ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនី​បំ​​បៅ​ដោះ​កូន​ក្នុង​ពេល​ប្រកួត​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​​កក្រើក​

3 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​មួយ​លើ​សារព័ត៌មាន​ធំ​ៗ​មួយ​ចំនួន បន្ទាប់​ពី​រូបភាព​កីឡាការិនី​បាល់បោះ​​ម្នាក់​​កំពុង​បំបៅ​ដោះ​កូន អំឡុង​ពេល​នៃ​ការ​ប្រកួត​មួយ​ក្នុង​លី​គ​កំពូល​បាល់បោះ​នារី​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន​ ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម ។ រូបភាព​ទាំងនោះ​ថត​បាន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Tomas de…

អា​ហ្ស​ង់​ទី​ន ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​មួយ​លើ​សារព័ត៌មាន​ធំ​ៗ​មួយ​ចំនួន បន្ទាប់​ពី​រូបភាព​កីឡាការិនី​បាល់បោះ​​ម្នាក់​​កំពុង​បំបៅ​ដោះ​កូន អំឡុង​ពេល​នៃ​ការ​ប្រកួត​មួយ​ក្នុង​លី​គ​កំពូល​បាល់បោះ​នារី​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន​ ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម ។

រូបភាព​ទាំងនោះ​ថត​បាន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Tomas de Rocamora ទល់​នឹង​ក្រុម Velez Sarsfield កាលពី​ស​ប្តា​ហ៍​មុន​។ ដោយ​កីឡាការិនី​ម្នាក់​នៅ​ក្នុង​ក្រុម Tomas de Rocamora ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Antonella Gonzalez ត្រូវ​អ្នកប្រមាញ់​រូបភាព​ថត​បាន​ពេលនាង​កំពុង​បំបៅ​ដោះ​កូនស្រី​អាយុ​១១​ខែ​ អំឡុង​ម៉ោង​សម្រាក​នៃ​ការ​ប្រកួត​។

រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​សហព័ន្ធ​បាល់បោះ​អា​ហ្ស​ង់​ទី​ន (CABB) ព្រមទាំង​ភ្ជាប់​ជាមួយ​ចំណងជើង​ថា «​រូបភាព​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​សម្រាប់​កីឡាបាល់បោះ និង​ក្នុង​នាម​ជា​ម្ដាយ​១​រូប​»​។

មានការ​ចែកចាយ​បន្ត​កក្រើក​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ដោយ​ពួក​គេ​បាន​បង្ហាញ​ពី​ការ​គោរព និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​កីឡាការិនី​រូប​នេះ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ