ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​តែងនិយាយ​បែបនេះ កូនៗស្មានមិនដល់​ លុះគេមកប្រាប់ស្លុត​ចិត្ត​

3 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តកំពង់ធំ ៖ មានករណី​ប្រទះឃើញ​លោកតាវ័យ​​៨១​ឆ្នាំ​​ម្នាក់​បាន​បញ្ចប់ជីវិតនៅលើដើមតាសេក បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ត្រពាំង​កកោះ ស្ថិត​ក្នុង​​ភូមិ​ទួល​វិហ៊ា​ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក…

​ខេត្តកំពង់ធំ ៖ មានករណី​ប្រទះឃើញ​លោកតាវ័យ​​៨១​ឆ្នាំ​​ម្នាក់​បាន​បញ្ចប់ជីវិតនៅលើដើមតាសេក បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ត្រពាំង​កកោះ ស្ថិត​ក្នុង​​ភូមិ​ទួល​វិហ៊ា​ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

​លោកតារងគ្រោះ​ឈ្មោះ លន់ វង់ អាយុ​៨១​ឆ្នាំ​ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​​ខាងលើ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​ឈ្មោះ បិ​ន សំ​អុល ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយនឹង​ជន​រង​គ្រោះ​​បាន​​ឱ្យ​ដឹង​​ថា​ នៅ​ព្រឹក​ថ្ងៃកើតហេតុ​ រូប​គាត់​បាន​ដឹក​ក្របី​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​កន្លែង​​កើ​ត​ហេតុ​ខាងលើ ស្រាប់តែ​​​​ប្រទះ​​ឃើញ​ជន​រង​គ្រោះ​យក​ខ្សែ​ស្មាច់​ចង​នឹងដើម​តា​សេក ​(​ដែល​ជា​កន្លែង​កប់ខ្មោច​) មិនដឹង​​ជនរងគ្រោះ​បាត់បង់ជីវិត​តាំងពី​ពេល​ណា​នោះ​ទេ ។

​តាម​ប្រភព​ដដែល​បានបន្ត​ថា បន្ទាប់ពី​ឃើញ​ហេតុការណ៍​បែបនេះ​​ ​គាត់​ក៏​បានអោយ​ប្អូន​ឈ្មោះ ម៉េ​ង ជិះ​ម៉ូតូ​ទៅ​ប្រាប់​អ្នក​ភូមិ​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​​អោយ​បានដឹង​​ ។ នៅ​ពេល​ឮដំណឹង​នេះ​ ក្រុមគ្រួសារជនរងគ្រោះ​ក៏​ឆោឡោ​ឡើង ហើយ​អ្នក​ភូមិ​ក៏​មក​ជួយ​មើ​ល​និង​ជួយ​សង្គ្រោះ​ដែរ ​ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បាត់​​ជីវិត​ទៅ​ហើយ​ ។​

​តាម​ប្រភពពី​​កូនបង្កើត​របស់​​ជនរងគ្រោះ​​ឈ្មោះ លន់ ចេ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ​បាន​ប្រាប់​​ឱ្យ​ដឹងថា​ ​កន្លង​មក​ ឪពុក​របស់​​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ​ ​គឺ​​ជំងឺ​ទឹកនោមផ្អែម​ផង និង​​ជំងឺលើស​​ឈាម​ផង​ ​ហើយ​​គាត់​បាន​ព្យាយាម​​បញ្ចប់ជីវិត​​ចំនួន​៣ដង​រួច​មក​​ហើយ​ តែ​ត្រូវ​បាន​សាច់ញាតិ​និង​កូនចៅ​ជួយ​ទាន់ ហើយឪពុករបស់​​គាត់​ចេះ​តែ​និយាយ​ថា​ «ពុក​ប្រហែលជា​រស់​មិន​បាន​យូ​ទេ​មើលទៅ​» ។

តាម​ប្រភពដដែលបាន​បន្ត​ថា ​លុះនៅ​វេលា​ទៀប​​ភ្លឺ​ថ្ងៃ​ទី​៦ ខែ​មី​​នា ​ឆ្នាំ​២០២១ ពេល​​គាត់​ភ្ញាក់​ដឹងខ្លួន​មិន​ឃើ​ញ​ឪពុក​ដេក​នៅ​លើ​ផ្ទះ​នោះទេ​ ​ហើយ​គាត់​ក៏​​បាន​ចុះ​​ពីលើ​ផ្ទះ​​ដើរ​​រក​មើល​​ឪពុក​ដែរ តែ​រក​មិន​ឃើ​ញ ​និង​នឹក​​ស្មាន​តែ​ឪពុក​ទៅ​ផ្ទះ​បងប្អូន ទាល់តែ​មាន​គេមក​​ប្រាប់​ថា ​បាន​ឃើញឪពុកបញ្ចប់ជីវិត ទើប​​​បានដឹង​ ។​

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​​នេះភ្លាម សមត្ថកិច្ច​ជំនាញ​បាន​សហការ ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ និង​ក្រុម​គ្រួសារ​ស.ព ដើម្បី​ចូលរួម​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព រកឃើញ​នៅ​លើ.ក​មាន​ស្នាម​ទ្រុត​​ទំហំ​១​សង្ទីម៉ែត្ត​​ព័ទ្ធ​ក​បញ្ឆិត​ទៅ​ក្រោយ​ ក្រៅពី​នេះពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ដោយសមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​បញ្ចប់ជីវិត​ដោយខ្លួនឯង​ ហើយ​មូលហេតុ មកពី​មាន​ជំងឺ​ប្រចាំ​កាយ ។

ក្រោយ​ពី​ពិនិត្យ​ចប់ ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ស.ព​ជូន​ទៅ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ