ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាវ​ក្រហម​នាំ​គ្នា​វិល​ត្រឡប់ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​មេដឹកនាំ​ពួក​គេប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស

13 ឆ្នាំ មុន

មក​ដល់​ពេល​នេះ ក្រុម​បាតុករ​អាវក្រហម​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញបណ្ដើរ​ៗ​ហើយ ។ យោង​តាម​កាសែត​ឌឹ​ណេស្សិន ថ្ងៃ​ទី​២១ ឧសភា ឱ្យ​ដឹង​ថា កាលពីល្ងាច​ថ្ងៃ​ទី​២០ ឧសភា កន្លង​មក បាតុករ​អាវក្រហម​ជាង​៣.០០០​នាក់ បាន​ចាក​ចេញពី​វត្ដភាត​ហុ​មឹ​​នា​រាម ដែល​ពួក​គេ​គិត​ថា ជាកន្លែង​មាន​សុវត្ថិភាព​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់ពួក​គេ​វិញ ដោយ​អ្នកខ្លះ​ធ្វើ​ដំណើរ​តាម​រថភ្លើង និង​អ្នកខ្លះ​ទៀត​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង ។ ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រលោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា

មក​ដល់​ពេល​នេះ ក្រុម​បាតុករ​អាវក្រហម​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញបណ្ដើរ​ៗ​ហើយ ។ យោង​តាម​កាសែត​ឌឹ​ណេស្សិន ថ្ងៃ​ទី​២១ ឧសភា ឱ្យ​ដឹង​ថា កាលពីល្ងាច​ថ្ងៃ​ទី​២០ ឧសភា កន្លង​មក បាតុករ​អាវក្រហម​ជាង​៣.០០០​នាក់ បាន​ចាក​ចេញពី​វត្ដភាត​ហុ​មឹ​​នា​រាម ដែល​ពួក​គេ​គិត​ថា ជាកន្លែង​មាន​សុវត្ថិភាព​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់ពួក​គេ​វិញ ដោយ​អ្នកខ្លះ​ធ្វើ​ដំណើរ​តាម​រថភ្លើង និង​អ្នកខ្លះ​ទៀត​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង ។ ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រលោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បាន​នាំ​គ្នា​វិលត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​មេដឹកនាំ​របស់ពួក​គេ​មួយ​ចំនួន​បាន​ចុះចូល​ជាមួយ​ប៉ូលិស ។ ទោះបីជា​បែប​ណាទីក្រុង​បាងកក និងខេត្ដ​ចំនួន​២៣​ទៀត នៅ​តែ​ស្ថិត​ក្រោម​បំរាមគោចរ​នៅឡើយ គឺ​រហូត​ដល់​ថ្ងៃ​ទី​២២ ឧសភា ៕