ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កម្សាន្ត​ថ្លៃ​ជាងគេ​ចំនួន​10​លើ​លោក

8 ឆ្នាំ មុន

កោះ​សន្តិភាព​សូម​បង្ហាញ​នាវា​កម្សាន្ត​ចំនួន​១០ ដែល​ថ្លៃ​ជាងគេ​បំផុត​លើ​លោក យោង​តាម​គេហទំព័រ​បរទេស The Richest ៖

១-Eclipse តម្លៃ ១,១​ពាន់​លាន​ដុល្លារ

កោះ​សន្តិភាព​សូម​បង្ហាញ​នាវា​កម្សាន្ត​ចំនួន​១០ ដែល​ថ្លៃ​ជាងគេ​បំផុត​លើ​លោក យោង​តាម​គេហទំព័រ​បរទេស The Richest ៖

១-Eclipse តម្លៃ ១,១​ពាន់​លាន​ដុល្លារ
Eclipse ជា​នាវា​កម្សាន្ត​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក​គ្រប់គ្រង​ដោយ​អ្នកនយោបាយ​រុ​ស្ស៊ី និង​ជា​អ្នកជំនួញ វ័យ​៤៨​ឆ្នាំ លោក​រ៉ូ​ម៉ែ​ន អា​ប្រា​ម៉ូ​វិច ។ នាវា​កម្សាន្ត​នេះ​មាន​ប្រវែង​បណ្តោយ ១៦៣​ម៉ែត្រ ទទឹង​២២​ម៉ែត្រ ។

នាវា Eclipse ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូត​ចំនួន​៤ វា​ផ្តល់​នូវ​ទីតាំង​ធំ​ទូលាយ រួម​មាន​រោង​ភាពយន្ត កន្លែង​ធ្វើ​សន្និសីទ បន្ទប់​សម្រាប់​ក្មេង​ៗ​កម្សាន្ត ហាង​កែ​សម្រស់ រង្គសាល អាង​ហែល​ទឹក​ចំនួន​២ ចំណត​ឧទ្ធម្ភាគចក្រ​ចំនួន​២ និង​កន្លែង​ស្ទី​ម​សូ​ណា  ។

២-Azzam តម្លៃ​៦០០​លាន​ដុល្លារ
នាវា​កម្សាន្ត Azzam ប្រវែង​បណ្តោយ ១៨០ ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ប្រធានាធិបតី​អា​រ៉ាប់​រួម ។ នាវា​នេះ​ផលិត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ។

៣-Topaz តម្លៃ​៥២០​លាន​ដុល្លារ
នាវា Topaz ប្រវែង​បណ្តោយ​១៤៧​ម៉ែត្រ ទម្ងន់​១១.៥៩០​តោន និង​ផលិត​នៅ​ក្នុង​ឆ្នាំ ២០១២ ។ ម្ចាស់​កម្មសិទ្ធិ​របស់​នាវា Topaz គឺ​ឧបនាយករដ្ឋមន្ត្រី​អា​រ៉ាប់​រួម ។

៤-A តម្លៃ​៣៩០​លាន​ដុល្លារ
នាវា​កម្សាន្ត A ប្រវែង​១១៩​ម៉ែត្រ ទម្ងន់ ៥.៩៥៩​តោន និង​ផលិត​នៅ​ឆ្នាំ​២០០៨ ។

៥-Serene តម្លៃ​៣៣០​លាន​ដុល្លារ
នាវា Serene មាន​ប្រវែង​១៣៤​ម៉ែត្រ និង​គ្រប់គ្រង​ដោយ​ស្ថាបនិក​ក្រុមហ៊ុន​រុ​ស្ស៊ី SPI Group លោក​យ៉ូ​រី ស្គែ​ហ្វ្ល័​រ ។ នាវា​នេះ​មាន​នាវិក​ចំនួន​៥២​នាក់ ។

៦-Radiant តម្លៃ​៣២០​លាន​ដុល្លារ
នាវា Radiant ប្រវែង​១១០​ម៉ែត្រ គឺជា​នាវា​ដែល​ផលិត​ឡើង​ដើម្បី​ទប់ស្កាត់​ការ​លិច​ក្នុង​សមុទ្រ ពោល​គឺ​ទឹក​មិន​អាច​លិច​វា​បាន​ទេ ព្រោះ​ស្ថិត​នៅ​រយៈកម្ពស់​៩១​ម៉ែត្រ​ឯណោះ ។

៧-Dubai តម្លៃ​៣០០​លាន​ដុល្លារ
នាវា Dubai ប្រវែង​១៦២​ម៉ែត្រ ផលិត​នៅ​ឆ្នាំ​២០០៦ ដោយ​ក្រុមហ៊ុន Platinum Yacht​។ វា​ផ្ទុក​អ្នកដំណើរ​ចំនួន​១១៥​នាក់ ។ លើ​នាវា​លំដាប់ថ្នាក់​អន្តរជាតិ​នេះ​រួម​មាន​កន្លែង VIP សម្រាប់​អភិជន និង​កន្លែង កម្សាន្ត​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា បន្ទប់​ទទួលទាន​អាហារ និង​ហាង​តុបតែង​ខ្លួន​ជាដើម ។ 

៨-Al Said តម្លៃ​៣០០​លាន​ដុល្លារ
នាវា Al Said ប្រវែង​១៥៥​ម៉ែត្រ ទម្ងន់ ១៥.៨៥០​តោន និង​ផលិត​នៅ​ឆ្នាំ​២០០៦ ។ នាវា Al Said ផ្ទុក​អ្នកដំណើរ​ចំនួន​៧០​នាក់ និង​នាវិក​១៥៤​នាក់ ។

៩-Pelorus តម្លៃ​៣០០​លាន​ដុល្លារ
នាវា Pelorus មាន​ប្រវែង​១១៥​ម៉ែត្រ និង​គ្រប់គ្រង​ដោយ​អ្នកជំនួញ​ស្តុកស្តម្ភ​អា​មេ​រិ​ក ដេ​វីត អីុ​ហ្វែ​ន ។

១០-Dilbar តម្លៃ​២៦៣​លាន​ដុល្លារ
នាវា Dilbar ប្រវែង​១១០​ម៉ែត្រ ទម្ងន់ ៤.១០០តោន ស្ថិត​ក្នុង​បញ្ជី​តារាង​នាវា​ថ្លៃ​ជាងគេ​បំផុត​ក្នុងតារាង​ទី​១០ ។ នាវា​នេះ​ផ្ទុក​អ្នកដំណើរ​បាន​ចំនួន​១២នាក់ និង​នាវិក​ចំនួន​៤៨​នាក់ ៕