ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មក់​ចូល​បង្ក្រាបក្រុម​ចាប់ជំរិតតាម​ប្រព័ន្ធ​អ៊ី​ន​ធើរណេ​ត ឃាត់ខ្លួនជនជាតិ​ចិន​២៣​នាក់

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​២៣​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​២៣​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ក្នុង​ករណី​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ស្ថិត​នៅផ្ទះ​វិឡា​មួយ​កន្លែង ក្នុងភូមិ​តា​ជោ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​មន្ត្រី​ស្នងការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនជាតិ​ចិន​ចំនួន​២៣​នាក់ បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តាម​ប្រ​ព័ន្ធ​ទូរគមនាគមន៍​ក្រសួង​ប្រៃសនីយ៍ ដោយ​លួច​ប្រើ​ជាមួយ​នឹង​​ឧបករណ៍​បំ​លែង​ពី​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ធ្វើ​ទៅ​ជា​សម្លេង​ សម្រាប់​និយាយ​គម្រាម​ជំរិត​ទារ​យក​ប្រាក់ និង​ឆបោក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ជា​ជនជាតិ​ចិន នៅ​ក្រៅប្រទេស ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនជាតិ​ចិន​ទាំង​២៣​នាក់​ទៅ​ស្នងការ​នគ​បាល​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព