ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ឮ​សំឡេង​សព​ប្រពន្ធ​ស្រែក​ឱ្យ​ជួយ​ពី​ក្នុង​ផ្នូរ

8 ឆ្នាំ មុន

សារព័ត៌មាន «​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុម​ញាតិ​មិត្ត​បាន​ប្រើ​ញញួរ​ដំ​បើក​មឈូស​សព​នាង​នេ​ស៊ី ប៉េ​រ៉េ​ស អាយុ​១៦​ឆ្នាំ ដោយសារ​តែ​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ ។

សារព័ត៌មាន «​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុម​ញាតិ​មិត្ត​បាន​ប្រើ​ញញួរ​ដំ​បើក​មឈូស​សព​នាង​នេ​ស៊ី ប៉េ​រ៉េ​ស អាយុ​១៦​ឆ្នាំ ដោយសារ​តែ​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ ។

នាង​នេ​ស៊ី ប៉េ​រ៉េ​ស ពពោះ​៣​ខែ ប៉ុន្តែ​បាន​គាំងបេះដូង​ស្លាប់​ក្នុង​ពេល​ដើរទៅ​បន្ទប់ទឹក​ខាងក្រៅ​ផ្ទះ​ស្ថិត​នៅ​ក្រុង​ឡា​អេ​ន​ត្រា​ដា ភាគ​ខាងលិច​ប្រទេស​ហុង​ឌូ​រ៉ា​ស នៅ​កណ្តាល​យប់ ។ ក្រុម​គ្រួសារ​ប្រញាប់​នាំ​នាង​នេ​ស៊ី ប៉េ​រ៉េ​ស​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​ទាន់​ពេល ដោយ​គ្រូពេទ្យ​បញ្ជាក់​ថា នាង​ស្លាប់​ទៅ​ហើយ ។

ក្រុម​គ្រួ​សារបាន​ប្រារព្ធ​ពិធី​បុណ្យសព និង​យក​សព​ទៅ​បញ្ចុះ​ដោយ​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ក្នុង​ឈុត​កូនក្រមុំ​នៅ​ទី​បញ្ចុះសព​មួយ ។

មួយ​ថ្ងៃ​ក្រោយមក​លោក​រូ​ឌី ហ្គុ​ន​សា​ឡេ​ស ជា​ប្តី​បាន​ទៅ​មើល​ផ្នូរ​ប្រពន្ធ ហើយ​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ និង​ឮ​ស្នូរ​គោះ​មឈូស ។ បុរស​ជា​ប្តី និង​ញាតិ​មិត្ត ព្រមទាំង​អាចារ្យ​សព​ប្រញាប់​នាំ​គ្នា​គាស់​មឈូស រួច​នាំ​នាង​ប៉េ​រ៉េ​ស​ទៅ​មន្ទីរពេទ្យ​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ត្រូវ​គ្រូពេទ្យ​បញ្ជាក់​ជា​ថ្មី​ថា នាង​នេ​ស៊ី ប៉េ​រ៉េ​ស​ស្លាប់​ហើយ ដោយនៅ​ត្រង់​ដៃ និង​ថ្ងាស​មាន​ស្នាម​ជាំ និង​របួស ។

ក្រុម​គ្រួសារ​និយាយ​ថា តាម​ពិត​នាង​នេ​ស៊ី ប៉េ​រ៉េ​ស​មិន​ទាន់​ស្លាប់​ដូចដែល​គ្រូពេទ្យ​បញ្ជាក់​ពី​ដំបូង​នោះ​ទេ ប៉ុន្តែ​នាង​ស្លាប់​នៅ​ក្នុង​ផ្នូរ ហើយ​ជួយ​យក​នាង​ចេញពី​មឈូស​មិន​ទាន់​ពេល​៕