ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ច​ទានានិសង្ស

3 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ទាន​កថា ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​ក្នុង​ទាន​នេះ​មាន​៥​យ៉ាង ។ តើ​៥​យ៉ាងនោះ​ដូ​ម្តេច​ខ្លះ ? គឺជា​ទីស្រឡាញ់​ជាទី​គាប់ចិត្ត​នៃ​ជន​ជា​ច្រើន​១ ពួក​សប្បុរស​អ្នក​ស្ងប់ រមែង​គប់​រក​១…

នៅ​ក្នុង​សៀវភៅ​ទាន​កថា ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​ក្នុង​ទាន​នេះ​មាន​៥​យ៉ាង ។ តើ​៥​យ៉ាងនោះ​ដូ​ម្តេច​ខ្លះ ? គឺជា​ទីស្រឡាញ់​ជាទី​គាប់ចិត្ត​នៃ​ជន​ជា​ច្រើន​១ ពួក​សប្បុរស​អ្នក​ស្ងប់ រមែង​គប់​រក​១ មាន​កិត្តិសព្ទ​ដ៏​ពីរោះ​ខ្ចរខ្ចាយ​ទៅ​១ មិន​បាន​ប្រាសចាក​ធម៌​របស់​គ្រហស្ថ​១ លុះ​បែកធ្លាយ​រាង​កាយ​ស្លាប់​ទៅ​រមែង​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជា​អានិសង្ស​ក្នុង​ទាន​ទាំង​៥​យ៉ាង​ដែល​បុគ្គល​កាល​ឲ្យ​ទាន​ហើយ រមែង​បានជា​ទីស្រឡាញ់ នៃ​មនុស្ស​ទាំងឡាយ ជា​អ្នក​អនុកូល គឺ​ដើរទៅ​តាម​ធម៌​របស់​ពួក​សប្បុរស ពួក​ព្រហ្មចារី ជា​អ្នក​សង្រួម​មានចិត្ត​ស្ងប់រម្ងាប់​ហើយ​រមែង​រាប់រក​បុគ្គល​នោះ​សព្វកាល ។

ពួក​ព្រហ្មចារី​នោះ​រមែង​មានធម៌​ជា​គ្រឿង​បន្ទោបង់​នូវ​ទុក្ខ​ទាំងអស់ និង​ជា​អ្នក​ផ្ដល់​នូវ​ពន្លឺ​ធម៌​ដល់​បុគ្គល​នោះ​ឱ្យ​ដល់​នូវ​សេចក្តី​ស្ងប់ មិន​មាន​អាសវៈ​ជា​គ្រឿង​ជាប់ជំពាក់​ចិត្ត​តទៅ​ទៀត​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ