ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ ៣នាក់ វិលត្រឡប់ពីថៃ ត្រូវបានបញ្ជូន ទៅធ្វើចត្តាឡីស័ក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលករចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ រួមមាន នគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពលតូចលេខ៥១ ប្រចាំការនៅបន្ទាត់ព្រំដែន ក្នុងភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ…

បន្ទាយមានជ័យ៖ ពលករចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ រួមមាន នគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពលតូចលេខ៥១ ប្រចាំការនៅបន្ទាត់ព្រំដែន ក្នុងភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ឃាត់ខ្លួន បញ្ជូនទៅធ្វើចត្តាឡីស័ក កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២១ ក្រោយពីពួកគេវិលត្រឡប់ពីថៃ តាមច្រករបៀង។

ពលករទាំង ៣នាក់ ១.ឈ្មោះ ស្រី សុភក្តី ភេទប្រុស អាយុ ២៧ឆ្នាំ ២.ឈ្មោះ អឿយ សាវុនភេទស្រី អាយុ ២៦ឆ្នាំ (ប្តីប្រពន្ធ) មានទីលំនៅខេត្តសៀមរាប និង៣.ឈ្មោះ លឹម គឹមហុងភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុង​ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍​បឹងសាគូនៃនគរបាលការពារព្រំដែនគោក​លេខ៩១១ ប្រាប់ថា ពលករ ២នាក់ប្តីប្រពន្ធ ប្រាប់ថា ពួកខ្លួន ទើបវិលត្រឡប់​ពីធ្វើការឲ្យថៅកែថៃជិតព្រំដែន។ ដោយឡែក ពលករទី៣ ប្រាប់ថា ខ្លួនទើបវិលត្រឡប់​ពីធ្វើការឲ្យគេនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

ទោះជាយ៉ាងណា ក្រោយសាកសួរពលករទាំង ៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូន​តាមរថយន្តយោធា ទៅសាលាព្រហ្មនិមិត្ត ស្ថិតក្នុងក្រុងប៉ោយប៉ែត ដើម្បីដាក់ឲ្យ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល៕ ដោយ៖ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ