ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្នើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​លើកកម្ពស់​តម្លៃ​ស្ត្រី តាម​កម្មវិធី​ចិញ្ចឹម​កូន​បែប​វិជ្ជមាន និង ស្កាត់​អំពើ​ហិ.ង្សា​លើ​ស្ត្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ តាម​រយៈ​ការ​ពង្រឹង​អនុវត្ត​កម្មវិធី​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​វប្បធម៌​អហិង្សា ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ តាម​រយៈ​ការ​ពង្រឹង​អនុវត្ត​កម្មវិធី​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​វប្បធម៌​អហិង្សា ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ឆ្នាំ​២០១៩-២០២៣ ឲ្យ​បាន​ទូលំទូលាយ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

តាម​សារលិខិត​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី​១១០ «​ទិវា​អន្ដរជាតិ​នាទី ៨ មីនា​» ចេញផ្សាយ​នា​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩ មក​លើ​សេដ្ឋកិច្ច​កម្ពុជា និង​ពិភពលោក​នៅ​តែ​បន្ត ដូច្នេះ​គន្លង​ថ្មី​ក្រោម​ទស្ស​ទាន​ថ្មី​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ប្រកបដោយ​បរិ​យា​បន្ន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​មិន​ទុក​នរណា​ម្នាក់​ឲ្យ​នៅ​ឯកោ គឺជា​ស្មារតី​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា «​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណា​ខ្ញុំ​សូម​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍ​សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​រូប​រួម​គ្នា​ផ្តោត​ការ​យកចិត្តទុកដាក់ ទៅ​លើ​ចំណុច​អាទិភាព​បន្ត​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ជាតិ​ថែរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ជំរុញ​ចលនា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ធានា​សុខុមាលភាព ជីវភាព​ប្រ​ក្រ​បតី​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​» ។

ជាមួយ​សម្ដេច​ស្នើ​ឲ្យ​មានការ​ពង្រីក​វិសាលភាព​គ្របដណ្ដប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម រួម​ទាំង​សុខមាលភាព​ស្ត្រី និង​ក្មេង​ស្រី​ជាមួយនឹង​ការ​អនុវត្ត​នូវ​រាល់​កម្មវិធី​ជំនួយ​សង្គម​នានា ។ សម្ដេច​ថា បន្ត​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី តាម​រយៈ​ការ​បង្កើន​ការ​យល់​ដឹង និង​អភិវឌ្ឍ​អាជីវកម្ម​ដល់​ស្ត្រី ការ​អភិវឌ្ឍ​អាជីវកម្ម​ខ្នាត​មីក្រូ ខ្នាត​តូច និង​មធ្យម (MSME) ពង្រឹង​កម្មវិធី​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ។ សម្ដេច​តេ​ជោ បន្ថែម​ថា អភិវឌ្ឍ​មូលធន​មនុស្ស និង​ឌី​ជី​ថ​ល ជា​ពិសេស​សម្រាប់​ស្ត្រី និង​ក្មេង​ស្រី​តាម​រយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​ការ​អប់រំ និង​ការ​អភិវឌ្ឍ​ជំនាញ ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ​ច្នៃប្រឌិត និង​គណិត​វិទ្យា (STEAM)​។

សម្ដេច​ថា បន្ត​ធានា​លើ​ការ​ការពារ​សិទ្ធិ ដោយ​ស្មើភាព​ដល់​ស្ត្រី ដើម្បី​ស្ត្រី​អា ច​ធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​គ្រប់ កម្រិត ជួយ​ដោះស្រាយ​រាល់​ឧបសគ្គ​នានា ដែល​រើសអើង ចំពោះ​ស្ត្រី ក្នុង​ការ​ចូលរួម​ធ្វើ​សេចក្តីសម្រេច​នៅ​ក្នុង ស្ថាប័ន​សាធារណៈ​នៅ​គ្រប់​កម្រិត និង​ក្នុង​វិស័យ​នយោបាយ​។ សម្ដេច​តេ​ជោ បញ្ជាក់​ថា «​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​កម្ម វិធី​ចិញ្ចឹម កូន​បែប​វិជ្ជមាន វប្បធម៌​អហិង្សា និង​ការ បង្កើន​ការ​វិនិយោគ​លើ​ការ​អនុវត្ត ផែនការ​សកម្មភាព​ជាតិ ស្តី​ពី ការ ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ឆ្នាំ​២០១៩-២០២៣ ឲ្យ​បាន​ទូលំទូលាយ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ ពង្រឹង​យន្ត ការ​គណនេយ្យ​ភាព​សម្រាប់​សមភាព​យេ​ន​ឌ័​រ​របស់ ក្រសួង​ស្ថាប័ន​នៅ​គ្រប់​កម្រិត​តាម រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព និង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​»​។

ជាង​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ និង​ក្រុម គ្រួសារ ត្រូវ​ចូលរួម​គាំទ្រ​គោល នយោបាយ​សមភាព​យេ​ន​ឌ័​រ ដើម្បី​បង្ក​កាលានុវត្តភាព​ឲ្យ​ស្ត្រី និង​ក្មេង​ស្រី បាន​ចូលរួម​យ៉ាង​សកម្ម​ពេញលេញ ព្រមទាំង ទទួល​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​នៅ​គ្រប់​ជំនាន់ និង​ទៅ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ