ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​-​ស៊ី=​ទឹក​និង​ប្រេង

8 ឆ្នាំ មុន

តេ​ជោ​សែន និងរ​ង្ស៊ី បើ​និយាយ​ឱ្យ​វា​សច្ចធម៌ ជា​បុគ្គល​២​នាក់​ដែល​«​មិន​ត្រូវគ្នា​»…​ ឬ​និយាយ​ឱ្យ​ខ្លឺ គឺ​តាំង​តែ​ពី​សម័យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១​ម្ល៉េះ ។ កាល​ណោះ​លោករ​ង្ស៊ី ជា​សមាជិក​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច ។ ក្រោយ​ៗ​មក​ធ្វើ​មេ​បក្ស​ជាតិខ្មែរ​…​ មេ​បក្ស សម រ​ង្ស៊ី បន្ត​មក​មេ​បក្ស​សង្គ្រោះ​ជាតិ

តេ​ជោ​សែន និងរ​ង្ស៊ី បើ​និយាយ​ឱ្យ​វា​សច្ចធម៌ ជា​បុគ្គល​២​នាក់​ដែល​«​មិន​ត្រូវគ្នា​»…​ ឬ​និយាយ​ឱ្យ​ខ្លឺ គឺ​តាំង​តែ​ពី​សម័យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១​ម្ល៉េះ ។
កាល​ណោះ​លោករ​ង្ស៊ី ជា​សមាជិក​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច ។ ក្រោយ​ៗ​មក​ធ្វើ​មេ​បក្ស​ជាតិខ្មែរ​…​ មេ​បក្ស សម រ​ង្ស៊ី បន្ត​មក​មេ​បក្ស​សង្គ្រោះ​ជាតិ ។

រឿង​មាន ​«​សែន​អត់​ស៊ី​…​ មាន​ស៊ី​អត់​សែន​» ជា​ពាក្យ​…​ ជា​ប្រយោគ​ដែល​លោក សម រ​ង្ស៊ី បាន​បង្កើត​ឡើង​…​ ឬ​ជា ​«​ស្ថា​បនិក​» ​នៃ​ចំណងជើង​នេះ មិន​ខុស​ពី​ «​ទឹក​និង​ប្រេង​»​ ​ឡើយ ។ ទឹក​និង​ប្រេង ​វា​មិន​ដែល​រលាយ​ចូល​គ្នា​បាន​ទេ​… ​។

ក្រុម​អ្នកវិភាគ​បាន​មើលឃើញ​ថា តេ​ជោ​សែន និងរ​ង្ស៊ី «​ត្រូវ​គ្នា​» បង្កើត​បាន​នូវ ​«​វប្បធម៌​សន្ទនា​» ​បាន​មួយ​ «​ដង្ហើមចង្រិត​» ​កន្លង​មកនេះ​…​ មិនមែន​មាន​ន័យ​ថា «​មាន​សែន មាន​ស៊ី» ឡើង​វិញ​ទេ​… ​។
ទី​បញ្ចប់ «​មាន​សែន អត់​ស៊ី​…​ មាន​ស៊ី​អត់សែន​» ផ្ទុះ​ឡើង​ដូច​គ្រាប់​បរមាណូ​វិញ​ដដែល​… ​ដែល​«​ស៊ី»​បាន​គាស់កកាយ​ឡើង​វិញ ។

អ្នកនយោបាយ​ចាស់ទំ​ខ្លះ​មើលឃើញ​ថា «​វប្បធម៌​សន្ទនា​» ​ដែល​កើត​មាន ប្រហែល​ដោយសារ​លោក សម រ​ង្ស៊ី ចាត់​ទុក​តេ​ជោ​សែន​ជា​ខ្លា​… ​។ ដើម្បី​បាន​ស្គាល់​ខ្លា​ឱ្យ​កាន់តែ​ច្បាស់​…​ ទាល់តែ​ចូល​ទៅ​ក្នុង​ «​រូង​ខ្លា​»… ឬ​ទៅ​កៀក​ «​បូត​ពុកមាត់​ខ្លា​លេង​»…​​ ។​ល​។ ​បាន​ចូល​រូង​ខ្លា​…​ ទើប​ដឹង​ថា កាច​ឬ​ស្លូត​កំរិត​ណា​…​ ទីបំផុត​សំពង​គ្មាន​ប្រណី​…​ ធ្លាយ​ចេញ​ពាក្យ «​មាន​សែន អត់​ស៊ី…​ មាន​ស៊ី អត់​សែន​» ឡើង​វិញ​ដូច​ដើម​ដដែល ។

ចាំ​មើល​ឆ្នាំ​២០១៨…​ បើ​មាន​​ «​សែន​នៅ​តែ​អត់​ស៊ី​»…​ ហើយ​បើ ​«​អត់​ស៊ី នៅ​តែ​មាន​សែន​»​ ដដែល ចៀស​មិន​រួច​ឡើយ ៕
                     អា​ឡេវ