ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​អ្នក​ខ្ជិល​ធ្វើការ

3 ឆ្នាំ មុន

ទាក់ទង​នឹង​ខ្លឹមសារ​ទោស​នៃ​អ្នក​ខ្ជិល​ធ្វើការ​ទាំង​ខ្លួន​នៅ​ក្មេង​នេះ លោក​ឃុ​ត មាស​សា​វុន ជា​វេជ្ជបណ្ឌិត​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​យ៉ាង​ដូច្នេះ​គឺ «​បើ​អ្នក​នៅ​ក្មេង​មាន​កម្លាំង តែ​អ្នក​មិន​ប្រឹង​ធ្វើ​ការងារ បើ​អ្នកក្រ អ្នក​នឹង​ត្រូវ​បាន​គេ​និន្ទា​បី​យ៉ាង​គឺៈ ១-​ក្នុង​សាសនា ត្រូវ​គេ​ចោទ​ថា…

ទាក់ទង​នឹង​ខ្លឹមសារ​ទោស​នៃ​អ្នក​ខ្ជិល​ធ្វើការ​ទាំង​ខ្លួន​នៅ​ក្មេង​នេះ លោក​ឃុ​ត មាស​សា​វុន ជា​វេជ្ជបណ្ឌិត​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​យ៉ាង​ដូច្នេះ​គឺ «​បើ​អ្នក​នៅ​ក្មេង​មាន​កម្លាំង តែ​អ្នក​មិន​ប្រឹង​ធ្វើ​ការងារ បើ​អ្នកក្រ អ្នក​នឹង​ត្រូវ​បាន​គេ​និន្ទា​បី​យ៉ាង​គឺៈ

១-​ក្នុង​សាសនា ត្រូវ​គេ​ចោទ​ថា អ្នកជា​មនុស្ស​គ្មាន​បុណ្យ ឬ​ជា​មនុស្ស​មិន​ដែល​ធ្វើបុណ្យ​ទុក

២-​ក្នុង​សង្គម អ្នកជា​មនុស្ស​ខ្ជិលច្រអូស​ឡេះឡោះ​អត់​ប្រយោជន៍

៣-​ក្នុង​គ្រួសារ ត្រូវ​បាន​សមាជិក​ក្នុង​គ្រួសារ​មើល​រំលង មិន​រាប់រក មិន​ពឹងផ្អែក មិន​ហៅរក និង​ហៅរក​នៅ​ពេល​ចង់​ប្រើប្រាស់​អ្នក ។

នៅ​ពេល​នោះ​អ្នក​នឹង​បាត់បង់​ឱកាស​បី​យ៉ាង​ទៀត​គឺៈ

១-​គេ​មិន​ហៅ​មិន​អញ្ជើញ​អ្នក​ឱ្យ​ចូលរួម​ធ្វើបុណ្យ អ្នក​នឹង​គ្មាន​សាសនា អាប់រាសី​មួយ​ជីវិត

២-​គេ​មើល​រំលង​ក្នុង​សង្គម គេ​ចាត់​ទុក​អ្នកជា​ជនអនាថា រស់នៅ​ដោយ​ការ​ដាក់​ទាន​កម្រិត​ថោកទាប

៣-​ក្នុង​គ្រួសារ គេ​ហៅ​អ្នក​ថា​ជា​ជន​មោឃៈ អត់​ប្រយោជន៍​ជា​គ្រាប់​ក្រួស​ក្នុង​អង្ករ មាន​បញ្ហារ​កើតឡើង​ចំពោះ​អ្នក គេ​មិន​យកចិត្តទុកដាក់ ។

ហើយ​ពេល​នោះ​អ្នក​នឹង​ជាប់​ទោស​បី​យ៉ាង​តៀត​គឺៈ

១. អ្នក​គ្មាន​ផ្លូវ​ស្គាល់​ពន្លឺ​ផ្លូវធម៌ ងាប់​ទៅ​មាន​តែ​ទ្វារ​អបាយភូមិ​ចាំ​ទទួល

២. អ្នក​ថ្លៃថ្នូ​គេ​មិន​សេពគប់​អ្នក ជន​ទុច្ចរិត​នឹង​ប្រើប្រាស់​អ្នក អ្នក​នឹង​ជាប់​អង្កេត ជា​សត្វ​កណ្តុរ​សម្រាប់​គេ​ចាប់​ដើម្បី​យក​ស្នាដៃ

៣. រឿង​ល្អ​ក្នុង​គ្រួសារ​គេ​មិន​ប្រាប់ ម្ហូបអាហារ​ឆ្ងាញ់​គេ​លាក់​ទុក បរិភោគ​តែ​របស់​សល់​ក្រោយ​សមាជិកគ្រួសារ​ផ្សេង​ទៀត

ជន​ប្រុស​ស្រី​គ្រប់​រូប​គួរ​ឃ្មាតខ្មី​ប្រឹងប្រែង​ធ្វើការ​ឡើង កុំ​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គម​អន្ធការ​ទាំង​៩​ចំណុច​នេះ មិនមែន​ជា​ពន្លឺ​នៃ​ជីវិត​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ