ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​​យ៉ាងតិច​៩០​នាក់​ត្រូវ​បាត់​បង់​ជីវិត ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រេង​កាត

3 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ យោង​តាម​ប្រភពយោធា​រដ្ឋាភិបាល​ថា​ការ​ប្រយុទ្ធ​ដ៏​សាហាវ​នានាបណ្ដាល​ឲ្យ​យុទ្ធ​ជន​​បាត់​បង់​ជីវិត​​យ៉ាងតិច​៩០​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ក្នុង​តំបន់​ប្រេងកាត​​យុទ្ធសាស្ត្រ​ម៉ា​រី​ប នា​ភាគ​ខាងជើង​យេ​ម៉ែ​ន​ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​ប៉ុនប៉ង​វាយ​ដណ្ដើម​យក​ចាប់​តាំងពី​១​ខែ​មក​ហើយពី​កងកម្លាំង​រដ្ឋាភិបាល ។ គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ពួក​ឧទ្ទាម​បាន​បើក​ធ្វើ​តាំងពីដើមខែ​កុម្ភៈ​មក ការ​វាយលុក​ថ្មី​ដើម្បី​ដណ្ដើម​យកខេត្ត​ម៉ា​រី​ប ជា​ខេត្ត​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន ។ ប្រភព​យោធា​រដ្ឋាភិបាល​គូសបញ្ជាក់​ថា…

ប្រទេស​យេ​ម៉ែ​ន ៖ យោង​តាម​ប្រភពយោធា​រដ្ឋាភិបាល​ថា​ការ​ប្រយុទ្ធ​ដ៏​សាហាវ​នានាបណ្ដាល​ឲ្យ​យុទ្ធ​ជន​​បាត់​បង់​ជីវិត​​យ៉ាងតិច​៩០​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ក្នុង​តំបន់​ប្រេងកាត​​យុទ្ធសាស្ត្រ​ម៉ា​រី​ប នា​ភាគ​ខាងជើង​យេ​ម៉ែ​ន​ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​ប៉ុនប៉ង​វាយ​ដណ្ដើម​យក​ចាប់​តាំងពី​១​ខែ​មក​ហើយពី​កងកម្លាំង​រដ្ឋាភិបាល ។

គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ពួក​ឧទ្ទាម​បាន​បើក​ធ្វើ​តាំងពីដើមខែ​កុម្ភៈ​មក ការ​វាយលុក​ថ្មី​ដើម្បី​ដណ្ដើម​យក
ខេត្ត​ម៉ា​រី​ប ជា​ខេត្ត​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមចម្រុះ​ដឹក
នាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន ។

ប្រភព​យោធា​រដ្ឋាភិបាល​គូសបញ្ជាក់​ថា យុទ្ធជន​យ៉ាងតិច​៩០​នាក់ ក្នុង​នោះ​៣២​នាក់​ជាស​មាជិ​ក​កងកម្លាំង​រដ្ឋាភិបាល​និង​កុលសម្ព័ន្ធ បាន​ត្រូវបាត់​បង់​ជីវិត​​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី ។

ចំណែក​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​វាយប្រហារ​តាមអាកាស​កាលពី​យប់​ថ្ងៃ​ទី​៥​មក​៦​មីនា ប្រឆាំង​ពួក
ឧទ្ទាម ។ ប្រភព​នោះ​បន្ត​ថា​ការ​ប៉ះទង្គិច​គ្នា​មាន​សភាព​ខ្លាំងក្លា​ជា​ពិសេស​នៅ​លើ​រណសិរ្ស​ប្រយុទ្ធ​៦ ដោយ​កងកម្លាំង​រដ្ឋាភិបាល​អាច​ទប់​ការ​វាយ​រុលទៅមុខ​លើ​រណសិរ្ស KASSARA ភាគ​ពាយ័ព្យ​ទីក្រុង​ម៉ា​រី​ប ។ ការ​ប្រយុទ្ធ​គ្នា​ក៏​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ច្រើន​សិប​នាក់​ផង​ដែរ ។

កង​យន្តហោះ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចេញ​វាយប្រហារ​ជា​ច្រើន​លើក​ប្រឆាំង​បណ្ដា​គោលដៅ​ពួក​ឧទ្ទាម​លើ​រណសិរ្ស​ជា​ច្រើន​ដោយ​​ផ្តាច់​ជីវិត​​ពួក​ឧទ្ទាម​យ៉ាងតិច​៥៨​នាក់ និង​ធ្វើ​ឲ្យ​របួស​ច្រើន​សិបនាក់​ទៀត ។

ចំណែក​ពួក​ឧទ្ទាម​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា បាន​បាត់បង់​យុទ្ធ​ជន​ខ្លួន​ច្រើន​នាក់​តែ​មិន​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​ឡើយ ។ ជាង​៦​ឆ្នាំ​នៃសង្គ្រាម​កងកម្លាំង​ពួក​ឧទ្ទាម​អាច​វាយ​ដណ្ដើម​កាន់កាប់​ត្រួតត្រា ផ្នែក​ដ៏​ធំ​នា​ភាគ​ខាងជើង​ប្រទេស​ក្នុងនោះ​មាន​រដ្ឋធានី​ទីក្រុង​សា​ណា​ផង​ដែរ ។ ទន្ទឹម​នឹងការ​វាយលុក​លើ​ទីក្រុង​ម៉ា​រី​ប ពួក​ហ៊ូ​ធី​បាន​បង្កើន​ការ​វាយប្រហារ​សំដៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ