ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្មី​ៗ​បន្ត​នៅ​មី​យ៉ា​ន់​ម៉ា​ ​ខណៈ អ.​ស​.​ប មានការ​ខ្វែងគំនិត

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុកម្ម​នានា​នៅ​បន្ត​នា​ថ្ងៃ​ទី​៦ ខែ​មីនា នៅ​មី​យ៉ា​ន់​ម៉ា ក៏​ទោះបី​មានការបង្ក្រាប​របស់​កង​យោធា ។ មុន​នេះ​កិច្ចប្រជុំ​មួយ​របស់ អ​.​ស​.​ប បាន​ក្លាយទៅជា​ការ​បែកបាក់​គ្នា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បាតុកម្ម​នានា​នៅ​បន្ត​នា​ថ្ងៃ​ទី​៦ ខែ​មីនា នៅ​មី​យ៉ា​ន់​ម៉ា ក៏​ទោះបី​មានការ
បង្ក្រាប​របស់​កង​យោធា ។ មុន​នេះ​កិច្ចប្រជុំ​មួយ​របស់ អ​.​ស​.​ប បាន​ក្លាយទៅជា​ការ​បែកបាក់​គ្នា របស់​សហគមន៍​អន្តរជាតិ ។

ពួក​បាតុករ​បាន​លើកគ្នា​ហែ​ក្បួន​ជា​ថ្មី​នៅ​មី​យ៉ា​ន់​ម៉ា នា​ថ្ងៃ​ទី​៦ មីនា​បន្ទាប់​ពី​កិច្ចប្រជុំ​ថ្មី​មួយ របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​មានការខ្វែងគំនិត​គ្នា​លើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​ទាំងអស់​សង្ឃឹម​របស់​ប្រជាជន​ប្រទេស​នោះ ។

ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍​នោះ​បាន​ធ្លាក់​ចូល​ក្នុង​របត់​ថ្មី​ចាប់តាំងពី​ពួក យោធា​ធ្វើ​រដ្ឋប្រហារ និង
ចាប់ខ្លួន​មេដឹកនាំ លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ជាមួយ​បាតុកម្ម​និង​កូដកម្ម​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ស្ទះ​ដល់​សេដ្ឋកិច្ច​និង​កិច្ចការរដ្ឋបាល​។

បាតុកម្ម​នានា​ត្រូវ​បាន​រៀបចំ​ធ្វើ​ក្នុង​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​៦ មីនា ហើយ​បណ្ដា​សារព័ត៌
មាន​ក្នុងស្រុក​រាយការណ៍​ថា ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក ដើម្បី​បំបែក​បាតុកម្ម​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស ។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​អ្នក​របួស​ម្នាក់​ណា​ឡើយ ។

តាម អ​.​ស​.​ប ថា​មនុស្ស​ជាង​៥០​នាក់​ត្រូវ​​បាន​បាត់​បង់​ជីវិត​តាំងពី​មាន​រដ្ឋប្រហារ​មក​ក្នុង​នោះ​៣៨​នាក់​ក្នុង​ថ្ងៃ​ទី​៣​មីនា​តែ​មួយ​គត់ ។ បណ្ដា​សារព័ត៌មាន​រដ្ឋ​បាន​ស្នើ​ដល់​មន្ត្រី​រដ្ឋការ​ឲ្យ​ចូល​ធ្វើការ​វិញ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ដេញ​ចេញពី​ការងារ​ចាប់ពី​ថ្ងៃ​ទី​៨ មីនា​ទៅ ។

ក្រុមប្រឹក្សាសន្តិសុខ​ដែល​រួម​ប្រជុំ​កាលពី​ថ្ងៃ​ទី​៥ មីនា មិន​បាន​ចុះសម្រុង​គ្នា​លើ​ការ​ចេញ​​សេច​ក្ដីថ្លែងការណ៍​រួម​មួយ ។ ការ​ចរចា​លើ​គម្រោង​សេចក្ដីថ្លែងការណ៍​នៅ​បន្ត​នា​ស​ប្ដា​ហ៍​នេះ ។

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ អ​.​ស​.​ប លោកស្រី BARBARA WOODWARD ក្រោយ​កិច្ចប្រជុំ​ឲ្យ​ដឹង​ថា យើង​ត្រៀម​ដាក់​ទណ្ឌកម្ម​អន្តរជាតិ យោង​តាម​ធម្មនុញ្ញ អ​.​ស​.​ប ប្រសិនបើ​សភាព​ការណ៍​​បន្តដុនដាប​ថែម​ទៀត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ