យ៉ាង​ដូច្នេះ ម្នាលនាង​មាន​សំពត់​លឿង មាន​ទង់​លឿង ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​លឿង នាង​បើទុកជា​មិន​ប្រដាប់​ដោយ​សំពត់​ស្លៀក​មាន​ពណ៌​លឿង​ទាំងឡាយ​ក៏​ដោយ ក៏​នៅ​តែ​ល្អ ម្នាលនាង អ្នក​ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​ដោយ​វិកា​រៈ​នៃ​មាស ពាសពេញ​ដោយ​បណ្តាញ​មាស​យ៉ាងនេះ តើ​នាង​បាន​ធ្វើបុណ្យ​អ្វី ?

ទេវធីតា​ឆ្លើយ​ថា ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ចំពោះ​ព្រះ​គោតម ព្រះ​អង្គ​មានគុណ​ប្រមាណ​មិន​បាន ដែល​ទ្រង់​បរិនិព្វាន​ហើយ បាន​បូជា​បណ្តាញ​មាស​ដ៏​វិចិត្រ ដោយ​កែវ​មណី និង​មាស​រំលេច​ដោយ​កែវ​មុក្តា បាំង​ដោយ​សំណាញ់​មាស ខ្ញុំ​បាន​ធ្វើ​កុសលកម្ម​នោះ ដែល​ព្រះពុទ្ធ​ទ្រង់​សរ​សើ​រ​​ហើយ ប្រាសចាក​សេចក្តី​សោក ដល់​នូវ​សេចក្តីសុខ មានចិត្ត​ត្រេកអរ​ព្រម​ដែល​ត្រូវ​ទទួល​នៅ​ពេល​នេះ ។

នេះ​បញ្ជាក់​ថា បុណ្យ​កុសល​ដែល​អ្នក​សាង​សន្សំ​ហើយ នឹង​ហុច​ផល​ដល់​អ្នក​វិញ បើទុកជា​មិន​ទទួលផល​ក្នុង​ជាតិ​នេះ ក៏​គង់​បាន​ផល​នៅ​ក្នុង​ជាតិ​ណាមួយ​មិន​មួយ​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ