ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្មករ​រើស​គ្រាប់ស្វាយចន្ទី​ម្នាក់ អាំង​គីង្គក់​ហូប​បាយ​បណ្តាល​ឲ្យ​ពុល​ស្លា.ប់​ភ្លាម​ៗ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​កម្មករ​ចេញពី​ស្រុក​កំណើត​ទៅ​ស៊ីឈ្នួល​រើស​គ្រាប់ស្វាយចន្ទី​ម្នាក់ បាន​យក​សត្វ​គីង្គក់​យក​មក​ខ្ចប់​អាំង​ហូប​បាយ បណ្តាល​ឱ្យ​ពុល​ស្លា.ប់​ភ្លាម​ៗ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ចម្ការ​ស្វាយចន្ទី​រហូត​ដល់​សមត្ថកិច្ច​។ ហេតុការណ៍​ពុល​គីង្គក់​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា…


ខេត្តសៀមរាប ៖ ស្ត្រី​កម្មករ​ចេញពី​ស្រុក​កំណើត​ទៅ​ស៊ីឈ្នួល​រើស​គ្រាប់ស្វាយចន្ទី​ម្នាក់ បាន​យក​សត្វ​គីង្គក់​យក​មក​ខ្ចប់​អាំង​ហូប​បាយ បណ្តាល​ឱ្យ​ពុល​ស្លា.ប់​ភ្លាម​ៗ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ចម្ការ​ស្វាយចន្ទី​រហូត​ដល់​សមត្ថកិច្ច​។ ហេតុការណ៍​ពុល​គីង្គក់​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​បរិវេណ​ចម្ការ​ស្វាយចន្ទី​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក អៀង ពិ​សិទ្ធ អភិបាលស្រុក​ស្វាយ​លើ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ចម្ការ​ឈ្មោះ សុក ហុង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​រាយការណ៍​មក​ថា មាន​មនុស្ស​ពុល​គីង្គក់​ស្លាប់​ភ្លាម កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក និង​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្ដិ៍​តា​សៀម​, មេ​ភូមិ​ត្រពាំង​ថ្ម កម្លាំង​ប្រជា​ការពារ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ​ទៅ​លើស​ពភ្លាម​ៗ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ស្រេង ភារ​ម្យ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​ភូមិ​អណ្ដូង​ឡឹ​ង ឃុំ​ថ្ម​ពួន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង​ង៉​ត ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្ត​សៀម​រា មក​ធ្វើការ​ជា​កម្មករ​រើស​គ្រាប់ស្វាយចន្ទី​ឱ្យ​ម្ចាស់​ឈ្មោះ សុក ហុង នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ លោក​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឈឿ​ន វ៉ូ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​ង៉​ត​ដូច​គ្នា ដែល​មក​ធ្វើការ​ជុំ​គ្នា បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា៖

នៅ​មុន​ពេល​កើតហេតុ ម៉ោង​០៨ និង​១០​នាទី​ព្រឹក ខ្លួន និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ដើរ​រើស​គ្រាប់ស្វាយចន្ទី​ឲ្យ​ឈ្មោះ សុក ហុង ជុំ​គ្នា​នៅ​ពេល​កំពុង​តែ​រើស ស្រាប់តែ​ជន​រង​គ្រោះ​មាន​សភាព​ក្អួតចង្អោរ ខ្លួន​ក៏​នាំ​ជន​រង​គ្រោះ​មក​ខ្ទម​ដែល​ពួក​គេ​ស្នាក់​នៅ​ហើយ​ក៏​រាយការណ៍​ប្រាប់​ទៅ​ថៅកែ​ឈ្មោះ សុក ហុង ពេល​នោះ​ថៅកែ​ឈ្មោះ សុង ហុង បាន​បបួល​ទៅ​មន្ទី​ពេទ្យ តែ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា មិន​ទៅ​ទេ​ព្រោះ​ខ្លួន​ប្រហែលជា​ពុល​ពង​គីង្គក់​ព្រឹក​មិ​ញ ដែល​បាន​ខ្ចប់​អាំង​គីង្គក់​ហូប​ជាមួយ​បាយ តែ​ពេល​នេះ​ក្អួត​ចេញ​មក​អស់ហើយ​សម្រាក​បន្ដិច​លែង​អី​ហើយ​។

ឃើញ​ដូច​នោះ​ឈ្មោះ ឈឿ​ន វ៉ូ​ន បាន​ទៅ​យក​ក្រូចឆ្មា​មក​ច្របាច់​យក​ទឹក​ដាក់​លាយ​ជាមួយ​ស្ករស​ឱ្យ​ផឹក បន្ទាប់​មក​ជនរ​គ្រោះ​បាន​ទៅ​ដេក​សម្រាក​លើ​ដី​ក្បែរ​គល់​ដូង​។ ចំណែក​ខ្លួន​ក៏​ទៅ​ហៅ​ប្រជា​ការពារ​ភូមិ​ឱ្យមក​ជួយ​មើល ពេល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​ៗ​ស្រាប់តែ​ជន​រង​គ្រោះ​មាន​សភាព​ខាំ​ស​ង្គួ​ត​ធ្មេញ​ហើយ​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ខ្លួន​ក៏​បាន​តេ​ទូរស័ព្ទ​ទៅ​ប្រាប់​សាច់ញាតិ​នៅ​ឯ​ស្រុក​កំណើត​។ ចំណែក​ថៅកែ​ឈ្មោះ សុក ហុង ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដែរ​។

ក្រោយ​ការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន​សាកសព​រួច​មក យើង​រក​ឃើញ​ក្បាល និង ស្បែក​គីង្គក់​នៅ​លើ​ជ្រុ​ញ​ខ្ចប់​ពង​គីង្គក់ និង​សត្វ​គីង្គក់​អាំង​ពីរ​ក្បាល​នៅ​លើ​តុ​ក្បែរ​ចង្ក្រាន​។​ហើយ​ការ​ពិនិត្យ​ផ្នែក​ក្បាល ដងខ្លួន និង​អវៈយវៈ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ហើយ​សាច់ញាតិ​ក៏​បាន​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ពុល​ពង​គីង្គក់​មែន ហើយ​ក៏​មិន​បាន​ប្ដឹង​ទាមទារ​ទៅ​ណា​នៅ​ថ្ងៃក្រោយ​ឡើយ​។ លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​មក​យើង​បាន​ធ្វើ​កំណត់ហេតុ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ