ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះបាយ​កុមារ​អំពាវនាវ​រក​សប្បុរសជន​ជួយ​ឧបត្ថម្ភ​សំរាប់​អាហារ​១​ពេល

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះបាយ​កុមារ​គឺជា ទីកន្លែង​មួយ​សំរាប់​ផ្ដល់​អាហារ​ពេល​ព្រឹក ដល់​កុមារ​ក្រីក្រ​និង​កុមារ​រើស​អេ​ត​ចាយ​នៅ តាម​ចិញ្ចើមថ្នល់​និង​មាន​ទីតាំង​ស្ថិត​នៅផ្ទះលេខ​២៤ ផ្លូវ​លេខ​៤៥៤ ក្នុង​សង្កាត់​ទួល​ទំពូង ១ ខណ្ឌចំការមន ។ លោក​ង៉ូ​វ ឈី​វ ប្រធាន គ្រប់គ្រង​ផ្ទះបាយ​កុមារ​បាន​ប្រាប់​កោះ​សន្ដិ ភាព​ថា ផ្ទះបាយ​កុមារ​នេះ​ទើបតែ​បង្កើត ឡើង​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍​នេះ​ប៉ុណ្ណោះ ក្រោម​ការ​ជួយ​កសាង​ដោយ​លោក YUES JACQUIN ជា

រាជធានី​ភ្នំពេញ ៖ ផ្ទះបាយ​កុមារ​គឺជា ទីកន្លែង​មួយ​សំរាប់​ផ្ដល់​អាហារ​ពេល​ព្រឹក  ដល់​កុមារ​ក្រីក្រ​និង​កុមារ​រើស​អេ​ត​ចាយ​នៅ តាម​ចិញ្ចើមថ្នល់​និង​មាន​ទីតាំង​ស្ថិត​នៅផ្ទះលេខ​២៤ ផ្លូវ​លេខ​៤៥៤ ក្នុង​សង្កាត់​ទួល​ទំពូង ១ ខណ្ឌចំការមន ។ លោក​ង៉ូ​វ ឈី​វ ប្រធាន គ្រប់គ្រង​ផ្ទះបាយ​កុមារ​បាន​ប្រាប់​កោះ​សន្ដិ ភាព​ថា ផ្ទះបាយ​កុមារ​នេះ​ទើបតែ​បង្កើត ឡើង​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍​នេះ​ប៉ុណ្ណោះ ក្រោម​ការ​ជួយ​កសាង​ដោយ​លោក YUES JACQUIN ជា​សប្បុរសជន​នៅ​ប្រទេស បារាំង ។លោក​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា មូល ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​មានគំនិត​ផ្ដួចផ្ដើម បង្កើត​ផ្ទះបាយ​កុមារ​នេះ​ឡើង គឺ​ដោយសារ តែ​លោក​មានចិត្ដ​អាណិតអាសូរ​ជា​ពន់ពេក ដល់​កុមារ​ក្រីក្រ កុមារ​រើស​អេ​ត​ចាយ​នៅ តាម​ចិញ្ចើមថ្នល់​ទាំងឡាយ ដើម្បី​ជួយ​ពួក​គេ ឱ្យ​ទទួល​បាន​អាហារ​ពេល​ព្រឹក​ឆ្ងាញ់​១​ពេល ព្រោះ​លោក​យល់​ថា ពួក​គេ​មិន​មាន​លទ្ធភាព រក​អាហារ​បរិភោគ​ឱ្យ​បាន​គ្រប់គ្រាន់​នោះទេ ។

ជា​ការ​ពិត ពួក​គេ​ប្រឈម​មុខ​ទៅ​នឹង កង្វះ​អាហារូបត្ថម្ភ​សំរាប់​ទ្រទ្រង់​រាង​កាយ ព្រោះតែ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ ។  លោក​បានឱ្យ​ដឹង​ថាតាម​រយៈ​ផ្ទះបាយ កុមារ​នេះ​លោក​បាន​កត់សំគាល់​ឃើញ​ថា ពួក​គេ​ពិតជា​ឃ្លាន​ខ្លាំង​ណាស់ នៅ​ពេល​ក្រោក ពី​ដំណេក​ពេល​ព្រឹក និង​បាន​នាំ​គ្នា​បរិភោគ ដោយ​ក្ដី​រំភើប ។ ក្នុង​សកម្មភាព​នេះ បច្ចុប្បន្ន លោក​បាន​ខិតខំ​ស្វះ​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី សប្បុរសជន​នានា ដើម្បី​ទិញ​ម្ហូបអាហារ​ផ្ដល់ ឱ្យ​ពួក​គេ​បាន​ហូប​ជា​បន្ដបន្ទាប់ ព្រោះថា​ជា រៀង​រាល់​ព្រឹក​មាន​កុមារ​ប្រហែល​ជាង​មួយ រយ​នាក់​បាន​មក​ទទួលទាន​អាហារ​នៅទី​នេះ ។ ក្រៅពី​ទទួលទាន​អាហារ​ពេល​ព្រឹក លោក​ក៏​បាន​ផ្ដល់​កន្លែង​បត់ជើងតូច​បត់ជើងធំ និង​ងូតទឹក​សំអាតខ្លួន​នៅ​ទីនោះ​ទៀត​ផង ។ លោក​គិត​ថាពួក​គេ​ទាំងអស់​ពិតជា​គួរ​ឱ្យ មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង ។

កូន​គេអ្នកមាន​ពេល​ព្រឹក​គេ​បាន​ទៅ​សាលារៀន មាន​អាហារ​បរិភោគ​គ្រប់គ្រាន​ពោរពេញ ដោយ​ជីវជាតិ​។ចំណែក​ពួក​គេ​ខ្វះ​ភ័ព្វវាសនាក្រៅពី​ក្រោកពីដំណេក​ទាញ​រទេះ​ដើរ​រើស អេ​ត​ចាយ​ទៅ​លក់​បាន​ប្រាក់​បន្ដិចបន្ដួចគឺ​គ្មាន​អ្វី​ដែល​ជាទី​ពឹង​ឡើយ ។តាម​រយៈ​កោះសន្ដិភាព លោក​ង៉ូ​វ ឈី​វប្រធាន​អង្គការ CIFA  បាន​ធ្វើការ​អំពាវនាវ ដល់​សប្បុរសជន​ទាំងអស់​មាន​សម្ដេច ឯក ឧត្ដម ទ្រង់ លោក​ឧកញ៉ា លោក​ជំទាវ អស់ លោក លោកស្រី ដែល​មានចិត្ដ​សប្បុរស និង អង្គការ​មនុស្សធម៌​នានា​ដែល​ចង់​ជួយ​រំលែក ទុក្ខ​លំបាក​ដល់​កុមារ​ក្រីក្រ​សំរាប់​ការ​ហូប​ចុក មួយ​ពេល ឬ​មាន​សំលៀក​បំពាក់​ចាស់​ថ្មី​បែប ណា​ក៏​លោក​ទទួល​ដែរ គឺ​ទុក​សំរាប់​ផ្ដល់​ឱ្យ ពួកក្មេង​ៗ​តែ​ប៉ុណ្ណោះ ដូច​ជា​ពិធីជប់លៀង ពិធីបុណ្យ​ទាន​ផ្សេង​ៗ ហើយ​សល់​ម្ហូប អាហារ ឬ​ចំណី​ក៏​អាច​ធ្វើការ​ជួយ​រំលែក​បាន ដែរដោយ​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០១៧ ៥៥៩ ៣៤២ ។ លោក​សង្ឃឹមថា សប្បុរសជន ដែល​មាន​ចិត្ដជា​បុណ្យ​ពិតជា​មិន​ព្រងើយ កន្ដើយ​ចំពោះ​ការ​អត់ឃ្លាន​របស់​កុមារ ក្រីក្រ​ទាំងឡាយ​ឡើយ។