ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ការងារ​តែង​មាន​ឧបសគ្គ

3 ឆ្នាំ មុន

អ្នកមាន​ការ​យល់​ដឹង​ខ្ពស់​តែង​មាន​សេចក្តី​ព្យាយាម​មិន​ដាក់ធុរៈ​ឡើយ ព្រោះ​ដឹង​ថា រាល់​ការងារ​ទាំងឡាយ​រមែង​មាន​ឧបសគ្គ​រារាំង​ជា​និច្ច ក៏ខំ​ឈ្មុសឈ្មុល​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​នោះ​រហូត​ទទួល​បាន​លទ្ធផល​ល្អ ។ ការងារ​ទាំងឡាយ​មិនមែន​ចេះ​តែ​លំបាក​ដូច​យើង​គិត​នោះ​ទេ នេះ​បើ​យើង​មិន​ខ្លាច​ឧបសគ្គ ដោយហេតុ​ថា ឧបសគ្គ ប្រៀប​ដូច​ជា​ភ្លើង​លត់ដែក​ឱ្យ​រឹតតែ​រឹង​ដូច្នោះ​ដែរ…

អ្នកមាន​ការ​យល់​ដឹង​ខ្ពស់​តែង​មាន​សេចក្តី​ព្យាយាម​មិន​ដាក់ធុរៈ​ឡើយ ព្រោះ​ដឹង​ថា រាល់​ការងារ​ទាំងឡាយ​រមែង​មាន​ឧបសគ្គ​រារាំង​ជា​និច្ច ក៏ខំ​ឈ្មុសឈ្មុល​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​នោះ​រហូត​ទទួល​បាន​លទ្ធផល​ល្អ ។

ការងារ​ទាំងឡាយ​មិនមែន​ចេះ​តែ​លំបាក​ដូច​យើង​គិត​នោះ​ទេ នេះ​បើ​យើង​មិន​ខ្លាច​ឧបសគ្គ ដោយហេតុ​ថា ឧបសគ្គ ប្រៀប​ដូច​ជា​ភ្លើង​លត់ដែក​ឱ្យ​រឹតតែ​រឹង​ដូច្នោះ​ដែរ មាន​ន័យ​ថា ឧបសគ្គ​ធ្វើ​ឱ្យ​មនុស្ស​ដែល​មាន​មនសិការ​ចេះ​តស៊ូ​ក្នុង​ជីវិត ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​រឹង​មាំ បើ​យើង​មិន​ទម្លាក់​ចោល​ក្នុង​ការ​តតាំង​ជម្នះ​រាល់​ឧបសគ្គ​ទេ​នោះ ។

តាម​ធម្មតា​ឧបសគ្គ​រមែង​មក​ដល់​មុន ឯ​សេចក្ដីសម្រេច​នឹង​មក​តាម​ក្រោយ នោះ​បើ​យើង​មាន​ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ៗ ដែល​អាច​និយាយ​បាន​ថា ឧបសគ្គ​នាំ​សេចក្ដីសម្រេ​ច​មក​ប្រគល់​ឱ្យ​ក៏​បាន​ដែរ ។

ដូច​បរមសុខ​ព្រះ​និព្វាន​អ៊ីចឹង បើ​មិន​មាន​វដ្ដៈ​ជា​សង្សារទុក្ខ​ទេ​, តើ​នឹង​មាន​សេចក្ដីសម្រេច​​មកពីណា ប៉ុន្តែ​ត្រូវ​អប់រំ ចម្រើន អរិយ​មគ្គ​ទើបបាន​សម្រេច​ព្រះ​និព្វាន ។ សង្សារទុក្ខ​ជា​ឧបសគ្គ ឯការ​សម្រេច​ផល​បាន​ដល់​ព្រះ​និព្វាន​កើតមក​អំពី​សេចក្តី​ព្យាយាម​ដោយ​ការ​លំបាក​សព្វបែបយ៉ាង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ