ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​សំពៅ​លូនបញ្ជាក់មូហេតុជុំវិញរឿងអ្នកធ្វើចត្តាឡីស័កម្នាក់រងរបួស

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ស្រុក​សំពៅ​លូន សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​បញ្ហា​សុខភាព ហើយ​ថ្នាក់ដឹកនាំ​ក្រុម​គ្រូពេទ្យ អាជ្ញា​ធរមាន សមត្ថកិច្ច​មិន​យកចិត្តទុកដាក់…

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ស្រុក​សំពៅ​លូន សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​បញ្ហា​សុខភាព ហើយ​ថ្នាក់ដឹកនាំ​ក្រុម​គ្រូពេទ្យ អាជ្ញា​ធរមាន សមត្ថកិច្ច​មិន​យកចិត្តទុកដាក់ ។

នេះ​បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ស្រុក​សំពៅ​លូន ចេញផ្សាយ​ថ្ងៃ​ទី​៦ ខែមីនា​នេះ ដោយ​រដ្ឋបាល​ស្រុក​សំពៅ​លូន​ក្រោយ​ពី​បានឃើញ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facbook Page ) ឈ្មោះ អ៊ឹម ជីវន្ត កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១ ដែល​បាន​បង្ហោះ​មាន​ខ្លឹមសារ​ថា មាន​បុរស​ម្នាក់​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលា​បឋម​- អនុ​វិទ្យាល័យ​កូនភ្នំ​៣២ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​បញ្ហា​សុខភាព (​ដើរ​រអិល​ដួល​ខ្លួនឯង ) ដោយសារ​តែ​បណ្តាល​មក​ពី​គ្រូពេទ្យ​ប្រចាំការ​ទីនោះ​មិន​យកចិត្តទុកដាក់​មើលថែ ពិនិត្យ ព្យាបាល​ពួក​គាត់ ។

រដ្ឋបាល​ស្រុក​សំពៅ​លូន សូម​ធ្វើការ​បញ្ជាក់​ដល់​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា កាលពី​ព្រឹក ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨​និង​៣០​នាទី នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក សាលា​បឋម​-​អនុ​វិទ្យាល័យ​កូន ភ្នំ​៣២ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​បុរស​ម្នាក់​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មានឈ្មោះ សើយ ស៊ុម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុ​ភី សង្កាត់​សុ​ភី ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ដើរ​ដួល​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​មាន​របួស​ក្បាល​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​ដួល​ភ្លាម​ៗ​នោះ ក្រុម​គ្រូពេទ្យ​ប្រចាំការ​បាន​ស្លៀកពាក់​សំលៀក​បំពាក់ PPE សម្ភារៈ ការពារ​ខ្លួន ដើម្បី​ចូល​ទៅ​ពិនិត្យ​ស្ថានភាព​របួស​របស់​គាត់ និង​បា​នប​ញ្ចូ​ន​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន ដើម្បី​ជួយ​ព្យា​ល​គាត់​ឱ្យទាន់​ពេលវេលា ។

បន្ទាប់​ពី​ការ​ពិនិត្យ​របស់​លោកគ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន បើ​អ្នកជំងឺ​រួច​មក លោកគ្រូ ពេទ្យ​បាន​បញ្ជាក់​ថា ស្ថានភាព​អ្នកជំងឺ​ពុំ​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ចេញពី​មន្ទីរពេទ្យ ស្រប​ពេល​ដែល​លទ្ធផល​សំណាក​របស់​គាត់​បាន​មក​ដល់ ដែល​គាត់​អាច​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​របស់​គាត់​វិញ​បាន ។

ដូចនេះ​ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​បញ្ហា​សុខភាព ហើយ​ថ្នាក់ដឹកនាំ​ក្រុម​គ្រូពេទ្យ អាជ្ញា​ធរមាន សមត្ថកិច្ច​មិន​យកចិត្តទុកដាក់​នោះ​មិនមែន​ជា​ការ​ពិត​ទេ ។ រដ្ឋបាល​ស្រុក​សំពៅ​លូន សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទាំងអស់ ពិសេស​សាធារណជន​ដែល​និយម ប្រើប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook) មេត្តា​ជ្រាប​ជា​ព័ត៌មាន សូម​អរគុណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ