ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ស្ទាវ​​២​នាក់ ជិះ​ម៉ូតូ​ទះ​ក្បាល​ជនបរទេស​កំពុង​ជិះ​កង់ (​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១​នេះ ក្មេង​ស្ទាវទាំង​២​រូប​នេះ ក្នុង​ចំណោម​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ទះ​ក្បាល​ជនបរទេស…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១​នេះ ក្មេង​ស្ទាវទាំង​២​រូប​នេះ ក្នុង​ចំណោម​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ទះ​ក្បាល​ជនបរទេស ដែល​កំពុង​ជិះ​កង់​តែ​ម្នាក់ឯង ។

ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ជ្រោយចង្វារ កំពុងធ្វើការ​សួរ​ចម្លើយ​ក្មេង​ស្ទាវ​ទាំង ២​នាក់ តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

គួរ​ជម្រាប​ថា ថ្មីៗនេះ​នៅ​លើ​គណនី Tiktok មួយ​ឈ្មោះ Lim broken heart បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​មាន​រយៈពេល​ប៉ុន្មាន​វិនាទី
បង្ហាញ​ពី​ទីតាំង​ម្តុំ​ជ្រោយចង្វារ និង​សកម្មភាព​របស់​ក្រុម​ក្មេង​ស្ទាវ ដែល​មាន​ម្នាក់​ជា​អ្នក​ឌុ​ប​ម៉ូតូ ស្លាក​លេខ​ម៉ូតូ 1HK 2418 ម្នាក់​ទៀត​ជា​អ្នក​ជិះ​ពីក្រោយ បាន​ឈោង​ទះ​ក្បាល​ជនបរទេស​ម្នាក់​កំពុង​ជិះ​កង់ ដោយ​មាន​អ្នក​ថត​វី​ដេ​អូ សើច​ក្អាកក្អាយ ធ្វើ​អោយ​មានការ​រិះគន់​ជា​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ។

សូម​ប្រិ​យ​មិត្ត​ទស្សនា​វីដេ​អូ​ខាងក្រោម​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ