ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​មានទុក្ខ​គួរ​តម្កល់​ខ្លួន​ក្នុង​សេចក្តី​ល្អជា​និច្ច

3 ឆ្នាំ មុន

នៅ​ពេល​សត្វលោក​កំពុង​ជួប​ទុក្ខ ជួប​ការ​លំបាក ជួប​គ្រោះភ័យ ជួប​រោគា​ដោយ​ប្រការ​ផ្សេង​ៗ ក៏​មិន​លះ​សុចរិត នៅ​តែ​តម្កល់​ខ្លួន​ក្នុង​សេចក្តី​ល្អជា​និច្ច និង​ផ្សាយ​មេត្តាធម៌​ដល់​ខ្លួនឯង​ដើម្បី​ឱ្យ​ទុក្ខ​ភ័យ​ទាំងឡាយ​នោះ​សាបរលាប​ទៅ ។ ពាក្យ​ផ្សាយ​មេត្តា​ដើម្បី​ឱ្យ​ខ្លួនឯង​រសាយ​ពី​សេចក្តី​ទុក្ខ​ដោយ​វចី​ស័ព្ទ​យ៉ាងនេះ​ថា អ​ហំ…

នៅ​ពេល​សត្វលោក​កំពុង​ជួប​ទុក្ខ ជួប​ការ​លំបាក ជួប​គ្រោះភ័យ ជួប​រោគា​ដោយ​ប្រការ​ផ្សេង​ៗ ក៏​មិន​លះ​សុចរិត នៅ​តែ​តម្កល់​ខ្លួន​ក្នុង​សេចក្តី​ល្អជា​និច្ច និង​ផ្សាយ​មេត្តាធម៌​ដល់​ខ្លួនឯង​ដើម្បី​ឱ្យ​ទុក្ខ​ភ័យ​ទាំងឡាយ​នោះ​សាបរលាប​ទៅ ។

ពាក្យ​ផ្សាយ​មេត្តា​ដើម្បី​ឱ្យ​ខ្លួនឯង​រសាយ​ពី​សេចក្តី​ទុក្ខ​ដោយ​វចី​ស័ព្ទ​យ៉ាងនេះ​ថា អ​ហំ សុ​ខិ​តោ ហោ​មិ សូម​ឱ្យ​ខ្ញុំ​បាន​ដល់​នូវ​សេចក្តីសុខ​, និ​ន្ទុ​ក្ខោ ហោ​មិ សូម​ឱ្យ​ខ្ញុំ​កុំបី​មានទុក្ខ​, អ​វេ​រោ ហោ​មិ សូម​ឱ្យ​ខ្ញុំ​កុំបី​មាន​ពៀរ​, អ​ព្យា​ប​ជ្ឈោ ហោ​មិ សូម​ឱ្យ​ខ្ញុំ​កុំបី​មាន​ព្យាបាទ​, អ​នី​ឃោ ហោ​មិ សូម​ឱ្យ​ខ្ញុំ​កុំបី​មាន​សេចក្តី​ព្រួយ​លំបាក​, សុ​ខី អត្តា​នំ បរិ​ហ​រា​មិ សូម​ឱ្យ​ខ្ញុំ​រក្សា​នូវ​ខ្លួន​ជា​សុខ​ជា​រៀង​រហូត ។

ពាក្យ​ផ្សាយ​មេត្តាធម៌​នេះ បើ​សាធុជន​មិន​ចេះ​អានបាលី​ទេ គប្បី​ពោល​តែ​ពាក្យ​សម្រាយ​ទៅ​ក៏​បាន ព្រោះ​ពាក្យ​សម្រាយ​នេះ​ក៏​ប្រែ​ចេញពី​បាលី​ដែរ មិន​ឆ្គង​អ្វី​ឡើយ ការណ៍​ដែល​សំខាន់​នោះ​ត្រូវ​តាំងចិត្ត តម្កល់​ខ្លួន​ក្នុង​សេចក្តី​ល្អជា​និច្ច​នឹង​រួច​ទុក្ខ​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ